Inter បន្ត​នាំ​មុខ​លើ​តារាង Serie A ក្រោយ​ចាញ់ Lazio

ក្លិប Inter នៅតែ​បន្ត​កំពុង​ឈរលើ​កំពូល​តារាង​លី​ក​លំដាប់​កំពូល​អ៊ីតាលី Serie A សម្រាប់​ពេល​សម្រាក​បុណ្យ Christmas ទោះបី​ចាញ់ ២-១ ជាមួយ Lazio ប៉ុន្តែ​កាត់បន្ថយ​ពិន្ទុ​នាំមុខ​នៅសល់តែ មួយ ជាមួយ​ក្រុម​ពីក្រោយ Fiorentina។

Inter-Lazio

ខ្សែប្រយុទ្ធ Lazio កីឡាករ Antonio Candreva រកបាន​ពីរ​គ្រាប់​ម្នាក់ឯង ខណៈ កីឡាករ Mauro Icardi របស់ Inter ព្យាយាម​តាម​ស្មើ ប៉ុន្តែ​រកបាន​តែមួយ​គ្រា​ប់ ខណៈ​កីឡាករ​នៃ​ក្រុម​ទាំងពីរ​ទទួលបាន​កាត​ក្រហម​ម្នា​ក់មួយ ក្នុងពេល​ប្រកួត​នោះ។

ក្លិប Fiorentina និង Napoli កំពុង​ប្រជែង​គ្នា​ជាមួយ Inter ដើម្បី​លើក​ពាន ខណៈដែល​ពួកគេ​សុទ្ធតែ​ឈ្នះ​លើ​ក្រុម Atalanta និង Chievo។

ម្ចាស់​ជើងឯក​រដូវ​កាល​មុន គឺ​សេះបង្កង់ Juventus ធ្លាក់​មកឈរ​នៅ​លេខ ៤ ខណៈ​ខ្លា​ខ្មៅ Roma មក​លេខ ៥ បន្ទាប់ពី ៤ ប្រកួត​ជាប់​គ្នា​មិនដែល​ស្គាល់​ឈ្នះ។

Serie A នេះ​នឹង​វិល​មក​ចាប់ផ្តើម​ការប្រកួត​ជាថ្មី​វិញ នា​ថ្ងៃទី៦ មករា​ឆ្នាំក្រោយ​បន្ទាប់ពី​សម្រាក បុណ្យ Christmas៕