​ការ​សិក្សា៖​ ​បុរស​​ទុក​​ពុកមាត់​​​ ​មាន​ភាព​សិច​ស៊ី​ខ្លាំង​​ជាង


​ការ​សិក្សា៖​ ​បុរស​​ទុក​​ពុកមាត់​​​ ​មាន​ភាព​សិច​ស៊ី​ខ្លាំង​​ជាង

​​​​ការ​សិក្សា​មួយ​​​ដែល​បាន​​បោះពុម្ព​ផ្សាយ​នៅ​​លើ​ទស្សនាវដ្ដី​ Archives of Sexual Behavior បាន​​រក​ឃើញ​ថា ​បុរស​​ដែល​មាន​​​ដុះ​ពុកមាត់​ ​ពុក​ចង្កា ​ឬ​ប្រភេទ​រោម​មុខ​ផ្សេង​ៗ​ ​ត្រូវ​បាន​គេ​ចាត់​ទុក​​​​ថា​ មាន​ភាព​​​​សិច​ស៊ី​ជាង​បុរស​ពុំ​សូវ​មាន​រោម​មុខ ឬ​បុរស​កោ​រោម​​មុខ​។ ​នេះ​បើ​តាម​ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​អូស្ត្រាលី ​បាន​ធ្វើ​ការ​វាស់​ស្ទង់​​តាម​​អនឡាញ ​​ទៅ​លើ​​​បុរស​​ជាង ៥០០នាក់​​អាយុ​ចន្លោះ​ពី ១៨​ឆ្នាំ ទៅ ៧២​ឆ្នាំ​ មក​ពី​អាមេរិក​ និង​ឥណ្ឌា ​​ដោយ​អ្នក​​​ទាំង​នេះ​បាន​ទទួល​ពិន្ទុ​ខ្ពស់​​គួរ​ឲ្យ​កត់​សម្គាល់។

 

​ការ​សិក្សា៖​ ​បុរស​​ទុក​​ពុកមាត់​​​ ​មាន​ភាព​សិច​ស៊ី​ខ្លាំង​​ជាង
​​

អ្នក​ស្រាវ​ជ្រាវ​ម្នាក់​​​លោក​បណ្ឌិត​ Julian Oldmeadow មក​ពី​សាកល​វិទ្យាល័យ​បច្ចេកវិទ្យា Swinbourne ​និយាយ​ថា បុរស​​ដែល​មាន​រោម​​មុខ​ប្រភេទ​នេះ ​ជា​សញ្ញា​បង្ហាញ​​ពី​ភាព ​​ជា​បុរស​ពេញ​លក្ខណៈ ​ អំណាច​ និង​ជា​មនុស្ស​លេច​ធ្លោ​ជាង​​ សម្រាប់​​នារី​ៗ​។

​​

អ្នក​ចូល​រួម​​​​ ​ជា​ជន​ជាតិ​អាមេរិក​មាន​ ៦៥% ​ ជា​មនុស្ស​ចូល​ចិត្ត​​ទុក​​ពុក​មាត់ ឯ​​​​អ្នក​ចូល​រួម​​ជនជាតិ​ឥណ្ឌា​មាន​​​ដល់​ទៅ​ ៨៥% ​​ចូល​ចិត្ត​ទុក​ពុកមាត់។

ក្នុង​ការ​សិក្សា​​ខាង​លើ​ដដែល​នេះ​ គេ​ក៏​បាន​អង្កេត​​ទៅ​ក្រម​សីលធម៌​​បុរស​ដែរ ដោយ​​រក​ឃើញ​​ថា​បុរស​មាន​ពុកមាត់​ចំនួន ២៧% ​ មិន​សូវ​ស្មោះ​ត្រង់​​ក្នុង​ទំនាក់​ទំនង ជាង​បុរស​កោ​ពុក​មាត់, ​១៦% ​ចូល​ចិត្ត​​ប្រតាយប្រតប់ និង ២៣%​ចូល​ចិត្ត​​សារភាព​​ថា​​ធ្លាប់​បាន​លួច​អ្វី​មួយ​កាល​ពី​មុន៕

 

ចុច​អាន៖​ធ្លាក់​ខ្យល់​​រងារ បបូរ​មាត់​ប្រេះ​ គួរ​ធ្វើ​យ៉ាង​ណា?​

 

ប្រែ​សម្រួល៖ ​ឡេង ភារុណ
ប្រភព៖ foxnews​, Telegraph