ប្រទេសកុម្មុយ​នីសចិន ​និងវៀតណា​មកម្ទេចបទ​ល្មើសគ្រឿង​ញៀន​ដោយ​ប្រហារជីវិត​ទណ្ឌិត​

កាលពីថ្ងៃអាទិត្យ​កន្លងទៅ ​សារពត៌មាន​ក្នុងប្រទេស​ចិនបានរាយការ​អំពីករណី​ចរាចរណ៍​គ្រឿងញៀន​ឆ្លងដែន​រវាងប្រទេសចិន ​វៀតណាម​ និងឡាវ ​ដែលក្នុងនោះ​ដែរមន្រ្តី​នគរបាល​ចិនបានចុះ​ទៅបង្រ្កាប​ផ្ទាល់ ​និង​ចាប់បានជន​ល្មើស​ចំនួន​ប្រាំនាក់ជាជន​ជាតិវៀតណាម ​នេះបើយោង​តាមការចុះផ្សាយ​របស់​គេហទំព័រសារពត៌មាន​ CCTV ។​
ប្រទេសកុម្មុយ​នីសចិន ​និងវៀតណា​មកម្ទេចបទ​ល្មើសគ្រឿង​ញៀន​ដោយ​ប្រហារជីវិត​ទណ្ឌិត​
បើតាមសម្ដី​របស់មន្រ្តី​នគរបាលចិន​បាននិយាយថា ​បច្ចុប្បន្ននេះ ​នៅក្នុងប្រទេស​ចិន ​មាន​ទណ្ឌិត​កំពុង​ជាប់ឃុំ ​ដែលពាក់ព័ន្ធក្នុង​អំពើជួញដូរ​គ្រឿងញៀន​ សរុប​ចំនួន១១៨នាក់ ​ដែល​មាន១៣​នាក់នឹងតម្រូវ​តែកាត់ទោស​ប្រហារជីវិត​ និង៣០នាក់ទៀត​ត្រូវជាប់ឃុំ​នៅក្នុងពន្ធ​ធនាគារ​អស់មួយ​ជីវិត ។​
ជាក់ស្ដែង​ ជារៀងរាល់ឆ្នាំ ​ចិន​ និងវៀតណាម​ ដែលជាប្រទេសកាន់​របប​សង្គមនិយម គឺ​តែង​តែ​ស្អប់​ និងដាក់កំហិត​ ក៏ដូចជាពង្រាយ​សកម្មភាព​បង្រ្កាបទ្រង់​ទ្រាយធំ ​ដើម្បីកាត់​បន្ថយក​រណីពាក់​ព័ន្ធនឹងគ្រឿង​ញៀនដូច​ជាភ្លៀងរលឹម​ នេះបើតាម​សម្ដីរបស់​មន្រ្តី​នគរបាលចិន ៕​

ដោយ៖ ឈូក ស
ប្រភព៖ CCTV