ចោរ​កាច់​.ក​ម៉ូតូ​ រត់​​ពួន​ក្នុង​​បឹង​ សមត្ថ​កិច្ច​២​ស្រុក ​ហក់ទឹក​រាវ​រក​ជាង​១ម៉ោង ​ទើប​ចាប់បាន

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​កាច់.ក​ម៉ូតូ​ម្នាក់ ត្រូវ​បាន​កម្លាំងប៉ូលិស​ស្រុក​កំពង់ត្រឡាច និងស្រុក​សាមគ្គី​មាន​ជ័យ រួម​ទាំង​កម្លាំង​កងរាជអាវុធហត្ថ របស់​ស្រុក​ទាំង​២​ខាងលើបាន​ដេញ​ស្ទាក់​ចាប់បាន នៅ​ក្នុង​ទឹក​បឹង​លាជ ចំណុច​ជិត​ស្ពាន​ត្រពាំង​ពោធិ៍ ក្នុងភូមិ​សាស្ត្រស្រុក​សាមគ្គី​មាន​ជ័យ កាល​ពីវេលាម៉ោង១១ និង​៣០​នាទីព្រឹក ​ថ្ងៃ​ទី​២២ ​ធ្នូ ​​២០១៥ បន្ទាប់​ពី​ជនសង្ស័យរូប​នោះបាន​ធ្វើ​សកម្មភាពកាច់.កយក​ម៉ូតូ​ម៉ាក​ហុងដា ស៊េរី០៨ របស់​ប្រជាពលរដ្ឋ​មួយ​គ្រឿង​នៅ​ចំណុចភូមិ​ព្រៃ​ពី​ស ឃុំ​ឈូកស ស្រុកកំពង់ត្រឡាច ។

​លោក ម៉ាត់ លី អធិការ​នគរបាល​ស្តីទី ស្រុក​កំពង់ត្រឡាច​បានឱ្យ​ដឹង​ថា ជនសង្ស័យ​រូបនោះមានឈ្មោះ ហាក់ តាន់ អាយុ​៣២ឆ្នាំ មាន​ទីលំនៅភូមិ​ត្រពាំង​ចំបក់ ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍សាត់ ។

លោក​បាន​បន្ត​ថា កាល​ពី​វេលា​ម៉ោងប្រមាណ៩ ​និង​៣០​នាទី​ព្រឹក ជនសង្ស័យ​រូប​នោះ បានធ្វើ​សកម្មភាពកាច់.កម៉ូតូ​ម៉ាកហុងដា សេ​១២៥ ស៊េរី០៨ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1B.1284  របស់ឈ្មោះ ន​ង សា​ម៉េ​ត អាយុ​៥៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ពី​ស រួច​គេចខ្លួន​តែ​ម្តង​។

ក្រោយ​ពី​ទទួល​ព័ត៌មាននេះ លោក​បាន​បញ្ជា​កម្លាំងសហការ​ជាមួយនគរបាល​ស្រុក​សាម​គ្កី​មាន​ជ័យកងរាជអាវុធហត្ថស្ទាក់តាម​ផ្លូវ​ជា​គោលដៅ តែ​ពេល​នោះ​ជនសង្ស័យ​ជិះ​ម៉ូតូ​ដល់​ចំណុច​សមត្ថកិច្ចក៏​បាន​គេច​ចេញ រួច​ផ្តួល​ម៉ូតូហក់​ចុះ​ក្នុង​ទឹក​បឹង​លាជ បន្ទាប់​មក​សមត្ថកិច្ច​បាន​ហក់​ទឹក​រាវរក​ជាង​១​ម៉ោង​ទើប​រក​ឃើញ​ និង​ចាប់ឃាត់ខ្លួន​តែ​ម្តង៕

ចោរ​កាច់​.ក​ម៉ូតូ​ រត់​​ពួន​ក្នុង​​បឹង​ សមត្ថ​កិច្ច​២​ស្រុក ​ហក់ទឹក​រាវ​រក​ជាង​១ម៉ោង ​ទើប​ចាប់បាន
ចោរ​កាច់​.ក​ម៉ូតូ​ រត់​​ពួន​ក្នុង​​បឹង​ សមត្ថ​កិច្ច​២​ស្រុក ​ហក់ទឹក​រាវ​រក​ជាង​១ម៉ោង ​ទើប​ចាប់បាន

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត