ចំណាយពេល ៥នាទី ទទួលទាន ៥ថ្ងៃ អាចជួយសម្រកទម្ងន់បាន ៥ផោន

រាងកាយ​ធាត់ខ្លាំង​បញ្ជាក់​ថា មានផ្ទុក​ជាតិខ្លាញ់​ច្រើន​នៅ​ក្នុង​ខ្លួន។ ការកើនឡើង​នៃជាតិខ្លាញ់​បានគំរាមកំហែង​ចំពោះសុខភាព​របស់អ្នក ជាពិសេស​ប៉ះពាល់​ដល់​មុខងារ​នៃ​សរីរាង្គ​សំខាន់ៗ​រួមមាន​៖ បេះដូង, ថ្លើម និង​តម្រងនោម។ លើសពីនេះ​ទៀត មនុស្ស​ដែលធាត់​ងាយនឹង​កើតជំងឺ​ទឹកនោមផ្អែម, ជំងឺ​លើសឈាម, ជំងឺ​បេះដូង, ខូច​ថង់ប្រមាត់, ខូចឆ្អឹង​ដូច​ជា ឈឺតាម​សន្លាក់​ឆ្អឹង…។
 
ចំណាយពេល ៥នាទី ទទួលទាន ៥ថ្ងៃ អាចជួយសម្រកទម្ងន់បាន ៥ផោន
ប្រសិនបើ​អ្នកមាន​បញ្ហា​ធាត់ពេក ហើយចង់​សម្រកតាមវិធីធម្មជាតិ ខាងក្រោម​នេះជាភេសជ្ជៈ​រំលាយជាតិខ្លាញ់​យ៉ាង​មានប្រសិទ្ធិភាព៖
របស់ដែល​អ្នកត្រូវការ៖
- ក្រូចឆ្មា ១ផ្លែ
- ជីវ៉ាន់ស៊ុយ ៦០ក្រាម
- ទឹក ៣០០មល
វិធីធ្វើ៖
ច្របាច់ក្រូចយកទឹក។ ឥលូវ ប្រើម៉ាស៊ីនក្រឡុកលាយ​ទឹកក្រូចឆ្មា​ជាមួយជីវ៉ាន់ស៊ុយ។ ដាក់ល្បាយ​នេះចូលទៅក្នុង​កែវមួយ បន្ថែមទឹក​ចូល (ត្រូវប្រើទឹកត្រជាក់)។ ទទួលទាន​ភេសជ្ជៈ​នេះជារៀងរាល់​ព្រឹក​មុន​អាហារ​ពេលព្រឹក​រយៈពេល ៥ថ្ងៃ​ជាប់គ្នា។ បន្ទាប់​មកសម្រាក​ចំនួន ១០ថ្ងៃ ហើយ​ទទួលទាន​ភេសជ្ជៈ​នេះបន្តទៀត។ អ្នកអាច​បន្តទទួលទាន​ភេសជ្ជៈ​សម្រកទម្ងន់​នេះដោយ​មិនបាច់​សម្រាក​រហូតដល់​កម្រិត​ទម្ងន់ណាមួយ​ដែល​អ្នក​ចង់បាន។
ប្រភេទភេសជ្ជៈ​ជម្រុញ​ដល់​ការរំលាយ​អាហារ​នេះអាច​ជួយបង្កើន​ល្បឿន​ការរំលាយ​ជាតិខ្លាញ់ និងផ្តល់​នូវវីតាមីន និង​សារធាតុខនិជ​ដល់​រាងកាយ។ ជីវ៉ាន់ស៊ុយ​ជួយ​ពង្រឹង​ដល់​ការំលាយ​អាហារ និង​ជម្រុញឲ្យ​រាងកាយ​ដើម្បី​កម្ចាត់​ជាតិខ្លាញ់៕
ដោយ៖ ដារ៉ា
ប្រភព៖ healthyfoodteam

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ចំណាយពេល ៥នាទី ទទួលទាន ៥ថ្ងៃ អាចជួយសម្រកទម្ងន់បាន ៥ផោន