ពី​នារី​កើត​ជំងឺ​ហូប​បាយ​មិន​បាន រហូត​ក្លាយ​ជា​នារី​សាច់​ដុំ

កញ្ញា​ Sarah Ramadan ដែល​ធ្លាប់​ធ្លាក់​​ខ្លួន​ឈឺ​ រាង​កាយ​ស្គម​​ ដោយ​សារ​​​ជំងឺ​ហូប​អាហារ​មិន​បាន ពេល​នេះ​បាន​ប្រែ​ក្លាយ​ខ្លួន​ឯង​ទៅ​ជា​មនុស្ស​​​មាន​សាច់​ឈាម​ឡើង​វិញ ​និង​​រាង​កាយ​មាំ​មួន ធ្វើ​ឲ្យ​មនុស្ស​​ធ្លាប់​ស្គាល់​ជា​ច្រើន​សឹង​មិន​ជឿ​នឹង​ភ្នែក។

ពី​នារី​កើត​ជំងឺ​ហូប​បាយ​មិន​បាន រហូត​ក្លាយ​ជា​នារី​សាច់​ដុំ

តាម​សារព័ត៌មាន EBAUM World កញ្ញា​ Ramadan ត្រូវ​គ្រូ​ពេទ្យ​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​ថា ​កើត​ជំងឺ​​​​​​ម្យ៉ាង​ឈ្មោះ Anorexia Nervosa (ជំងឺ​​​ធ្វើ​ឲ្យ​ហូប​​​អាហារ​មិន​បាន​)។ រយៈ​ពេល​ ៧​ខែ កញ្ញា Ramadan បាន​ទទួល​ការ​ព្យាបាល​នៅ​​មន្ទីរ​ពេទ្យ​មួយ ​ប៉ុន្តែ​មិន​​ទទួល​បាន​លទ្ធផល​​​អ្វី​នោះ​ទេ។

ខែ​មករា ឆ្នាំ​២០១៤ ទម្ងន់​របស់​នាង​កាន់​តែ​ថយ​ចុះ​ទៅ​ៗ រហូត​​នាង​​ខ្សោយ​មិន​អាច​ទៅ​រៀន​​បាន។ នាង​មិន​អាច​ដើរ​​បាន​ ព្រោះ​ខ្សោយ​ដោយ​ត្រូវ​ការ​ជំនួយ​​ពី​ម្ដាយ ឈរ​ទប់​នាង និង​ត្រូវ​សម្រាក​លើ​គ្រែ​​​យ៉ាង​យូរ។

ប៉ុន្តែ​អ្វី​ៗ​បាន​ប្រែ​ប្រួល​​​​ នៅ​ពេល​បង​ប្រុស​របស់ Ramadan ដែល​ជា​អ្នក​​ហាត់​កាយ​សម្ព័ន្ធ​​បាន​ជួយ​​ឲ្យ​នាង​​ក្លាយ​ជា​មនុស្ស​ថ្មី។ Ramadan បាន​ទទួល​ការ​ណែនាំ​ពី​របប​អាហារ និងការ​​​ហាត់​ប្រាណ​ ដើម្បី​ទទួល​បាន​រាង​កាយ​រឹងមាំ រហូត​​ក្លាយ​ជា​នារី​​​សាច់​ដុំ​មាំមួន ហើយ​នាង​ក៏​មិន​ខ្លាច​​នឹង​រូប​រាង​ថ្មី​បច្ចុប្បន្ន​របស់​នាង​ដែរ៕

ពី​នារី​កើត​ជំងឺ​ហូប​បាយ​មិន​បាន រហូត​ក្លាយ​ជា​នារី​សាច់​ដុំ
ពី​នារី​កើត​ជំងឺ​ហូប​បាយ​មិន​បាន រហូត​ក្លាយ​ជា​នារី​សាច់​ដុំ
ពី​នារី​កើត​ជំងឺ​ហូប​បាយ​មិន​បាន រហូត​ក្លាយ​ជា​នារី​សាច់​ដុំ
ពី​នារី​កើត​ជំងឺ​ហូប​បាយ​មិន​បាន រហូត​ក្លាយ​ជា​នារី​សាច់​ដុំ
ពី​នារី​កើត​ជំងឺ​ហូប​បាយ​មិន​បាន រហូត​ក្លាយ​ជា​នារី​សាច់​ដុំ
ពី​នារី​កើត​ជំងឺ​ហូប​បាយ​មិន​បាន រហូត​ក្លាយ​ជា​នារី​សាច់​ដុំ
ពី​នារី​កើត​ជំងឺ​ហូប​បាយ​មិន​បាន រហូត​ក្លាយ​ជា​នារី​សាច់​ដុំ
ពី​នារី​កើត​ជំងឺ​ហូប​បាយ​មិន​បាន រហូត​ក្លាយ​ជា​នារី​សាច់​ដុំ
ពី​នារី​កើត​ជំងឺ​ហូប​បាយ​មិន​បាន រហូត​ក្លាយ​ជា​នារី​សាច់​ដុំ
 
ចុចអាន៖ អ្នក​គ្រូ​កីឡាសិចស៊ី​មុខ​ស្រស់ មាន​សាច់ដុំ​ទាក់ទាញ​​បុរសៗ​ឲ្យ​វង្វេង​

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ lollipop​​​​​​​​​​​​