បើ​CNRP ចាញ់ឆ្នោត​អាណត្តិ​ក្រោយ​ទៀត គណបក្ស​នេះ​នឹង​បែកបាក់​ដូច​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​

​លោក អ៊ូ វីរៈ អ្នកវិ​ភាគ​នយោបាយ មើលឃើញថា គណបក្ស​ប្រជាជន​កម្ពុជា កំពុងមាន​ប្រៀប​ខ្លាំង​ជាង​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ មិនទាន់មាន​ចំណុចខ្លាំង​ដែល​អាច​ប្រកួតប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​អាណត្តិ​ទី​៦​បាន​នៅឡើយ​ទេ​។​លោក អ៊ូ វីរៈ យល់ថា បើ​គណបក្សកាន់អំណាច​កំណែទម្រង់​ស៊ីជម្រៅ​ជាង​នេះ​តែ​បន្ដិចទៀត​នោះ គឺ​គណបក្ស​នេះ​អាច​ឈ្នះឆ្នោត​កាន់អំណាច​ទៀត​នៅ​អាណត្តិ​ក្រោយ​ទៀត ហើយ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចាញ់ឆ្នោត​ទៀត​បើសិនជា​មិនមាន​យុទ្ធសាស្ត្រ​អ្វី​ថ្មី ដើម្បី​ទាក់ទាញ​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​។​លោក​ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ​ចាញ់ឆ្នោត​នៅ​អាណត្តិ​ក្រោយ​ទៀត​នោះ គណបក្ស​នេះ​នឹង​បែកបាក់​ផ្ទៃក្នុង​ដូច​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដែរ​។

​ជា​បន្ដ​សូម​លោក អ្នកនាង ស្ដាប់​កិច្ចសម្ភាសន៍​រវាង​លោក អ៊ូ វីរៈ អ្នកវិភាគ​នយោបាយ ជាមួយ​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​អេ​ឡិច​ត្រូ​និ​ច​ថ្មីៗ ដូចតទៅ​៖