អង្គការ​សកម្មភាព​លើ​យុវវ័យ​ពិការ​ដើម្បី​អភិវឌ្ឍន៍ បានទទួល​អំណោយ​ពីស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​

ភ្នំពេញ: លោកស្រី ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី ១ និង​សហការី​បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​និង​ផ្តល់​អំណោយ មនុស្សធម៌ របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​ជូន​ដល់​អង្គការ​សកម្មភាព​លើ​យុវវ័យ​ពិការ ដើម្បី​អភិវឌ្ឍន៍ ស្ថិតនៅ​ផ្ទៈ​លេខ ២២ ផ្លូវ​ជា​សុផារ៉ា សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ដែលមាន​សមាជិក​-​សមាជិកា​ជា​ជនពិការ​ចំនួន ៧០​នាក់​កាលពី​ព្រឹក​ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ​២០១៥​កន្លងមកនេះ​។​

​ក្នុងឱកាស​សំណេះសំណាល​នោះ លោកស្រី​ម៉ែន នារី​សោ​ភ័គ​បាន​ជម្រាបជូន​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរ សុខ​-​ទុក្ខ​ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន ដែលជា​និច្ចកាល​តែងតែ​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​ក្រីក្រ​ជាពិសេស​ជនពិការ​។​

​ទន្ទឹមនឹងនោះ លោកស្រី​អគ្គលេខាធិការរង​ទី ១ បាន​កោត សរសើរ និង​លើកទឹកចិត្ត អង្គការ​សកម្មភាព លើ​យុវវ័យ​ពិការ ដើម្បី​អភិវឌ្ឍន៍​ដែល​បាន​ចងក្រង​ជា​ក្រុម​ដើម្បី​ជួយ​គ្នា​ទៅវិញទៅមក​និង​ជួយ​ខ្លួនឯង​មុននឹង​សុំឱ្យ​គេ​ជួយ​។

​លោកស្រី​បាន​សង្កត់ធ្ងន់ថា ការដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រារព្ធ​ទិវា អន្តរជាតិ​ជនពិការ នៅ​ថ្ងៃទី​៣​ធ្នូ រៀងរាល់ឆ្នាំ​នោះ គឺ​ដើម្បី​បញ្ជាក់ថា​រាជរដ្ឋាភិបាល​កម្ពុជា ក៏ ដូចជា​កាកបាទក្រហម​កម្ពុជា​តែងតែ​ផ្សព្វផ្សាយ​លើកកម្ពស់​និង​មិន​រើសអើង ជនពិការ ដើម្បីឱ្យ​ជនពិការ​គ្រប់រូប​បានរស់នៅ​ក្នុង​សេចក្តីថ្លៃថ្នូរ​ក្នុងសង្គម​ដូច​ជន​មិន​ពិការ​ដែរ ហើយ​ដែល​ការងារ​នេះ​ធ្វើឡើង​រៀងរាល់ថ្ងៃ​។​

​គួរ​បញ្ជាក់ថា អំណោយ​របស់​កាកបាទ​ក្រហម​កម្ពុជា ដែល​ផ្តល់ជូន អង្គការ​សកម្មភាព​លើ​យុវវ័យ​ពិការ​ដើម្បី​អភិវឌ្ឍន៍ រួមមាន ៖ អង្ករ ៥០០​គីឡូក្រាម មី ១០​កេស ត្រីខ ១០០​ក​ប៉ុង ទឹកត្រី ២៤​ដប ទឹកស៊ីអ៊ីវ ២៤​ដប ប្រេងឆា ១​កេស ទឹកក្រូច ៥​កេស ទឹកបរិសុទ្ធ ១០​កេស និង​ថវិកា ៥​លាន​រៀល​។ រីឯ​ជនពិការ​ក្នុង អង្គការ​សកម្មភាព​លើ​យុវវ័យ​ពិការ​ដើម្បី​អភិវឌ្ឍន៍ ម្នាក់ៗ​ទទួលបាន ៖ អង្ករ ៣០​គីឡូក្រាម មី ១​កេស ត្រីខ ១០​កំប៉ុង ឃី​ត​១(​មាន​សារុង ក្រមា មុង ភួយ​) និង​ថវិកា ៥​ម៉ឺន​រៀល​៕​

អង្គការ​សកម្មភាព​លើ​យុវវ័យ​ពិការ​ដើម្បី​អភិវឌ្ឍន៍ បានទទួល​អំណោយ​ពីស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​

អង្គការ​សកម្មភាព​លើ​យុវវ័យ​ពិការ​ដើម្បី​អភិវឌ្ឍន៍ បានទទួល​អំណោយ​ពីស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​