គយ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ចាប់​ទូរស័ព្ទ​ទំនើប​គេចពន្ធ​ជាង​៨​រយ​គ្រឿង​

​រាជធានី​ភ្នំពេញ៖​មន្ត្រី​គយ​និង​រដ្ឋាករ នៃ​ការិយាល័យ​គយ​និង​រដ្ឋាករ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​បាន​ឆែកឆេរ រកឃើញ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ប្រភេទ​Sumsung Galaxy Iphone​និង​LG​ចំនួន​៨២៣​គ្រឿង ដែល​ជនជាតិ​កូរ៉េខាងត្បូង​លួច​នាំចូល​ពី​ប្រទេស​កូរ៉េខាងត្បូង ដោយ​មិនបាន​បង់ពន្ធ​។

​     មន្ត្រី​គយ​នៃ​ការិយាល័យ​គយ និង​រដ្ឋាករ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ បាន​ប្រាប់​អ្នកសារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៥​នេះ​ថា ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ទាំង ៨២៣​គ្រឿង​នេះ ត្រូវបាន​ឆែកឆេរ​រកឃើញ​នៅវេលា​ម៉ោង ២៣៖២៧​នាទី​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ ២០១៥ នៅ​ច្រក​អ្នកដំណើរ​មកដល់ នៃ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។

​    ​ប្រភពពី មន្ត្រី ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា នៅ​យប់មិញ​នេះ មាន​ជនជាតិ​កូរ៉េ​ម្នាក់​ឈ្មោះ Ko Hyunwoo អាយុ ៣២​ឆ្នាំ បាន ធ្វើដំណើរ​តាម​ជើងយន្តហោះ OZ 739 (ICN-PNH) ដោយ​ក្នុង​លិខិតឆ្លងដែន បានសរសេរថា គ្មាន​ឥ​វ៉ាន់​អ្វី​ទាំងអស់​។ ដោយមាន​ការ សង្ស័យ​កម្លាំង​គយ​ប្រចាំ​ច្រក​អ្នកដំណើរ​មកដល់ បានធ្វើការ​ត្រួតពិនិត្យ​លើ​វ៉ា​លី​ស​ចំនួន​៥ ហើយ​ឆែកឆេរ​រកឃើញ​សុទ្ធតែ​ទូរស័ព្ទ​ស្មា​ត ហ្វូ​ន ប្រភេទ Sumsung Galaxy Iphone និង LG ចំនួន ៨២៣​គ្រឿង ដែលជា​ទំនិញ​មិនបាន​ជូនដំណឹង ឬ​រាយការណ៍​ដល់​មន្ត្រី​គយ នោះឡើយ​។

​    ​មន្ត្រី គយ បាន​បន្តថា ដោយសារ​ម្ចាស់​មិនបាន​រាយការណ៍​ដល់​ម​ន្ត្រី​គយ និង​រដ្ឋា​ការ​ប្រចាំ​នៅ​ការិយាល័យ​ត្រួតពិនិត្យ​គយ​អាកាសយាន ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​នោះ ទំនិញ​ទូរស័ព្ទ​ស្មា​ត់​ហ្វូ​ន​ទាំងអស់ ត្រូវបាន​រឹបអូស​យកទៅ​រក្សាទុក ដោយមាន​បិទ​ត្រា​គយ និង ស្នាម​មេដៃ របស់​ម្ចាស់​ទំនិញ​យ៉ាង​ត្រឹមត្រូវ​។

​    ​ទូរស័ព្ទ ដែល​ជនជាតិ​កូរ៉េ​នាំ​ចូលមក​ចែកចាយ​នៅ​កម្ពុជា ដោយ​មិនមាន​ការបង់ពន្ធ​នេះ ហើយ​ត្រូវ​កម្លាំង​គយ​ចាប់បាន​កាលពី​យប់មិញ នេះ​រួមមាន​៖ Sumsung Galaxy S2 ចំនួន ៤៦​គ្រឿង​, Sumsung Galaxy S3 ចំនួន ២៣​គ្រឿង​, Sumsung Galaxy S4 ចំនួន ១២២​គ្រឿង​, Sumsung Galaxy S5 ចំនួន ១៣​គ្រឿង​, Sumsung Galaxy S6 ចំនួន ២០​គ្រឿង​, Sumsung Galaxy Note1 ចំនួន ៧១​គ្រឿង​, Sumsung Galaxy Note2 ចំនួន ២០៤​គ្រឿង​, Sumsung Galaxy Note3 ចំនួន ៩១​គ្រឿង​, Sumsung Galaxy Note4 ចំនួន ៣១​គ្រឿង​, Sumsung Galaxy Note5 ចំនួន ២៩​គ្រឿង​, Iphone 6 ចំនួន ១៤​គ្រឿង​, Iphone 6s ចំនួន ០៧​គ្រឿង​, Iphone 6s Plus ចំនួន ០៩​គ្រឿង​, LG G ចំនួន ៣៨​គ្រឿង​, LG G2 ចំនួន ១៤​គ្រឿង​, LG G4 ចំនួន ០៩​គ្រឿង​, LG GPRO ចំនួន ៥២​គ្រឿង និង Sky VEGA ចំនួន ៣០​គ្រឿង​៕

គយ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ចាប់​ទូរស័ព្ទ​ទំនើប​គេចពន្ធ​ជាង​៨​រយ​គ្រឿង​
គយ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ចាប់​ទូរស័ព្ទ​ទំនើប​គេចពន្ធ​ជាង​៨​រយ​គ្រឿង​