គណៈកម្មាការ​ព្រំដែន​កម្ពុជា​-​ថៃ ចុះ​ពិនិត្យ​បង្គោល​ព្រំដែន​លេខ​៧ នៅ​ស្រុក​អន្លង់វែង​

ឧ​ត្ត​រ​មានជ័យ: គណៈកម្មាការ​ព្រំដែន​កម្ពុជា​-​ថៃ ដែលមាន​សមាសភាព​ជិត ២០​នាក់​រៀងៗ​ខ្លួន កាល ពី​ម៉ោង ៩ និង ៣០​នាទី ព្រឹក​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៥ បាន​ចុះទៅពិនិត្យ​បង្គោល​ព្រំដែន​ចាស់ លេខ​៧ ស្ថិតនៅ​ព្រំដែន​ស្រុក​អន្លង់វែង​។
​    ​
​មន្ត្រី​ក្រុមការងារ ដែល​ចូលរួម​ពិនិត្យ​បង្គោល​ព្រំដែន បាន​និយាយថា ភាគី​កម្ពុ​ជាមាន​ចំនួន ១៩ នាក់ ដឹកនាំ​ដោយ​លោក ប្លង សាយ័ណ្ណ ប្រធាន​ក្រុមបច្ចេកទេស​កិច្ចការ​ព្រំដែន និង​ភាគី​ថៃ មាន​ចំនួន ១៨​នាក់ ដឹកនាំ​ដោយ​លោក​ក្រៀ​ង ក្រៃ​ប៊ុន​ទើប ប្រធាន​ក្រុមបច្ចេកទេស​កិច្ចការ​ព្រំដែន​ថៃ​។
​    ​
​ភាគី​ទាំង​២ បាន​ចុះ​ទៅដល់​បង្គោល​ព្រំដែន​ចាស់​លេខ​៧ ស្ថិតនៅ​និយាម​កាម E 378005  និង​N1587067​។ បង្គោល​នេះ​ដែល​ស្ថិតនៅ​ព្រំដែន​ខាង​កម្ពុជា​ជាប់​ភូមិ​ត្រពាំង​ត្រាវ ឃុំ​ត្រពាំង​ត្រាវ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ជាប់​នឹង​ប្រទេស​ថៃ​ត្រង់​ភូមិ​ខ្នារ ឃុំ​ខ្នារ ស្រុក​ស​ង្កិៈ ខេត្ត​សុរិន្ទ​។​
​    ​
​ការពិនិត្យ​ព្រំដែន​នេះ​គឺធ្វើឡើង​តាម​ការព្រមព្រៀង​គ្នា​រវាង​គណៈកម្មការ​ព្រំដែន​ទាំង​២ ដើម្បី ឈានទៅ​កំណត់ព្រំដែន​១​ច្បាស់លាស់​។ ការពិនិត្យ​ព្រំដែន​នេះដែរ គឺ​ភាគី​ទាំង​២​មិនមាន​ធ្វើ​អត្ថា​ធិ ប្បាយ​យ៉ាងណា​នោះទេ គឺ​ពួកគេ​ពិនិត្យ​រួមគ្នា​រួចហើយ ក៏បាន​កត់ត្រា ហើយ​ចាកចេញ​ទៅវិញ​៕

គណៈកម្មាការ​ព្រំដែន​កម្ពុជា​-​ថៃ ចុះ​ពិនិត្យ​បង្គោល​ព្រំដែន​លេខ​៧ នៅ​ស្រុក​អន្លង់វែង​

គណៈកម្មាការ​ព្រំដែន​កម្ពុជា​-​ថៃ ចុះ​ពិនិត្យ​បង្គោល​ព្រំដែន​លេខ​៧ នៅ​ស្រុក​អន្លង់វែង​
​រូបភាព​៖គណៈកម្មាការ​ទាំង​២​ពិនិត្យ​បង្គោល​ព្រំដែន​នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​