គម្រោង៤ របស់ចលនាយុវជន កម្ពុជា ក្រុម ១៥៧ សាខាខេត្តកណ្តាល ក្នុងការជួយលើក តម្លើនជីវភាព ប្រជាពលរដ្ឋ

កណ្តាល៖ចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តកណ្តាល ត្រូវបានបង្កើតឡើង បន្ទាប់ពីទទួលបាន ការទុកចិត្ត ពីសំណាក់លោក ម៉ឹង ពន្លក ប្រធាន ចលនាយុវជនកម្ពុជា ក្រុម១៥៧ ក្នុងការរួមចំណែក លើកិច្ចការងារមនុស្សធម៌ក្នុងសង្គម ហើយលោក ស្រី ចាន់ថន ត្រូវបានតែងតំាងជាប្រធាន សាខាខេត្តកណ្តាល។

ក្រោយពីបង្កើត រចនាសម្ព័ន្ធជាផ្លូវការ ក្រុម១៥៧ សាខាខេត្តកណ្តាល ដែលមានលោក ស្រី ចាន់ថន ជាប្រធាន បានបន្តកិច្ចការងារ មនុស្សធម៌ក្នុងមូលដ្ឋាន ក្រោមស្មារតីដឹកនាំរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាស្ថាបនិក និងលោក ម៉ឺង ពន្លក ជាប្រធាន សមាជិក សមាជិកា នៃចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្ត កណ្តាល បានរួមចំណែក ជួយដល់ប្រជាពលរដ្ឋក្រីក្រ ប្រជាពលរដ្ឋទីទ័លក្រ ខ្វះខាតផ្សេងៗ ហើយកន្លងមក ក្រុមការងារបានផ្តល់ ជាអំណោយមនុស្សធម៌ ថវិកា ដល់ពលរដ្ឋរាប់រយគ្រួសារផងដែរ។

លោក ស្រី ចាន់ថន ប្រធាន ចលនាយុវជនកម្ពុជា ក្រុម១៥៧ សាលាខេត្តកណ្តាល បានផ្តល់បទសម្ភាសន៍ ជាមួយមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ជុំវិញ និងសកម្មភាពការងារមនុស្សធម៌របស់ខ្លួន ហើយនិងគម្រោងចំនួន៤ ក្នុងសង្គម ដើម្បីរួមចំណែកក្នុងការលើកតម្កើនជីវភាពប្រជាពលរដ្ឋក្នុងខេត្ត។ បើតាមលោក ស្រី ចាន់ថន គម្រោង ទំាង៤ ដែលនិងត្រូវពង្រីក សម្រាប់សកម្មភាព មនុស្សធម៌ របស់ក្រុម១៥៧នោះ គឺទី១.វិស័យកសិកម្ម ដែលប្រជាពលរដ្ឋ អាចមានឱកាស សិក្សារៀនសូត្រ អំពីរបៀបធ្វើកសិកម្ម ចិញ្ជឹមសត្វ និងឲ្យពលរដ្ឋខ្ចីពូជ ខ្ចីជី ផងដែរ, ទី២.វិស័យអប់រំ តាមរយៈការសាងសង់សាលារៀន ឲ្យកូនចៅប្រជាពលរដ្ឋ បានសិក្សារៀនសូត្រ ដោយមិនគិតប្រាក់, ទី៣.វិស័យកីឡា និងខិតខំពង្រឹង សមត្ថភាពដល់ ក្រុមកីឡាករ ឲ្យមានលទ្ធភាព ប្រកួតនៅខាងក្រៅ និងពង្រីកបន្ថែម ឲ្យមាននូវកីឡា ជាច្រើនប្រភេទ និងទី៤. វិស័យទេសចរណ៍ ដោយបង្កើតឲ្យមានតំបន់រមណីដ្ឋាន ហើយបង្កលក្ខណៈឲ្យពលរដ្ឋប្រកបរបក្នុងតំបន់នោះ។

គម្រោង៤ របស់ចលនាយុវជន កម្ពុជា ក្រុម ១៥៧ សាខាខេត្តកណ្តាល ក្នុងការជួយលើក តម្លើនជីវភាព ប្រជាពលរដ្ឋ

 លោក ស្រី ចាន់ថន ប្រធានក្រុម១៥៧ ផ្តល់បទសម្ភាសន៍ ជាមួយមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល

ចង់ដឹងអំពីគម្រោង នៃការអភិវឌ្ឍន៍វិស័យទំាង៤នោះ របៀបមិច? សូមស្តាប់ការលើកឡើងរបស់លោក ស្រី ចាន់ថន ប្រធានចលនា យុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តកណ្តាល ស្តីពីការអភិវឌ្ឍន៍ វិស័យទំាង៤ ដែលមានខ្លឹមសារដូចខាងក្រោម៖

ក្រុមយុវជន១៥៧ ខេត្តកណ្តាល មិនត្រឹមតែជួយកិច្ចការងារ មនុស្សធម៌នោះទេ បច្ចុប្បន្ន បានចូលរួម និងការងារសង្គមមួយ ចំនួនទៀតផងដែរ ដោយជួយរកការងារឲ្យប្រជាពលរដ្ឋធ្វើ។ តាមរយៈក្រុមហ៊ុន 7NG បង្កើតជារោងចក្រ រមណីដ្ឋាន អីញ្ជឹង ខាងក្រុម១៥៧ ខេត្តកណ្តាល និងជួយសម្រួលឲ្យមកធ្វើការងារក្នុងតំបន់នេះ ដើម្បីបានទទួលកំរ៉ៃ ដូចជាការងារដំាដើមឈើ ថែសួន ចំពោះអ្នកថែសួន មានចំនួន ជាង២០នាក់ ហើយផ្នែកខាងរៀបចិញ្ចើមផ្លូវ មានចំនួន ជាង១០នាក់ និងផ្នែករៀបការ៉ូឡា មានចំនួន ជាង១០នាក់ដែរ ឯជាងដែកមានចំនួនប្រហែល ជា១៥នាក់ ហើយទៅមុខទៀត និងមានការងារច្រើនទៀត។

ផ្នែកកសិកម្ម៖ក្រុម១៥៧ បានផ្តល់ជាជីដល់ប្រជាពលរដ្ឋ ដើម្បីប្រើប្រាស់ លើផលទ្ធផលកសិកម្ម នៅពេលទទួលបានផល ធ្វើការកាត់កង សងមកខាង ក្រុម១៥៧ វិញ ជាមួយគ្នានោះ ក៏បានជួយបណ្តុះបណ្តាល អំពីវិធីធ្វើកសិកម្ម ដំាដំណាំស្រូវ ដោយសារខ្លួនខ្ញុំផ្ទាល់ រៀនចប់ខាង កសិកម្មនៅចំការដូង។ ចំពោះការបណ្តុះបណ្តាល ផ្នែកកសិកម្ម នៅមិនទាន់បង្កើត ជាទីតាំងនោះទេ ប៉ុន្តែក្នុងគម្រោងដែលធ្វើរមណីដ្ឋាននេះ ក្រុមហ៊ុន បានអនុញ្ញាតឲ្យ ប្រជាពលរដ្ឋដាំឈូក ហើយនិងធ្វើស្រែ បណ្តោះអាសន្ន ដោយផ្តល់ជាពូជ និងជីទៅគាត់ មូលហេតុមិនទាន់ បានផ្សព្វផ្សាយជាខ្នាតធំ ហើយកំពុងតែចងក្រង ជាការផ្សព្វផ្សាយ ឲ្យមានជារចនាសម្ព័ន្ធ និងក្របខណ្ឌ ដើម្បីងាយស្រួល ឲ្យប្រជាពលរដ្ឋមកនេះ ត្រូវការផ្នែកអ្វី ជួបអ្នកជំនាញ តាមផ្នែកនីមួយៗ ដូចជាត្រូវការជី ត្រូវការពូជ ត្រូវជួបអ្នកជំនាញតាមផ្នែក ហើយត្រូវការរៀនសូត្រ ផ្នែកកសិកម្ម ត្រូវជួបអ្នកជំនាញខាងណា កិច្ចការងារនេះ កំពុងរៀបចំនៅក្នុងទីស្នាក់ការក្រុម១៥៧។ នៅពេលរៀបចំរចនាសម្ព័ន្ធរួចរាល់ហើយ តាមការគ្រោងទុក និងមានការបណ្តុះបណ្តាលជំនាញ ក្នុងមួយថ្ងៃ ១ម៉ោង ឬ២ម៉ោង ហើយកំពុងរៀបចំ ដោយឲ្យខាងអាជ្ញាធរ ជំរាបទៅប្រជាពលរដ្ឋ ដែលត្រូវការសេវាទំាងអស់់នេះ។ ក្រៅពីបណ្តុះបណ្តាល ផ្នែកកសិកម្ម ជំហានទីពីរ ក៏និងមានការបណ្តុះបណ្តាល វិធីថិញ្ចឹមសត្វផងដែរ។

ផ្នែកអប់រំ៖ក្រុម១៥៧ បានចេញដីឲ្យធ្វើសាលារៀនទំហំ ៣ហិកតា ដោយបានសហការជា មួយអង្គការខ្មែរជួយខ្មែរ ដែលមានលោក អាន់តូនី ជាប្រធាន នៅសហរដ្ឋ អាមេរិក បានប្រមូល លុយពីបងប្អូនខ្មែរ រស់នៅសហរដ្ឋអាមេរិក ដើម្បីយកលុយនេះ មកធ្វើសាលារៀន ក្រុម១៥៧ បានចេញដី៣ហិកតា ហើយថែមទំាងជួយចាក់ដីឲ្យថែមទៀត។ សាលារៀននេះធ្វើសម្រាប់ក្មេងៗ កូនអ្នកភូមិ ដែលធ្វើការនៅក្នុងរោងចក្រ ព្រោះតែសាលារដ្ឋនៅឆ្ងាយ ឳពុកម្តាយបានចេញមកធ្វើការងារអស់ ហើយក្មេងៗនៅតែផ្ទះ ការធ្វើសាលារៀន នៅក្បែរម្តុំផ្ទះជួលគាត់ គឺងាយស្រួលដល់ក្មេងៗ ដើរទៅរៀន ហើយការសិក្សានេះ មិនយកប្រាក់នោះទេ ចំពោះការបង្រៀនមានជាភាសាខ្មែរ និងភាសាអង់គ្លេស។

គម្រោង៤ របស់ចលនាយុវជន កម្ពុជា ក្រុម ១៥៧ សាខាខេត្តកណ្តាល ក្នុងការជួយលើក តម្លើនជីវភាព ប្រជាពលរដ្ឋ

លោក ស្រី ចាន់ថន និងលោក អាន់តូនី ផ្តល់អំណោយមនុស្សធម៌ដល់ក្មេងៗ

គម្រោង៤ របស់ចលនាយុវជន កម្ពុជា ក្រុម ១៥៧ សាខាខេត្តកណ្តាល ក្នុងការជួយលើក តម្លើនជីវភាព ប្រជាពលរដ្ឋ

វិស័យកីឡា៖ក្រុមកីឡាបាក់ទាត់១៥៧ ខេត្តកណ្តាលមាន ប៉ុន្តែមិនទាន់បានចេញទៅទាត់ នៅខាងក្រៅនោះទេ គឺទាត់ជាលក្ខណៈ មិត្តភាពជាមួយ ក្រុមយុវជន និងប្រជាពលរដ្ឋ ដែលនៅក្បែរទីស្នាក់ការ ហើយឥឡូវនេះ កំពុងពង្រឹងវិស័យ កីឡាបាល់ទាត់ ឲ្យកាន់តែល្អ ដើម្បីទៅប្រកួត ជាមួយក្រុមគេផ្សេង។ ១៥៧ និងខិតខំពង្រឹងវិស័យបាល់ទាត់ និងបាល់ទះ ឲ្យខ្លំាងទំាងពីរនេះសិន បន្ទាប់ពីពង្រឹងវិស័យកីឡាទំាងពីរនេះហើយ នឹងពង្រីកថែមទៀត បច្ចុប្បន្ន ក៏កំពុងតែរៀបចំ កន្លែងប្រណាំសេះ ឥឡូវបាន៨០% ហើយ នៅសល់តែ២០% នៅពេលរូចរាល់ និងអញ្ជើញបងប្អូនដែលមានសេះ មកប្រណាំង យកពានរង្វាន់ ដែលខាង ក្រុមហ៊ុន 7NG ជាអ្នករៀបចំ ដោយសហការជាមួយក្រុម១៥៧ ខេត្តកណ្តាល។

វិស័យទេសចរណ៖ពីមុនតំបន់នេះ ជាតំបន់ដីស្លែរ ដីគេដំាកក់ ដាំឈូក តែឥឡូវ បានរៀបចំ ទៅជាតំបន់ រមណីដ្ឋាន មានប្លុក A ប្លុក B ប្លុក C ។ ប្លុក A សម្រេចបាន ៧០% នៅតែបន្ទុបទឹក ហើយយ៉ាងយូរនៅខែមករា ឆ្នាំ២០១៦ រួចរាល់ហើយ។ សួរថាតើរមណីដ្ឋាន នេះបានប្រយោជន៍អ្វីខ្លះសម្រាប់ប្រជាពលរដ្ឋ ? គឺពលរដ្ឋអាចលក់បាយ លក់ចំនី និងរបស់ផ្សេងៗ ក្នុងតំបន់នេះ ហើយបងប្អូនអាចជួលតូប ពីខាងក្រុមហ៊ុន ដែលក្រុម១៥៧ ជាអ្នកជួយសម្របសម្រួលក្នុងតម្លៃសមស្របមួយ ហើយគាត់គ្រប់គ្រងពី ឬគ្រប់គ្រងក្នុងការ រកស៊ីក្នុងតំបន់នេះ ដោយខ្លួនឯងតែម្តង។ បច្ចុប្បន្ននេះ គ្រាន់តែខាង ក្រុមហ៊ុន 7NG អភិវឌ្ឍខាងរោងចក្រ ដែលមានកម្លំាង ពលកម្ម ៣ម៉ឺន នាក់ វាបានធូស្រាខ្លះហើយ ពេលនេះ ខាងក្រុមហ៊ុន បានយកប្រជាពលរដ្ឋ ៧៧គ្រួសារ មកសាកល្បង នៅខាងស្ទឹងមានជ័យ ដែលគាត់អត់មាន ការងារធ្វើ ហើយរស់នៅផ្ទះជួល បច្ចុប្បន្នពួកគាត់សម្រប ខ្លួនក្នុងការរស់នៅ បានហើយ ហើយទទួលយកបាន ចំពោះជីវភាពនៅក្នុង តំបន់ 7NG នេះ ទី១គាត់មានការងារធ្វើ ទី២គាត់មានដី ខ្លួនឯង ដែលកាត់កង ប្រាក់ការងារ មានន័យថា គាត់ធ្វើការងារ អាចមានលទ្ធភាព បង់រំលួសថ្លៃដី និងសល់លុយ សម្រាប់ផ្គត់ផ្គង់ ជីវភាពថែមទៀត ខាងក្រុមហ៊ុន បានគិតគូរ យ៉ាងល្អតិល្អន់ ចំពោះចំណូលទំាងប្តី និងប្រពន្ធ ម្យ៉ាងទៀត ប្រសិនកូនៗគាត់ធំ អាចចូលធ្វើការងារ បានថែមទៀត ចំពោះកូនតូចៗ អាចចូលរៀនដោយមិន ចំាបាច់ចំណាយថ្លៃសិក្ សានៅពេលសាលារៀនសាងសង់រួចរាល់។ អីញ្ចឹងចំណូលពួកគាត់អាចថា ទំាងពីរនាក់ប្តីប្រពន្ធក្នុង១ខែ ៣០០ដុល្លារ អីញ្ចីង គាត់អាចបង់ថ្លៃដីរបស់ក្រុមហ៊ុន ១ខែ ២០ដុល្លារ ទៅ៣០ដុល្លារ។

គម្រោង៤ របស់ចលនាយុវជន កម្ពុជា ក្រុម ១៥៧ សាខាខេត្តកណ្តាល ក្នុងការជួយលើក តម្លើនជីវភាព ប្រជាពលរដ្ឋ

គម្រោង៤ របស់ចលនាយុវជន កម្ពុជា ក្រុម ១៥៧ សាខាខេត្តកណ្តាល ក្នុងការជួយលើក តម្លើនជីវភាព ប្រជាពលរដ្ឋ

គម្រោង៤ របស់ចលនាយុវជន កម្ពុជា ក្រុម ១៥៧ សាខាខេត្តកណ្តាល ក្នុងការជួយលើក តម្លើនជីវភាព ប្រជាពលរដ្ឋ

ចំពោះតំបន់នេះ បើក្រឡេកមើលពី៧ ទៅ៨ឆ្នាំមុន ខ្ញុំអភិវឌ្ឍនតំបន់នេះ ហើយចុះមកផ្ទាល់ ប្រជាពលរដ្ឋភាគច្រើន មានជីវភាពលំបាក ហើយផ្ទះនីមួយៗ ភាគច្រើនដំបូលធ្លុះធ្លាយ តែ៨ឆ្នាំក្រោយ គាត់សង់ផ្ទះថ្ម ផ្ទះល្អៗជាងមុន ហើយថែមទំាងអាចសង់ផ្ទះជួល ដល់កម្មករក្នុងរោងចក្រ ក្នុងតំបន់ 7NG នេះផងដែរ ការរីកចំរើននេះ គឺប្លែកមែនទែន បើក្រឡេកមើលពីមុខ ឃើញអ្នកភូមិភាគ ច្រើនជិះតែកង់ ឥឡូវពួកគាត់ភាគច្រើនជិះឡាន។ លោក ស្រី ចាន់ថន បានបង្ហាញពីទឹកចិត្តរបស់គាត់ គឺធ្វើយ៉ាងណា រួមចំណែក ជាមួយរាជរដ្ឋាភិបាល ទោះហត់យ៉ាងណាក៏ត្រូវតែធ្វើ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋមានការងារធ្វើ ពេលពួកគាត់មានការងារធ្វើ រាល់បញ្ហាផ្សេងៗ គឺអត់មាននោះទេ សំខាន់ការរស់នៅ ធ្វើយ៉ាងមិចឲ្យពួកគាត់រស់ស្រួល នៅពេលរស់ស្រួលហើយ ធ្វើឲ្យអារម្មណ៍មនុស្សគឺល្អ ហើយបញ្ហាបាតុកម្ម បញ្ហាផ្សេង គឺមិនមាននោះទេ ហើយតំបន់នេះ បានជួយប្រជាពលរដ្ឋ ទំាងវិស័យសេដ្ឋកិច្ច រួមនិងការលើកស្ទួយជីវភាពផងដែរ៕

គម្រោង៤ របស់ចលនាយុវជន កម្ពុជា ក្រុម ១៥៧ សាខាខេត្តកណ្តាល ក្នុងការជួយលើក តម្លើនជីវភាព ប្រជាពលរដ្ឋ

គម្រោង៤ របស់ចលនាយុវជន កម្ពុជា ក្រុម ១៥៧ សាខាខេត្តកណ្តាល ក្នុងការជួយលើក តម្លើនជីវភាព ប្រជាពលរដ្ឋ

តំបន់អភិវឌ្ឍន៍ ក្នុងក្រុមហ៊ុន 7NG ដែលក្រុម១៥៧ រួមចំណែកផ្តល់ការងារឲ្យពលរដ្ឋធ្វើ