ចោរឆក់​ខ្សែ.ក​ពី​ស្ត្រីម្នាក់​​ខណៈ​​ពេលកំពុង​​ធ្វើ​ដំណើរ​មក​ពី​ផ្សារ​ដើមគ

​រាជ​ធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​​​ខណៈ​ពេល​កំពុងធ្វើ​ដំណើរ​​មក​ពីផ្សារ​ដើមគ នៅ​​តាម​បណ្តោយ​ផ្លូវ​​លេខ​៣៣៦ ​​​​​​ត្រូវ​​ចោរ​​ឆក់​ខ្សែ.ក​យក​ទៅ​បាត់​​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​ កាល​ពី​វេលា​ម៉ោង​​១១​និង​៤៥​នាទី​​ជិត​ថ្ងៃត្រង់​ថ្ងៃទី​២២ ធ្នូ ​​នៅ​​ចំណុច​​​ទីតាំង​លក់​ផ្លែ​ឈើ​​ផ្សារ​ដើម​គ ស្ថិតនៅ​​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួល​គោក ។​

​ស្ត្រី​ម្ចាស់​ខ្សែ.ក​ឈ្មោះ សុខ គឹមលាង អាយុ​៤០​ឆ្នាំ ​មាន​ទីលំនៅ​​ផ្ទះជួល ​​ក្នុង​សង្កាត់​​​បឹង​សាឡាង ​ខណ្ឌ​ទួល​គោក ​បាន​ឱ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​ ​គាត់​ធ្វើ​ដំណើរ​​ត្រឡប់​មក​ពី​ទិញ​បាយ​នៅ​​ម្តុំ​ផ្សារ​ដើមគ​ ស្រាប់​តែ​​មាន​​​​​​ជន​សង្ស័យ​២នាក់​​ជិះ​ម៉ូតូ​​មួយ​គ្រឿង​​បញ្ច្រាស​ទិស​គ្នា​​មក​​​ជិត​ ​​រួច​ធ្វើ​សកម្ម​ភាព​ឆក់​​យក​ខ្សែ.ក​​​ប្លាទីន​ទម្ងន់​ជាង​២ជីពី​ក​គាត់​​​​តែ​ម្តង​​​ ​ហើយ​ក៏​ជិះម៉ូតូ​​គេ​ច​ខ្លួន​​​តាម​បណ្តោយ​ផ្លូវ​​លេខ​៣៣៦ ​ឆ្ពោះទៅ​ទិស​ខាង​លិច​បាត់​ស្រមោល ​៕