ម្សៅ​ទឹកដោះគោ Bibere Gold អាហារ​រូប​ត្ថ​ម្ភ ជួយ​ទៅដល់​ការលូតលាស់​របស់​ទារ​ក​និង​កុមារ​

ភ្នំពេញ: ​ក្រុមហ៊ុន​នូ​ទ្រី​លេ​ត ម៉ា​ស្ទ័​រ អិ​ល​អិ​ម ខូ​អិ​ល​ធី​ឌី​ជា​ក្រុមហ៊ុន​ដែល​បាន​នាំចូល​ផ្តាច់មុខ​នូវ​ម្សៅ​ទឹកដោះគោ Bibere Gold ដែលជា​ផលិតផល​របស់​ប្រទេស New Zealand ដែល​យើង​ដឹង​ហើយ​ថា​ប្រទេស New Zealand គឺជា​ប្រទេស​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​1 ក្នុងការ​ផលិត​និង​វេច​ខ្ចប់​ចំនីអាហារ​របស់​ទារក​និង​កុមារ ហើយ​ក្នុងនោះ​ក៏​ជា​ប្រទេស​ដែលជា​ប់​ចំណាត់ថ្នាក់​លេខ​1 សម្រាប់​ការ​ចិ​ញ្ចឺ​ម​គោ​យក​ទឺ​ក​ដោះ​ស្អាត មិនតែប៉ុណ្ណោះ​រួមទាំង​ពិភពលោក នៅក្នុង​ប្រទេស​ដែល​ត្រូវធ្វើ​អាជីវកម្ម​ផ្នែក​ទឺ​ក​ដោះ​គោ​ក៏​ត្រូវការ​វត្ថុធាតុដើម​ពី​ប្រទេស​New Zealand ដូច្នេះ​យើង​ឃើញថា New Zealand គឺជា​ប្រទេស​ល្អ​បំផុត​ក្នុងការ​ផលិត​និង​វេច​ខ្ចប់​ម្សៅ​ទឹកដោះគោ​សម្រាប់​ទារក​និង​កុមារ​។

Bibere Gold បាន​ចរាច​ណ៍ នៅក្នុង​ប្រទេស​កម្ពុជា រយះពេល​1​ឆ្នាំ ដោយ​កត់សំគាល់​ឃើញថា មានការ​រីកលូតលាស់​យ៉ាងខ្លាំង ពី​ការបញ្ជា​រទិញ របស់​អតិថិជន​។ មកដល់ពេលនេះ​ក្រុមហ៊ុន​នូ​ទ្រី​លេ​ត​បាន​ដំណើរការ អស់​រយះពេល​4​ឆ្នាំ ក្នុងការ​នាំចូល​ផលិតផល ម្សៅ​ទឹកដោះគោ ហើយ​ផលិតផល​ម្សៅ​ទឹកដោះគោ​ចុងក្រោយ​របស់​ក្រុមហ៊ុន​គឺ​ផលិតផល​ម្សៅ​ទឹកដោះគោ Bibere Gold ដែលមាន​អាហារ​រូប​ត្ថ​ម្ភ​ចាំបាច់​និង​សំខាន់ៗ​ជាច្រើន​សម្រាប់​ជួយ​ទៅដល់​ការលូតលាស់​របស់​ទារ​ក​និង​កុមារ​។

​ក្នុងថ្ងៃនេះ​ដែរ ក្រុមហ៊ុន​បានរៀបចំ​នូវ​កម្មវិធី​មួយ​គឺ Bibere GOLD Frozen Party ដែល​ក្រុមហ៊ុន​បានរៀបចំ​កម្មវិធី​នេះ​ឡើង​នៅ​សណ្ឋាគារ​Naga world នៅ​ព្រឹក​ថ្ងៃទី​20​ខែធ្នូ​ឆ្នាំ​2015​ដែលមាន​ភ្ញៀវ​ចូលរួម​ជាច្រើន​កុះករ និង​វត្តមាន​ជាពិសេស​ពី​តារា​កិត្តិយស កញ្ញា រ៉ូ​លីន ដែល​គ្រប់គ្នា​ដឹងថា​គាត់​ជា​មនុស្ស​ដែល​ពោរពេញ​ទៅដោយ​ពហុ​ជំនាញ​និង​ប្រជាប្រិយភាព​ដែល​ធ្វើអោយ​កម្មវិធី​កាន់​តែមាន​ភាពសប្បាយ​រីករាយ​ថែម​មួយកម្រិត​ទៀត​។

​យ៉ាងណាមិញ​យើង​ឃើញថា កម្មវិធី​នេះ​គឺជា​កម្មវិធី​Frozen លើកដំបូង​បង្អស់​ដែល​មិនទាន់​ឃើញ​ក្រុមហ៊ុន​ណាមួយ​ធ្វើ​នៅឡើយ​ទេ ហើយ​វា​ពិតជា​ពិសេស​ណាស់​ដែល​ក្រុមហ៊ុន​យើង​បានធ្វើ​កម្មវិធី​នេះ​មុនគេ ហើយក៏​ដូចជា​បាន​ពាំនាំ​នូវ​ភាពសប្បាយ​រីករាយ​យ៉ាងខ្លាំង​ដល់​អតិថិជន​។​

​លោក ទឹម សុវណ្ណារ៉ា ដែលជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​នូ​ទ្រី​លេ​ត​បាន​ឡើង​បញ្ចេញ​នូវ​ចំណាប់​អារ​ម្ម​ណ៏​ទៅលើ​កម្មវិធី​ដែល​បានរៀបចំ​ឡើង​ថា​លោក​ពិតជា​សប្បាយរីករាយ​និង​ពេញចិត្ត​សំរាប់​កម្មវិធី​ដែល​ធ្វើឡើង​នេះ ព្រោះ​វា​ពិតជា​ប្លែក​និង​ទើបតែ​មាននៅ​ក្នុងប្រទេស​យើង​។

​លោក ទឹម សុវណ្ណារ៉ា​ក៏បាន​បញ្ជាក់ទៀតថា​ក្នុង​ការធ្វើ​កម្មវិធី​នេះ​ឡើង​គឺ​ដើម្បី​ជាការ​អរគុណ​ដល់​អតិថិជន​សំរាប់​ការប្រើប្រាស់​និង​គាំទ្រ​ម្សៅ​ទឹកដោះគោ Bibere GOLD ដែល​គាត់​ពិតជា​បានជ្រើសរើស​ម្សៅ​ទឹកដោះគោ​ដ៏​ត្រឹមត្រូវ​សំរាប់​កូនៗ​របស់គាត់ ដូចនេះ​ក្រុមហ៊ុន​ក៏​សម្រេចចិត្ត​ធ្វើ​កម្មវិធី​នេះ​ឡើង​ដើម្បីអោយ​កូនៗ​របស់គាត់​មាន​ភាពសប្បាយ​រីករាយ​និង​ទទួលបាន​រង្វាន់​ពី​ក្រុមហ៊ុន​សំរាប់​ការ​ចូ​ម​រួម​កម្មវិធី Bibere GOLD Frozen Party និង​ដូចជា​ការអបអរសាទ​រ​ឆ្នាំ​ថ្មី​2016​នេះ​ផងដែរ​៕​

ម្សៅ​ទឹកដោះគោ Bibere Gold អាហារ​រូប​ត្ថ​ម្ភ ជួយ​ទៅដល់​ការលូតលាស់​របស់​ទារ​ក​និង​កុមារ​

ម្សៅ​ទឹកដោះគោ Bibere Gold អាហារ​រូប​ត្ថ​ម្ភ ជួយ​ទៅដល់​ការលូតលាស់​របស់​ទារ​ក​និង​កុមារ​

ម្សៅ​ទឹកដោះគោ Bibere Gold អាហារ​រូប​ត្ថ​ម្ភ ជួយ​ទៅដល់​ការលូតលាស់​របស់​ទារ​ក​និង​កុមារ​

ម្សៅ​ទឹកដោះគោ Bibere Gold អាហារ​រូប​ត្ថ​ម្ភ ជួយ​ទៅដល់​ការលូតលាស់​របស់​ទារ​ក​និង​កុមារ​

ម្សៅ​ទឹកដោះគោ Bibere Gold អាហារ​រូប​ត្ថ​ម្ភ ជួយ​ទៅដល់​ការលូតលាស់​របស់​ទារ​ក​និង​កុមារ​