ធ្លាក់​យន្តហោះ​ខ្នាតតូច​នៅ​ឥណ្ឌា​ស្លាប់​សន្តិសុខ​១០​នាក់

ឥណ្ឌា​៖​កងកម្លាំង​សន្តិសុខ​ឥណ្ឌា​១០​នាក់​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​ធ្លាក់​យន្តហោះ​ខ្នាតតូច​មួយគ្រឿង នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​២២ ធ្នូ​នេះ​។ ហេតុការណ៍​នេះ​កើតឡើង​នៅក្បែរ​ស្ថានីយ​រថភ្លើង​Shahabad ភាគខាងត្បូង​ទីក្រុង​Delhi​ប្រទេស​ឥណ្ឌា​។​

​អ្នកនាំពាក្យ​កងកម្លាំង​សន្តិសុខ​ព្រំដែន​(BSF)​បាន​និយាយថា យន្តហោះ​​នេះ​គ្រោង​ធ្វើដំណើរ​ទៅ​តំបន់​Ranchi ស្ថិតនៅ​ភាគ​ខាងកើត​ប្រទេស​ឥណ្ឌា​បាន​ធ្លាក់ បន្ទាប់ពី​ធ្វើដំណើរ​ចេញពី​អាកាសយានដ្ឋាន​Palam ប៉ុន្មាន​នាទី​មុនពេល​បាត់បង់​ការទំនាក់ទំនង​។ អ្នកនាំពាក្យ​រូបនោះ​បញ្ជាក់ថា នៅលើ​យន្តហោះ​ផ្ទុក​សមាជិក​កងកម្លាំង​សន្តិសុខ​ព្រំដែន​ឥណ្ឌា​ចំនួន​១០​នាក់ ហើយ​ពួកគេ​បាន​ស្លាប់​ទាំងអស់​៕

ធ្លាក់​យន្តហោះ​ខ្នាតតូច​នៅ​ឥណ្ឌា​ស្លាប់​សន្តិសុខ​១០​នាក់