ប៉ូលិស​បញ្ចូន​ខ្លួន​ជនសង្ស័យ​​៣​នាក់ពាក់គ្រឿង​ញៀន​​​​ទៅ​សាលា​ដំបូង​ខេត្ត​

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ កម្លាំង​នគ​របាល​ឃាត់ខ្លួន​ជនសង្ស័យ​​៣​នាក់​​ពាក់​ព័ន្ធ​ការ​​ចែកចាយ​គ្រឿងញៀន​ កាល​ពី​​ថ្ងៃ​ទី​២០ ​ខែធ្នូ​ ឆ្នាំ​២០១៥ ​នៅ​ចំណុច​ភូមិ​សូ​ភី​ សង្កាត់​កំពង់ស្វាយ​ ​ក្រុង​សិរី​សោភ័ណ ។

លោក​វ​រ​សេនីយ៍​ឯក ចាប ​សុ​ផា​រិ​ទ្ធ ​ស្នងការ​រង​នគ​របាល​ខេត្ត​ បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ទាំង​​៣​នាក់​ខាង​លើនេះ មាន​ ​១.​ឈ្មោះ​ ស៊ិ​ញ ចំរើន ហៅ​ម៉ៅ​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ២.​ឈ្មោះ សន វី ​ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ​ និង​៣.​ឈ្មោះ មុត ស្រី​មុំ​ ហៅ​ស៊ី​មិន ​ភេទ​ស្រី​ អាយុ​២៨​ឆ្នាំ​ ជន​សង្ស័យ​​ទាំង​៣​នាក់​ស្នាក់​នៅ​ក្រុង​សិរី​សោភ័ណ​ ។ ចំណែក​វត្ថុតាង មាន ​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ​ហៅ​ខេ​ទឹកកក​១​កញ្ចប់​តូច​ ទូរស័ព្ធ​១ និង​ឧបករណ៍​​សម្រាប់​ប្រើ​ប្រាស់​គ្រឿង​មួយ​​ចំនួន​ទៀត ។​

​លោកស្នងការ​រង​នគ​របាល​ខេត្ត​ ​បាន​បន្ត​ថា​ ​​ជនសង្ស័យទាំង​​​​៣​នាក់​ រួមនឹង​វត្ថុតាង​ ត្រូវ​បាន​​សមត្ថកិច្ច​​​​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃ​ទី​២២ ​ខែធ្នូ​ ឆ្នាំ​២០១៥​ ​ដើម្បី​​​ចាត់ការ​តាមនីតិវិធី ​៕