តំបន់​ឧទ្យាន​ជាតិ​ព្រះ​ជ័យ​វរ្ម័ន​-​នរោត្តម ភ្នំ​គូលែន​ជូនបរិស្ថាន​គ្រប់គ្រង​វិញ

តំបន់​ឧទ្យាន​ជាតិ​ព្រះ​ជ័យ​វរ្ម័ន​-​នរោត្តម ភ្នំ​គូលែន​ជូនបរិស្ថាន​គ្រប់គ្រង​វិញ

ខេត្តសៀុមរាប ៖ លោក​រដ្ឋមន្ត្រី​ សាយ សំអាល់ បានដឹកនាំ​គណៈកម្មការ​វាយតម្លៃ និង​ដោះស្រាយ
ការ​ផ្ទេរ​ចុះ​ពីលើ​ភ្នំ​នូវ​ កងទ័ព គ្រួសារ​កងទ័ព និង​ប្រជាជន​ទាំងអស់​ដែល​បានចូល​ទៅ​តាំងទី​លំនៅ​លើ​ភ្នំ​ជា​លក្ខណៈ​ អនាធិបតេយ្យ​នា​ពេល​កន្លង​ទៅនៅ​តំបន់​ឧទ្យាន​ជាតិ​ព្រះ​ជ័យ​វរ្ម័ន​-​នរោត្តម ភ្នំ​គូលែន​ត្រូវ​បាន​ក្រុមហ៊ុន​នគរ​គោក​ធ្លក​របស់ អ្នកឧកញ៉ា សៀង ណាំ ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ សម្រេច​បញ្ចប់​ការ​វិនិយោគ​របស់​ខ្លួន និង​ស្ម័គ្រចិត្ត​ប្រគល់​ជូន​ក្រសួងបរិស្ថាន​គ្រប់គ្រង​វិញ បន្ទាប់​ពី​មានការ​សម្របសម្រួល និង​ឯកភាព​គ្នារវាង​ក្រសួងបរិស្ថាន និង​ក្រុមហ៊ុន​នគរ​គោក​ធ្លក​កាលពី​ពេល​ថ្មី​ៗ​នេះ​។

ក្រសួងបរិស្ថាន​ជា​អ្នកគ្រប់គ្រង​តំបន់​ឧទ្យាន​ជាតិ​នេះ ហើយ​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ក្នុងនោះ​មាន​អាជ្ញាធរ​អប្សរា​នឹង​ទទួល​ភារកិច្ច​ក្នុង​ការ​ពង្រឹង​ការងារ​គ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍ​បេ​តិក​ភ័​ណ្ឌ និង​ទេសចរណ៍ រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ​ន​ឡ​ភ្នំ​គូលែន​នេះ​។ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ឡើង​ចុះ​របស់​ប្រជាជន អ្នក​អភិរក្ស អ្នក​ស្រាវជ្រាវ និង​ភ្ញៀវ​ទេសចរ អាជ្ញាធរ​អប្សរា​នឹង​ធ្វើការ​សាង់សង់​ផ្លូវ​ចុះពី​ចំណុច​ព្រះ​អង្គ​ធំ និង​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​នានា​។

នៅ​ចំពោះ​មុខ​នេះ ដោយ​ធ្វើ​កិច្ចសហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ មាន​សមត្ថកិច្ច​ក្នុង​នោះ​រួម​ទាំង​សាលាខេត្ត​សៀមរាប យោធភូមិ​ភាគ​៤​ និង​អាជ្ញាធរ​មូលដ្ឋានក្រសួងបរិស្ថាន​នឹង​ដឹកនាំ​គណៈកម្មការ​វាយតម្លៃ និង​ដោះស្រាយ
ការ​ផ្ទេរ​ចុះ​ពីលើ​ភ្នំ​នូវ​កងទ័ព គ្រួសារ​កងទ័ព និង​ប្រជាជន​ទាំងអស់​ដែល​បានចូល​ទៅ​តាំងទី​លំនៅ​លើ​ភ្នំ​ជា​លក្ខណៈ​អនាធិបតេយ្យ​នា​ពេល​កន្លង​ទៅ​។

សូម​បញ្ជាក់​ថា គណៈកម្មាធិការ​អន្តរជាតិ​សម្របសម្រួល​កិច្ច​អភិរក្ស និង​អភិវឌ្ឍ​រមណីយដ្ឋាន
អង្គរ (ICC Angkor) បាន​កោតសរសើរ និង​លើកទឹកចិត្ត​ដល់​ក្រសួងបរិស្ថាន ដើម្បី​អនុវត្ត​គម្រោង ក្នុង
ការ​អភិវឌ្ឍ​ផែនការមេ​ក្នុង​ការ​គ្រប់​គ្រង់ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ប្រកបដោយ
ចីរភាព​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ព្រះ​ជ័យ​វរ្ម័ន​-​នរោត្តម ភ្នំ​គូលែន នៅ​ក្នុង​ពេល​បើក កិច្ចប្រជុំ​បច្ចេកទេស
លើក​ទី​២៥ និង​ប្រជុំ​ពេញអង្គ​លើក​ទី​២២​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​០២-០៣ ខែធ្នូ ឆ្នាំ​២០១៥ នា​សាលសន្និសីទ​អង្គរ​មជ្ឈមណ្ឌល​អាជ្ញាធរ​ជាតិ​អប្សរា​៕