អ្នក​ចាំ​ទី Valencia ​ទទួល​បាន​ពាន​រង្វាន់​២​នៅ​អូស្ត្រាលី

អ្នក​ចាំ​ទី Valencia ​ទទួល​បាន​ពាន​រង្វាន់​២​នៅ​អូស្ត្រាលី

អ្នក​ចាំ​ទី​វ័យ​ក្មេង​ជនជាតិ​អូស្ត្រាលី​ David Mathew Ryan ​របស់​ក្រុម Valencia ​បាន​ទទួល​ពាន​រង្វាន់​២ ពី​ខាង​សហព័ន្ធ​បាល់​ទាត់​របស់​ប្រទេស​អូស្ត្រាលី​គឺ​ពាន​កីឡាករ​ល្អ​ជាង​គេ​ប្រចាំ​ឆ្នាំ​២០១៥ និង​ពាន​រង្វាន់​កីឡាករ​ល្អ​ក្រោម​អាយុ​២៣​ឆ្នាំ។

 

អ្នក​ចាំ​ទី Valencia ​ទទួល​បាន​ពាន​រង្វាន់​២​នៅ​អូស្ត្រាលីDavid Mathew Ryan

 

Ryan ​ដែល​ទើប​តែ​ផ្លាស់​ចូល Valencia ​នៅ​ឆ្នាំ​២០១៥​នេះ ដោយ​មាន​កុងត្រា​រយៈ​ពេល​៥​ឆ្នាំ។ កីឡាករ​វ័យ​២៣​ឆ្នាំ​រូប​នេះ បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ក្នុង​រដូវ​កាល​ដំបូង​របស់​ខ្លួន ហើយ​ថែម​ទាំង​ទទួល​បាន​ពាន​រង្វាន់​ផ្ទាល់​ខ្លួន​២ ពី​ខាង​សហព័ន្ធ​បាល់ទាត់​នៅ​ប្រទេស​អូស្ត្រាលី​ទៀត​ផង។

 

បន្ទាប់​ពី​ទទួល​បាន​ពាន​រង្វាន់​នេះ​ហើយ អ្នក​ចាំ​ទី​ដែល​ចូល​ហ្វឹកហាត់​បាល់​ទាត់​តាំង​ពី​វ័យ​៤​ឆ្នាំ​មក​នេះ បាន​និយាយ​បង្ហាញ​អារម្មណ៍​ផ្ទាល់​ខ្លួន​ថា​ពិត​ជា​សប្បាយ​ចិត្ត​ជា​ខ្លាំង ចំពោះ​អ្វី​ដែល​គេ​ទទួល​បាន​នេះ។ ពាន​រង្វាន់​នេះ​គឺ​សម្រាប់​គ្រប់គ្នា មិនមែន​សម្រាប់​តែ​គេ​ម្នាក់​នោះ​ទេ។

 

ចង់​ដឹង​កីឡាករ​វ័យ​ក្មេង​របស់​ក្រុម Valencia ​និយាយ​អ្វី​ខ្លះ​ទៀត​នោះ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖

 


អត្ថបទ៖ មុន្នី រម្យ
ផ្ដល់​សិទ្ធិ៖ Valencia