រដ្ឋមន្រ្តីក្រសួង យុត្តិធម៌កោះប្រជុំ បន្ទាន់ជាមួយ ព្រះរាជអាជ្ញា ទូទាំងប្រទេស បន្ទាប់ពីមាន សកម្មភាពចោរ ឆក់ ប្លន់យ៉ាងកក្រើក

ភ្នំពេញ៖ កិច្ចប្រជុំរវាងរដ្ឋមន្រ្តី ក្រសួងយុត្តិធម៌ ជាមួយព្រះរាជអាជ្ញា នៅទូទាំងប្រទេស នាទីស្ដីការក្រសួងយុត្តិធម៌ ចាប់តាំងពីវេលាម៉ោង ៨ព្រឹកថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០១៥នេះ ត្រូវបានបញ្ចប់នៅមុននេះបន្តិច។

ខណៈនេះកំពុងតែធ្វើសន្និសីទ សារព័ត៌មានដែលនិយាយអំពី ការប្រឈមនៃនិតិវិធី ក្នុងការអនុវត្តច្បាប់នៅកម្ពុជា ពិសេសពាក់ព័ន្ធករណី ឆក់ ប្លន់ ដែលកំពុងធ្វើឲ្យកក្រើក ក្នុងប្រទេសហើយប្រជាជនមានការ ភ័យខ្លាចយ៉ាងខ្លាំង រហូតដល់សម្តេចនាយករដ្ឋមន្រ្តី និង សម្តេច ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចេញបញ្ជាដោយផ្ទាល់ ។ នៅប៉ុន្មាននាទីខាងមុខនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល និងជម្រាបជូនលទ្ធផលនៃ សន្និសីទសារព័ត៌មាន នេះ៕