Zayn Malik រក​​ស្នេហា​ថ្មី​បាន​ហើយ ក្រោយ​បែក​ពី​គូ​ដណ្ដឹង​ជា​ច្រើន​ខែ

Zayn Malik រក​​ស្នេហា​ថ្មី​បាន​ហើយ ក្រោយ​បែក​ពី​គូ​ដណ្ដឹង​ជា​ច្រើន​ខែ

បន្ទាប់​ពី​បែក​ពី​គូ​ដណ្ដឹងនិងមាន​ពាក្យ​ចចាមអារ៉ាម​​ស្នេហា​អស់​ជា​ច្រើន​សប្ដាហ៍​ទាក់ទង​ពី​ Zayn Malik ​​​និង​តារា​ម៉ូដែល​ Gigi Hadid ពេល​នេះ​ពួក​បាន​ក្លាយ​ជា​គូស្នេហ៍​ជា​ផ្លូវការ​ហើយ។ នេះ​តាម​ការ​ចុះ​ផ្សាយ​របស់ billboard។

 

Zayn Malik រក​​ស្នេហា​ថ្មី​បាន​ហើយ ក្រោយ​បែក​ពី​គូ​ដណ្ដឹង​ជា​ច្រើន​ខែ

 

កាល​ពី​​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ តារា​ចម្រៀង​ប្រុស​អតីត​សមាជិក​ក្រុម One Direction បាន​បង្ហោះ​រូប​លើ​បណ្ដាញ Instagram ​​ឱប​កៀកកើយ​ជា​មួយ​ Hadid ដើម្បី​បំបាត់​មន្ទិលសង្ស័យ​រឿង​ស្នេហា​រវាង​ពួក​គេ។ ​​​​​​ ក្នុង​រូប​ស​ខ្មៅ​មួយ​សន្លឹក​​ដែល​បង្ហោះ​​ឡើង​នោះ​ តារា​ម៉ូដែល​វ័យ​ក្មេង Gigi Hadid បាន​បង្ហាញ​ភាព​ស្និទ្ធស្នាល​ដោយ​​យក​ដៃ​ឱប​មុខMalik ខណៈ​​រូប​គេ​គេង​បិទ​ភ្នែក​យ៉ាង​រ៉ូមែនទិក។

 

នា​ពេល​កន្លង​ទៅ​ តារា​ទាំង​ពីរ​បាន​ដើរ​លេង​ជាមួយ​គ្នា​​ជា​ច្រើន​កន្លែង​​និង​​បញ្ចេញ​ភាព​ជិតដិត​នឹង​គ្នា ដែល​ធ្វើ​ឲ្យ​មហាជន​សង្ស័យ​ថា​ពួក​គេ​ស្រលាញ់​គ្នា។ ប៉ុន្តែ​នៅ​ពេល​នោះ​ ពួក​គេ​មិន​បាន​ចេញ​មក​បញ្ជាក់​រឿង​នេះ​ឲ្យ​ច្បាស់​នោះទេ ទើប​តែ​ពេល​នេះ​​អ្វីៗក្លាយ​ជា​ការ​ពិត​ថា​ ពួក​គេ​ពិត​ជា​ស្រលាញ់​គ្នា​មែន។​

 

កាល​ពី​ខែ​សីហា Zayn Malik បាន​ផ្ដាច់​ពាក្យ​មួយ​គូ​ដណ្ដឹងPerrie Edwards បន្ទាប់​ពី​ស្រលាញ់​គ្នា​២​ឆ្នាំ ចំណែក​ឯ​ Gigi Hadidក៏​ទើប​តែ​បញ្ចប់​ស្នេហ៍​ជាមួយ​មិត្ត​ប្រុស​កាល​ពី​ខែ​វិច្ឆិកា​ថ្មី​ៗ​នេះ​​ដែរ៕

 

 

Zayn Malik រក​​ស្នេហា​ថ្មី​បាន​ហើយ ក្រោយ​បែក​ពី​គូ​ដណ្ដឹង​ជា​ច្រើន​ខែ

 

 

ចុចអាន៖Zayn Malik និង​គូដណ្ដឹង​បាន​ផ្ដាច់​ពាក្យ​ហើយ

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ billboard