គ្រួសារ​គ្លី​ន​តុ​ន​នឹង​បន្ថែម​សមាជិក​ម្នាក់​ទៀត

គ្រួសារ​គ្លី​ន​តុ​ន នឹង​បន្ថែម​សមាជិក​ម្នាក់​ទៀត ព្រោះ​នាង​ឆែ​ល​ស៊ី គ្លី​ន​តុ​ន កូនស្រី​ម្នាក់​គត់​របស់​បេ​ក្ខ​នារី​កាន់កាប់​សេត​វិមាន​លោកស្រី​ហ៊ី​ល ឡា​រី គ្លី​ន​តុ​ន និង​អតីត​ប្រធានាធិបតី​លោក​ប៊ី​ល គ្លី​ន​តុ​ន ប្រកាស​កាលពី​ថ្ងៃ​ទី​២១ ធ្នូ ថា នាង​នឹង​បង្កើតកូន​ទី​២​ម្នាក់​ទៀត​នា​រដូវក្តៅ​ខាង​មុខ​នេះ ។

នាង​ឆែ​ល​ស៊ី គ្លី​ន​តុ​ន អាយុ​៣៥​ឆ្នាំ មានកូន​ស្រី​ម្នាក់​រួច​ហើយ​ឈ្មោះ CHARLOTTE អាយុ​១៥​ខែ កើត​កាលពី​ខែកញ្ញា ឆ្នាំ​២០១៤ ។ នា​រដូវក្តៅ​ខាង​មុខ​នេះ នាង​តូច CHARLOTTE នឹង​ក្លាយជា​បងស្រី​គេ​ហើយ ។ នេះ​ជា​សេចក្តីជូនដំណឹង​របស់​នាង​ឆែ​ល​ស៊ី តាម TWI ។

កូន​ទី​២​របស់​នាង​ឆែ​ល​ស៊ី​នឹង​កើត​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ មុន​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក​នា​ខែកញ្ញា ឆ្នាំ​២០១៦ រួច​ម្តាយ​របស់​នាង​ជា​បេ​ក្ខ​នារី​ដែល​នាង តែង​រៀបរាប់​ជា​ញឹកញាប់​ថា ជា​វីរនារី​មួយ​រូប ។

ក្រោយ​ការ​ប្រកាស​នេះ​បន្តិច​របស់​កូនស្រី​លោកស្រី​ហ៊ី​ល ឡា​រី សរសេរ​តាម TWITTER ថា ឪពុក​កូន និង​ម្តាយ​ពិតជា​មាន​ក្តី​រីករាយ​ខ្លាំង​ណាស់ ហើយ​ចូលរួម​អបអរ​ជាមួយ​កូន MARC និង CHALOTTE ។ យើង​ពិតជា​រង់ចាំ​យ៉ាង​អន្ទះសា​នូវ​ការ​ប្រសូត​របស់​ចៅ​ទី​២ ។

ចំណែក​លោក​ប៊ី​ល គ្លី​ន​តុ​ន វិញ​សរសេរ​តាម TWITTER ដែរ​ថា បុណ្យ​ណូអែល​ជិត​មក​ដល់​ហើយ​! ហ៊ី​ល ឡា​រី និង​ប៉ា យើង​ពិតជា​រីករាយ​ខ្លាំង​ណាស់ មិន​ខុស​ពី​ឆែ​ល​ស៊ី MARC CHARLOTTE ហើយ​គ្រួសារ​យើង​រីក​កាន់តែ​ធំ ។

មាន​សញ្ញាប័ត្រ​សាកលវិទ្យាល័យ STANFORD OXFORD និង COLUMBIA នាង​ឆែ​ល​ស៊ី គ្លី​ន​តុ​ន បាន​រៀប​ការ​កាលពី​៥​ឆ្នាំ​មុន ជាមួយ​ធនាគារិក លោក MARC MEZVINSKY អាយុ​៣៨​ឆ្នាំ ហើយ​បន្ទាប់​ពី​បម្រើ​ការងារ​ជា​អ្នក​ពិគ្រោះ​យោបល់ និង​ធ្វើ​ជា​អ្នកកាសែត​ខ្លះ​ផង ពេល​នេះ​នាង​ជា​សហ​ប្រធាន​នៃ​មូលនិធិ​សប្បុរសធម៌​គ្លី​ន​តុ​ន បង្កើត​ឡើង​ដោយ​ឪពុក​នាង​ក្រោយ​ចាក​ចេញពី​សេត​វិមាន ៕