​វ៉ិចតូរី កក់​កៅ​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រពាន Soccer League ខណៈ​២​ក្រុម​ទៀត​ប្រជែង​គ្នា​រសៀល​នេះ

ក្រុម​បាល់​ទាត់​​វ៉ិចតូរី​អេហ្វស៊ី បាន​កក់​កៅ​អី​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ បាល់ទាត់ Soccer League 2015 រួច​ជា​ស្រេច បន្ទាប់​ពី​ពួក​គេ​បាន​យក​ឈ្នះក្រុម​​យុវជន​ក១២ ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ រីឯ​ក្រុម​២​ទៀត នឹង​ត្រូវ​ប្រជែង​គ្នា នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ ដើម្បី​​រក​ក្រុម​ឈ្នះឡើង​ទៅ​ជួប​ក្រុម​វ៉ិចតូរី នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។

kh-nn-5សម្រាប់​ការ​ប្រកួត ដែល​បាន​ធ្វើ​ឡើង នៅ​ពហុកីឡដ្ឋាន​ជាតិ កាល​ពី​​រសៀល​ថ្ងៃ​ចន្ទ​នោះ ក្រុម​វ៉ិចតូរីអេហ្វស៊ី បាន​យក​ឈ្នះ​ក្រុម​ក១២ ក្នុង​លទ្ធ​ផល ២-០ ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​ជា​លើក​ដំបូង ក្នុង​ការ​ប្រកួតពាន​រង្វាន់ Soccer League 2015 លើក​ទី​៣ ដែល​រៀបចំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា មួយ​នេះ។
ចំណែក​ក្រុមសម្ព័ន្ធ គ.ស.ន.ប.ក ​នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ជាមួយ​ក្រុម អាណាចក្របៃតង នៅ​ពហុកីឡដ្ឋាន​ជាតិ នា​រសៀល​ម៉ោង ៣:៣០ ថ្ងៃ​អង្គារ​នេះ ដោយ​ក្រុម​ឈ្នះ នឹង​​ត្រូវ​ឡើង​ទៅ​ដណ្តើម​ពាន​ជាមួយ​ក្រុម​វ៉ិចតូរី​អេហ្វស៊ី ដែល​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៥ ខណៈ​ក្រុម​ចាញ់​ត្រូវ​ធ្លាក់​ទៅ​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ​៣​ជាមួយ​ក្រុម​ក១២៕

k-nn-1

kh-nn-3

kh-nn2