លោក ម៉ក់ ជីតូ ៖ សមត្ថកិច្ចបាន កំណត់មុខសញ្ញា ក្រុមចោប្លន់ និងកំពុងស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួន

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានឲ្យដឹងនៅក្នុង សន្និសីទសារព័ត៌មាន នាថ្ងៃនេះថា សមត្ថកិច្ចបានកំណត់ នូវមុខសញ្ញាក្រុមចោរប្លន់ដែលធ្វើ ឲ្យកក្រើកនៅខេត្តបាត់ដំបង ពោធិសាត់ និងខេត្តកណ្តាល នោះអស់ហើយ ហើយសមត្ថកិច្ចក៏កំពុង តែស្រាវជ្រាវបន្តទៀត ដើម្បីឈានទៅចាប់ខ្លួន យកមក ផ្តន្ទាទោសតាមផ្លូវច្បាប់។

លោកឧត្តមសេនីយ៍ឯក បានអំពាវនាវឲ្យប្រជាពលរដ្ឋ និងបណ្តាញផ្សព្វផ្សាយ ជួយបន្តធ្វើកិច្ចសហការ ជាមួយ អាជ្ញាធរ នៅពេលឃើញ ករណីសង្ស័យណាមួយ ដើម្បីឲ្យសមត្ថកិច្ច ធ្វើការស្រាវជ្រាវ និងចាប់ខ្លួនជនល្មើស ទាំងនោះ ដើម្បីសេចក្តីសុខប្រជាពលរដ្ឋ។

យ៉ាងណាលោកថា ករណីបទល្មើសឆ្នាំ២០១៥នេះ មានការថយចុះ១៤ភាគរយ បើធៀបទៅនឹង ឆ្នាំ២០១៤ កន្លងទៅ ៕

លោក ម៉ក់ ជីតូ ៖ សមត្ថកិច្ចបាន កំណត់មុខសញ្ញា ក្រុមចោប្លន់ និងកំពុងស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួន