អាវុធហត្ថ​ខណ្ឌ​សែន​សុខ ឃាត់​ខ្មេង​ទំនើង​ម្នាក់​ក្នុងចំណោម​២​ក្រុម និង​ដាវ​សាំ​ម៉ូ​រ៉ៃ​២​ដើម ម៉ូតូ​៣​គ្រឿង​

ភ្នំពេញ: ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​សែន​សុខ ធ្វើ​អន្តរាគមន៍​ឃាត់ខ្លួន​យុវជន​សា្ទ​វ​មា្ន​ក់ក្នុងចំណោម​បក្សពួក​ក្មេង​ទំនើង​២​ក្រុម រួម​និង​ដាវ​សាំ​ម៉ូ​រ៉ៃ​២​ដើម ម៉ូតូ​៣​គ្រឿងបន្ទាប់ពី​ពួកគេ​បាន​ដេញ​វាយតប់​គ្នា​យ៉ាង​អាណាធិបតេយ្យ​តាម​ដងផ្លូវ​សាធារណ​ប​ង្ក​ឲ្យមានការ​ភ្ញាក់ផ្អើល​។​

​ការឃាត់ខ្លួន​នេះ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​២១​ខែធ្នូ ឆ្នាំ​២០១៥ នៅចំណុច​ផ្សារ​ដើម​អំពិល ផ្លូវ​បេតុង ក្នុង​ក្រុមទី​៦ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ   ។​

​ក្មេង​ទំនើង​ដែល​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​ឈ្មោះ​សុខ ភក្ដីអាយុ​២២​ឆ្នាំ មុខរបរ​សន្តិសុខ​យាម​តាម​ផ្ទះសំណាក់ ស្នាក់នៅ​ផ្ទះជួល​ម្ដុំ​វត្ត​សំរោងអណ្ដែត ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ មាន​ស្រុកកំណើត​ភូមិ​រំដួល ឃុំត្រពាំង​ក្រសាំង ស្រុក​បាទី ខេត្តតាកែវ ។​

​តាម​សម្តី​របស់​ក្មេង​ទំនើង​ដែល​ឃាត់ខ្លួន​បានអោយដឹងថា ខណៈដែល​បក្សពួក​រប​ស់ខ្លួន​មាន​គ្នា​៦​នាក់ កំពុង​ជិះ​ម៉ូតូ​៣​គ្រឿង​ឌុប​គា្ន​ធ្វើតំណើរ​តាមផ្លូវ ដល់កន្លែងកើតហេតុ​ខាងលើ ស្រាប់​តែមាន​ជន​ភាគី​១​ក្រុម​ទៀត​គ្នា​ប្រមាណ​២០​នាក់ជិះ​ម៉ូតូ​ជិត​១០​គ្រឿង បាន​ដេញ​វាយ​ពួកគេ​តាំងពី​ចំណុច​រង្វង់​មូល​កាំ​កូ​ស៊ី​ធីរហូតដល់​ចំនុច​ខាងលើ ។ ពេលនោះ ពួកខ្លួន​បាន​រត់​ចូលក្នុង​ផ្ទះ​ទៅយក​ដាវ​សាំ​ម៉ូ​រ៉ៃបំណង​ទៅ​សងសឹក​វិញ តែ​មិនទាន់បាន​សងសឹក​ផង ក៏ត្រូវ​កម្លាំង​ល្បាត​របស់កងរាជអាវុធហត្ថ​ខណ្ឌ​សែន​សុខ មកដល់​ជួយ​ធ្វើ​អន្តរាគមន៍ ហើយ​ភាគី​ក្រុម​ជនទាំងនោះ​បានគេច​ខ្លួន​អស់ នៅសល់តែ​រូបគេ​ត្រូវ​អាវុធហត្ថ​ឃាត់ខ្លួន​រួមជាមួយ​និងវត្ថុតាង​។​

​ក្រោយពី​ឃាត់ខ្លួន​អាវុធហត្ថ​ដកហូត​បាន​វត្ថុតាង​រួមមាន​៖​ម៉ូតូ​៣​គ្រឿង ម៉ាក​ស៊ុយ​ហ្ស៊ូ​គីលែ​ត ពណ៌​ស​ពាក់​ស្លាក​លេខ ភ្នំពេញ 1CA 1363 ម៉ាក​ស៊ុយ​ហ្ស៊ូ​គី​លែ​ត​ពណ៌​ខ្មៅ​ពាក់ស្លាក​លេខ ភ្នំពេញ 1BU 7713 និង​១​គ្រឿង​ទៀត​ម៉ាក​MSX ពណ៌​ខ្មៅ​ពាក់​ស្លាកលេខ​ភ្នំពេញ 1FK 5553 ព្រមទាំង​ដកហូត​បាន​ដាវ​សាំ​ម៉ូ​រ៉ៃ​២​ដើម និង​បំពង់​ដែកទីប​ជ្រុង​ចំនួន​២​ដើម និង​នាំយក​យុវជន​ខាងលើ​ទៅ​សាកសួរ​អប់រំ​និង​ធ្វើ​កិច្ចសន្យាព្រមាន រួច​ដោះលែង​ប្រគល់​ឲ្យ​ខាង​អាណាព្យាបាល មក​ទទួល​នាំយកទៅវិញ​៕R​