ក្តី​ឈឺចាប់​របស់​បវរកញ្ញា​កូ​ឡុំ​ប៊ី ក្រោយ​មកុដ​ត្រូវ​ដកហូត

​ក្រោយពី​បាន​គ្រង​មកុដ​បវរកញ្ញា​ឯក​លំ​ដាប់​ពិភពលោក (Miss Universe) មិនទាន់បាន​ប៉ុន្មាន​នាទី​ផង នាង Ariadno Gotierrez បវរ​កញ្ញាឯក​លំដាប់​ពិភពលោក មកពី​ប្រទេស​កូ​ឡំ​ប៊ី ត្រូវ​ទទួលរង​ភាព​អាម៉ាស់មុខ​នៅ​កណ្តាលចំណោម​មិត្តភក្តិ ក៏​មហាជន​ពេញ​ពិភពលោក ដោយសារតែ​ការប្រកាស​ច្រឡំ​របស់​គណៈកម្មការ ដែល​តាមពិត​បវរកញ្ញា​ឯក​លំដាប់​ពិភពលោក (Miss Universe) និង ជា​អ្នក​គ្រង​មកុដ​ពិតប្រាកដ​គឺជា​នាង Pia Alozo Wurtzbach មកពី​ប្រទេស​ហ្វ៊ី​លី​ពី​ន ឯណេះ​ទៅវិញ ។​

ក្តី​ឈឺចាប់​របស់​បវរកញ្ញា​កូ​ឡុំ​ប៊ី ក្រោយ​មកុដ​ត្រូវ​ដកហូត

​ការប្រកាស​ឈ្មោះ​ខុស​បច្ចេកទេស​នេះដែរ បានធ្វើឱ្យ​បវរ​កញ្ញាឯក​មកពី​ប្រទេស​កូ​ឡំ​ប៊ី ដែល​ឈរ​ក្នុង​ចំណាត់ថ្នាក់​ដែរនោះ ខកចិត្ត​ជា​អ​នែក​ពន់ពេក ធ្វើឱ្យ​នាង​រក​ពាក្យ​អ្វី​មក​ថ្លែង​មិន​ចេញ ព្រមទាំង​មិនគួរ​ឱ្យ​ជឿ​សោះឡើយ​ថា​មាន​ហេតុការណ៍​នេះ​កើតឡើង ។

ក្តី​ឈឺចាប់​របស់​បវរកញ្ញា​កូ​ឡុំ​ប៊ី ក្រោយ​មកុដ​ត្រូវ​ដកហូត

​ទឹកភ្នែក​ដែល​ស្រក់​ចេញពី​ក្តីរំភើប​តែ​ប៉ុន្មាន​នាទី​ក្នុងកំលុងពេល​ប្រកាស​ឈ្មោះថា​នាង​ជា​អ្នក​គ្រង​មកុដ​នោះ នៅពេលនេះ​វា​បាន​ក្លាយជា​ទឹកភ្នែក​ដែល​បង្កប់​នូវ​ភាពឈឺចាប់ ខកចិត្ត ហួសចិត្ត និង សោកស្តាយ​ជាទីបំផុត​ក្នុង​ជីវិត​របស់​នាង​ទៅវិញ ក្នុងនោះ​ក៏មាន​ការចូលរួម​សោកស្តាយ​ជំនួស​នាង​ពី​មិត្ត​ជា​បវរកញ្ញា​មកពី​បណ្តា​ប្រទេស​ផ្សេងទៀត​ផងដែរ ។ ក្នុង​ព្រឹត្តិការណ៍​នោះ​នាង Ariadno Gotierrez មានតែ​ប្រឈមមុខ​ប្រគល់​មកុដ​ដែល​ក្នុង​មួយជីវិត​ស្ទើរតែ​គ្មាន​មនុស្ស​ស្រី​ណា​អាច​ទទួលបាន​ទៅឱ្យ​ម្ចាស់​ពិតប្រាកដ​ដោយ​ទឹកភ្នែក និង ក្តី​សោកស្តាយ ព្រមទាំង​ក្តី​អាម៉ាស់​តែប៉ុណ្ណោះ ។​

ក្តី​ឈឺចាប់​របស់​បវរកញ្ញា​កូ​ឡុំ​ប៊ី ក្រោយ​មកុដ​ត្រូវ​ដកហូត

​ក្នុង​ព្រឹ​ត្ត​ការណ៍​នេះដែរ ក៏មាន​ការលើកឡើង​ពី​បណ្តា​មិត្តភក្តិ​ជា​បវរកញ្ញា​ដូចគ្នា​ផងដែរ​ថា នាង Ariadno Gotierrez បវរ​កញ្ញាឯក​មកពី​ប្រទេស​កូ​ឡំ​ប៊ី ស័ក្តិ​សមជា​អ្នក​គ្រង​មកុដ​បវរកញ្ញា​ឯក​លំ​ដាប់​ពិភពលោក​នេះ​ជាង ព្រោះ​ពួកនាង​សុទ្ធតែ​គាំទ្រ​នាង​ស្ទើរ​ទាំងអស់គ្នា ។​

ក្តី​ឈឺចាប់​របស់​បវរកញ្ញា​កូ​ឡុំ​ប៊ី ក្រោយ​មកុដ​ត្រូវ​ដកហូត

​ខាងក្រោម​នេះ​ជា​កម្រង​រូបភាព​ទឹកភ្នែក​របស់​បវរកញ្ញា​ពិភពលោក​ដែល​គេ​ប្រកាស​ឈ្មោះ​ខុស នាង Ariadno Gotierrez បវរ​កញ្ញាឯក​មកពី​ប្រទេស​កូ​ឡំ​ប៊ី ៕ សាកល​

សកម្ម​ភាព​ដក​ហូក​មកុដ​

បវរកញ្ញា​កូ​ឡុំ​ប៊ីស្រក់ទឹកក្រោយវេទិកា