ប៉ូលិស​បង្ហាញមុខ​​ជនសង្ស័យ​ឆក់​-​ប្លន់​១០​នាក់​ដែល​តែង​តែ​​ធ្វើ​សកម្មភាព​ក្នុងភូមិ​សាស្ត្រ​ខណ្ឌចំការមន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន បាន​ធ្វើការ​បង្ហាញមុខ​ក្រុម​ជនសង្ស័យ​ចំនួន១០​នាក់​ដែល​តែងតែ​ធ្វើ​សកម្មភាព​ឆក់​-​ប្លន់ និង​រំលោភ​យ៉ាង​សកម្ម​នៅ​ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន​ទាំង​យប់ និង​ថ្ងៃ នា​ពេល​ថ្មី​ៗ​នេះ ។ ការ​បង្ហាញមុខ​នេះ​បាន​ធ្វើ​ឡើង​ដោយ​មានការ​ចូលរួម​អំពី​សំណាក់​លោក​វរសេនីយ៍ទោ អេ​ង សោភា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ និង​លោក​វរសេនីយ៍ត្រី ហ៊ា​ង ថា​រ៉េ​ត អធិការរង​នគរបាល​ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៥ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព