គួរឲ្យអស់សំណើច បុរសម្នាក់កំពុង លង់លក់ក្នុង ដំណេកយ៉ាងសុខស្រួល តែពេលភ្ញាក់ឡើង បែរជានៅកណ្តាលបឹង ទៅវិញ (មានវីដេអូ)

បរទេស៖ វីដេអូដ៏គួរឲ្យអស់សំណើចមួយ កំពុងតែទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញអ៊ិនធើណេត ដោយក្នុងនោះគឺជាសកម្មភាព របស់បុរស២នាក់ បានលួចធ្វើបាប មិត្តភក្តិរបស់គេ ម្នាក់ទៀតដែលកំពុងគេងលក់។

យោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា សកម្មភាពទាំងនេះគឺជា ល្បិចលេងសើចរបស់ ក្រុមបុរស៣នាក់ប៉ុណ្ណោះ ដែលក្នុងនោះគេដឹងថា បុរសជាអ្នកកាន់កាមេរ៉ាថត មានឈ្មោះថា Ben Phillips រីឯបុរសដែលត្រូវជាមិត្តភក្តិ និងជាជនរងគ្រោះត្រូវ គេនាំទៅបណ្តែតដល់កណ្តាល ទឹកបឹងនោះមានឈ្មោះថា Elliot។

បើយើងមើលតាម វីដេអូនោះយើងនឹងឃើញថា Elliot កំពុងតែគេងលក់ នៅលើស្បោងខ្យល់ មួយនៅក្នុងតង់របស់គេ នាមាត់បឹង តែពេលនោះមិត្តភក្តិ របស់គេក៏បានចូលមក ហើយធ្វើសកម្មភាព លេងសើចដោយអូស Elliot ទាំងស្បោងខ្យល់នោះ ចូលទៅបណ្តែតនៅក្នុង ទឹកបឹងរហូត ទាល់តែដល់កណ្តាលបឹង ឯណោះ។

គួរឲ្យអស់សំណើច បុរសម្នាក់កំពុង លង់លក់ក្នុង ដំណេកយ៉ាងសុខស្រួល តែពេលភ្ញាក់ឡើង បែរជានៅកណ្តាលបឹង ទៅវិញ (មានវីដេអូ)
Elliot កំពុងគេងលក់ នៅលើស្បោងខ្យល់របស់គេ

យ៉ាងណាមិញ សកម្មភាពលេងសើច មួយនេះមិនបានបង្ក ឲ្យអ្នកណាមានរបួស ឬក៏គ្រោះថ្នាក់អ្វីនោះឡើយ ដោយគ្រាន់តែ Elliot ត្រូវធ្លាក់ចូលទឹកបឹង ឡើងមកលើគោកវិញ ដោយទទឹកជោគខ្លួន និងមានទឹកមុខមិនរីក ក៏ព្រោះតែទើបនឹង ត្រូវគេធ្វើបាប៕

តោះចង់ដឹងថាតើ វីដេអូនោះគួរឲ្យអស់សំណើច យ៉ាងណានោះសូមទស្សនា ទាំងអស់គ្នា៖

គួរឲ្យអស់សំណើច បុរសម្នាក់កំពុង លង់លក់ក្នុង ដំណេកយ៉ាងសុខស្រួល តែពេលភ្ញាក់ឡើង បែរជានៅកណ្តាលបឹង ទៅវិញ (មានវីដេអូ)

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត