អាជ្ញាធរ​បង្ក្រាប​ហ្គេម​បាញ់​ត្រី​ដុះ​ស្លែរ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​នៅ​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣

​រាជធានី​ភ្នំពេញ​៖​ទីតាំង​បើក​ហ្គេម​បាញ់​ត្រី និង ហ្គេម​បៀរ​ដុះ​ស្លែ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ជា​កង​អង្គរក្ស​ម្នាក់​ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ ៥៥ CEo ផ្លូវ​លេខ​១២២ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ត្រូវបាន​គណៈបញ្ជាការ​ឯកភាព​ខណ្ឌទួលគោក​ចុះបង្ក្រាប​កាលពី​វេលា​ម៉ោង ១ និង ៣០ នាទី រសៀល​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៥
​ប្រតិបត្តិ​ការបង្ក្រាប​ល្បែងស៊ីសង​នេះ​ដឹកនាំ​ដោយ​លោក​ប៉ាង លីដា អភិបាលរង​ខណ្ឌទួលគោក ដោយ​ដកហូត​បាន​ទូរ​ហ្គេម​បាញ់​ត្រី​ចំនួន ២ គ្រឿង ហ្គេម​បៀរ​ចំនួន ១៥ គ្រឿង និង ឃាត់ខ្លួន​អ្នកមើល​ការ និង អ្នកលេង ស្រី ប្រុស ៧ នាក់ ។​

អាជ្ញាធរ​បង្ក្រាប​ហ្គេម​បាញ់​ត្រី​ដុះ​ស្លែរ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​នៅ​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣

អាជ្ញាធរ​បង្ក្រាប​ហ្គេម​បាញ់​ត្រី​ដុះ​ស្លែរ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​នៅ​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣

​តាម​ព័ត៌មាន​ឱ្យដឹងថា ផ្ទះ​ហ្គេម​បាញ់​ត្រី​នេះ​បាន​បើក​ដំណើរការ​ជា​យូរ​មកហើយ ដោយមាន​លោក​ឧ​ត្ត​ម​សេនីយ៍ ម្នាក់​ឈ្មោះ សុណ្ណ​រិ​ទ្ធ ហៅ បារាំង ដែល​ល្បីឈ្មោះ​ខាង​រត់ការ និង កាង​ហ្គេម ។​ ​តាម​ព័ត៌មាន​ឱ្យដឹងទៀតថា នៅក្នុង​ខណ្ឌទួលគោក​នៅ​មាន​ហ្គេម​បាញ់​ត្រី​ជាច្រើន​កន្លែង​ទៀត​ដែល​មិនទាន់​បង្ក្រាប​ជា​របស់​ឈ្មោះ​បារាំង ។ ក្រៅពីនោះ​របស់​ឈ្មោះ ពេជ្រ និង ឈ្មោះ ហ៊ី ទូច អ្នក​ទាំង ២ នាក់ មាន​ប្រមាណ​ជិត ២០ កន្លែង ស្ថិតនៅ​តាមផ្លូវ​លេខ​១៩២ កែង​ផ្លូវ​លេខ ២៥៧ និង ខាងមុខផ្ទះ​សំណាក់​ហង្ស​នាគ​ផ្លូវ​លេខ ២៦៥ សង្កាត់​ទឹកល្អក់​ទី​៣ និង នៅមាន​ច្រើន​ទៀត​មាន​យីហោ ហេ​ប​ភី​ណេ​ត្រ ២៤ ដែល​បង្កប់​ដោយ​ល្បែងស៊ីសង​(​ហ្គេម​បាញ់​ត្រី​)​កំពុងតែ​កំ​ណើ​រការ​យ៉ាង​រលូន ៕ (​ប្រភព TV5)

អាជ្ញាធរ​បង្ក្រាប​ហ្គេម​បាញ់​ត្រី​ដុះ​ស្លែរ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​នៅ​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣   អាជ្ញាធរ​បង្ក្រាប​ហ្គេម​បាញ់​ត្រី​ដុះ​ស្លែរ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​នៅ​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣