ពិធី​ករ Steve Harvey ឱន​ក្បាល​សុំទោស​បវរកញ្ញា ហ្វីលីពីន

ពិធី​ករ Steve Harvey ឱន​ក្បាល​សុំទោស​បវរកញ្ញា ហ្វីលីពីន

តារា​កំប្លែង​ជនជាតិ​អាមេរិក Steve Harvey បាន​សុំ​ជួប​និង​និយាយ​ពាក្យ​សុំទោស​ដោយ​ផ្ទាល់​ទៅ​កាន់​បវរកញ្ញា​ចក្រវាល​ថ្មី ដោយ​សារ​កំហុស​ឆ្គង​របស់​ខ្លួន។

 

ក្រោយ​ពេល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈ ១ ខែ កម្មវិធី​បវរកញ្ញា​ចក្រវាល (Miss Universe 2015) បាន​មក​ដល់​ទី​បញ្ចប់​​ហើយ​កាល​ពី​ថ្ងៃ​ទី ២០ ខែ​ធ្នូ​មុន​នេះ។ ម្ចាស់​ជយ​លាភី​ថ្មី​ក៏​ត្រូវ​បាន​រក​ឃើញ តែ​អ្វី​ដែល​គួរ​ឲ្យ​សោក​ស្ដាយ​នោះ​គឺ ពិធី​ករ​មាន​បទ​ពិសោធន៍​ច្រើន​ឆ្នាំ Steve Harvey បាន​ប្រកាស​ឈ្មោះ​ជយ​លាភី​លេខ ១​ខុស។ តារា​កំប្លែង​រូប​នេះ​បាន​ហៅ​ឈ្មោះ​បេក្ខនារី​មក​ពី​ប្រទេស​កូឡុំប៊ី​ជំនួស​ឲ្យ​បេក្ខនារី​មក​ពី​ហ្វីលីពីន​ដែល​ជា​ម្ចាស់​ជ័យ​លាភី​ពិត​ប្រាកដ។ រឿង​ហេតុ​នេះ​បាន​បង្ក​ភាព​ចម្រូង​ចម្រាស​ជា​ខ្លាំង​ក្រោយ​ពេល​កម្មវិធី​ប្រកួត​សម្រស់​នេះ​បិទ​វាំងនន​បញ្ចប់​ទៅ។

 

ពិធី​ករ Steve Harvey ឱន​ក្បាល​សុំទោស​បវរកញ្ញា ហ្វីលីពីន

 

ពិធី​ករ Steve Harvey ឱន​ក្បាល​សុំទោស​បវរកញ្ញា ហ្វីលីពីន

 

ក្រោយ​ពេល​សាង​កំហុស​ដ៏​ធំ​មួយ​នេះ តារា​កំប្លែង​អាយុ ៥៨ ឆ្នាំ​បាន​សរសេរ​សូមទោស​នៅ​លើ​បណ្ដាញ​សង្គម Facebook ក៏​ដូច​ជា Twitter របស់​ខ្លូន​ភ្លាម​ៗ​។

 

ពិធី​ករ Steve Harvey ឱន​ក្បាល​សុំទោស​បវរកញ្ញា ហ្វីលីពីន

ពិធី​ករ Steve Harvey ឱន​ក្បាល​សុំទោស​បវរកញ្ញា ហ្វីលីពីន

 

មុន​នេះ​បន្តិច វីដេអូ​មួយ​បាន​បង្ហាញ​ពី​សកម្មភាព Steve Harley បាន​ទៅ​ជួប​និង​ឱន​ក្បាល​ហើយ​ថើប​​ដៃ​និយាយ​ពាក្យ​សូមទោស​ទៅ​កាន់​បវរកញ្ញា​ហ្វីលីពីន​នៅ​ខាង​​ក្រោយ​ឆាក។ ពេល​ទទួល​ពាក្យ​សុំទោស​ពី​ពិធី​ករ​យូរ​ឆ្នាំ បវរកញ្ញា​ហ្វីលីពីន​ប្រញាប់​ឆ្លើយ​វិញ​ថា៖ “ទេ មិន​អី​ទេ”។ ពិធី​ករ​រូប​នេះ​បាន​បញ្ជាក់​ពី​អារម្មណ៍​របស់​ខ្លួន​ឯង​ថា៖ “ខ្ញុំ​ចង់​សុំទោស​ឲ្យ​បាន​ត្រឹម​ត្រូវ ខ្ញុំ​ចង់​កែប្រែ​កំហុស​ខុស​ឆ្គង​របស់​ខ្លួន​ឯង អរគុណ​នាង​ខ្លាំង​ណាស់។ នាង​មើល​ទៅ​គឺ​ស្អាត​មែន​ទែន”៕

 

ពិធី​ករ Steve Harvey ឱន​ក្បាល​សុំទោស​បវរកញ្ញា ហ្វីលីពីន

 

ពិធី​ករ Steve Harvey ឱន​ក្បាល​សុំទោស​បវរកញ្ញា ហ្វីលីពីន

 

 

ចុចអាន៖បវរកញ្ញា​អាល្លឺម៉ង់​៖ គ្មាន​អ្នក​ណា​​គេ​បោះ​ឆ្នោត​ឲ្យ​បវរកញ្ញា​ហ្វីលីពីន​នោះ​ទេ

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖kenh14