តា ៧១ ឆ្នាំ ស្រវឹងស្រា បែកគំនិត​ចងក​សម្លាប់ខ្លួន​បានសម្រេច​

ភ្នំពេញ​៖ លោកតា​វ័យ ៧១ ឆ្នាំ ម្នាក់​បាន​ឡើងទៅ​សម្ងំ​នៅលើផ្ទះ បន្ទាប់មក​បានសម្រេច​ចិត្ត​ចងកសម្លាប់ខ្លួន​នឹង​ចម្រឹង​បង្អួច បណ្ដាល​ឲ្យ​ស្លាប់បាត់​បង់ជីវិតតាម​បំណង ហើយ​សង្ស័យ​បណ្ដាលមកពី​មូលហេតុ​ផឹកស្រា​ស្រវឹង មាន​ស្មារតី​វង្វេង បន្ទាប់មក​ក្រុមគ្រួសារ​បាន​ស្រាយ​ខ្សែ​ទម្លាក់​រួច​បាន​សែង​ចុះពីលើផ្ទះ ដាក់​លើ​គ្រែ​បម្រុង​នាំយកទៅ​សង្គ្រោះបន្ទាន់ ប៉ុន្តែ​ហួសពេល​ព្រោះ​ជនរងគ្រោះ បាន​ស្លាប់​បាត់ទៅហើយ ។

តា ៧១ ឆ្នាំ ស្រវឹងស្រា បែកគំនិត​ចងក​សម្លាប់ខ្លួន​បានសម្រេច​

តា ៧១ ឆ្នាំ ស្រវឹងស្រា បែកគំនិត​ចងក​សម្លាប់ខ្លួន​បានសម្រេច​

ហេតុការណ៍​នោះបាន​បង្ក​ឲ្យ​មាន​ករ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង ៣ និង ១០ នាទី រសៀល​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៥ នៅក្នុង​ភូមិ​គោក​ព្រេជ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ លោកតា​ម្នាក់​នោះ​ឈ្មោះ អ៊ឹម អឿន អាយុ ៧១ ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​គោក​ព្រេជ សង្កាត់​សំរោង ក្រោម បាន​យក​ខ្សែ​ក្រណាត់​ពណ៌​ស ទៅ​ចងក​ជាប់​នឹង​ចម្រឹង​បង្អួច​លើផ្ទះ​បណ្ដាល​ឲ្យ​ស្លាប់ ទើប​ក្រុមគ្រួសារ បានដឹង និង ស្រែក​ទ្រ​ហ៊ោ​យំ​អាឡោះអាល័យ​ដល់​គាត់​យ៉ាងខ្លាំង​ផងដែរ ។

តា ៧១ ឆ្នាំ ស្រវឹងស្រា បែកគំនិត​ចងក​សម្លាប់ខ្លួន​បានសម្រេច​

តា ៧១ ឆ្នាំ ស្រវឹងស្រា បែកគំនិត​ចងក​សម្លាប់ខ្លួន​បានសម្រេច​

តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ លោកតា​រូបនោះ​បាន​ហូប​ស្រា​ស្រវឹង ហើយ​បាន​ប្រាប់​ប្រពន្ធ​ថា គាត់​ឡើងទៅ​គេង​នៅលើផ្ទះ ក្រោយមក​ក៏បាន​ឡើងទៅ​បាត់​រហូត​មិនឃើញ​ចុះមក​វិញ ដោយមាន​ការសង្ស័យ​ប្រពន្ធ​របស់គាត់​ក៏បាន​ឡើងទៅ​មើល ស្រាប់តែ​ឃើញ​គាត់​ចងក​ស្លាប់​បាត់ទៅហើយ ដែលជា​ហេតុ​បង្ក​ឲ្យ​មានការ​ហួសចិត្ត​យ៉ាងខ្លាំង និង មានការ​ភ្ញាក់ផ្អើល​ទាំង​ថ្ងៃ ។ ពេលនោះ​ក្រុមគ្រួសារ​មិន​អស់ចិត្ត​ស្មានថា​គាត់​មិនទាន់​ស្លាប់ បាន​ស្រាយ​ខ្សែ​ដាក់ចុះ និង បាន​សែង​ចុះពីលើផ្ទះ ដាក់​លើ​គ្រែ​បម្រុង​យកទៅ​សង្គ្រោះបន្ទាន់ ប៉ុន្តែ​ហួសពេល ព្រោះ​បាន​ស្លាប់បាត់​បង់ជីវិត​បាត់​ទៅហើយ ទើប​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (​ប្រភព TV5)

តា ៧១ ឆ្នាំ ស្រវឹងស្រា បែកគំនិត​ចងក​សម្លាប់ខ្លួន​បានសម្រេច​