តូច​ចិត្តនឹង​សង្សារ​មាន​អ្នកថ្មី យុវជន​ម្នាក់​សម្រេចចិត្ត​ចងក​សម្លាប់ខ្លួន​

យុវជន​ម្នាក់​បានសម្រេច​ចិត្ត​ចងក​សម្លាប់ខ្លួន​ក្នុង​បន្ទប់​ផ្ទះសំណាក់ ដោយសារតែ​ខូចចិត្ត​នឹង​សង្សា​ជាទី​ស្រលាញ់​របស់ខ្លួន បាន​បែកចិត្ត​ទៅ​ស្រលាញ់​បុរស​ជនជាតិ​ចិន​។​ហេតុការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ០១​និង ៣០​នាទី យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០១៥ នៅ​ចំណុច​ផ្ទះសំណាក់​យីហោ​(​ចាន់ ហេង​)​ដែលមាន​ទីតាំង​ផ្ទះ​លេខ ៣៣ ផ្លូវ​លេខ ៨១ ក្រុម ៤៨ ភូមិ ៧​សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

តូច​ចិត្តនឹង​សង្សារ​មាន​អ្នកថ្មី យុវជន​ម្នាក់​សម្រេចចិត្ត​ចងក​សម្លាប់ខ្លួន​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់​ថា ឈ្មោះ ម៉េង ភេទ ប្រុស អាយុ​ប្រហែល ២៥​ឆ្នាំ មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ បាន​យក​ខ្សែ​នីឡុង មក​ចងក ភ្ជាប់​នឹង​ស្លាប​ព្រឹល​បង្អួច​បណ្តាល​ឲ្យ​ស្លាប់​។ បើតាម​ការបំភ្លឺ​ប្រាប់​ពី​ម្ចាស់​ផ្ទះសំណាក់ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ កាលពី​វេលា​ម៉ោង ០៧​ព្រឹក​ថ្ងៃទី ១៩​ខែ ធ្នូ ឆ្នាំ ២០១៥ ជនរងគ្រោះ​រួមជាមួយ​មិត្ត​ភ័​ក្ត​ចំនួន ៤​នាក់​ក្នុងនោះ ស្រី​ម្នាក់ បានមក​ជួល​បន្ទប់​លេខ ២០១​ជាន់​ទី​២​ស្នាក់នៅ​រហូតដល់​ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៥ វេលា​ម៉ោង​០៩​ព្រឹក​មិត្ត​ភ័​ក្ត​របស់​ជនរងគ្រោះ ៣​នាក់​ទៀត បាន​ចេញទៅ​ក្រៅ​រហូតដល់​ម៉ោង ១៦​ល្ងាច​។

ឈ្មោះ ចិន ភេទ​ស្រី​បាន​ទិញ​បាយ​យកមក​ឲ្យ​ជនរងគ្រោះ​រួច​ក៏​ត្រឡប់​ទៅវិញ លុះដល់​ម៉ោង​០១​និង ៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២២​ខែ ធ្នូ គាត់​ជា​ម្ចាស់ផ្ទះ​សំណាក់​ចង់ដឹងថា នៅ​បន្ទប់​ដែល​ជនរងគ្រោះ​ស្នាក់នៅ​នោះ​មាន​គ្នា​ប៉ុន្មាន​នាក់ ក៏​ឲ្យ​បុគ្គលិក​ឡើងទៅ​គោះទ្វារ ដោយ​គ្មាន​អ្នក​ឆ្លើយតប ម្យ៉ាងវិញទៀត​បន្ទប់​នោះ​មិន​ជាប់​សោរ​នោះទេ ដោយ​គ្រាន់តែ​បិតទ្វារ​តែប៉ុណ្ណោះ ។​ដូច្នេះហើយ​បុគ្គលិក​ក៏បាន​បើកទ្វារ​មើល ស្រាប់តែ​ឃើញ​ជនរងគ្រោះ​រូបនោះ​បាន​ចងក​ស្លាប់​ទៅហើយ នៅ​ស្លាប​ព្រឹល​លើ​បង្អួច គេ​ក៏​រាយការណ៍​ប្រាប់​រូបគាត់​ជា​ម្ចាស់ផ្ទះ​សំណាក់ បន្ទាប់មក​រូបគាត់​ក៏បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​តែម្តង​។​

ប្រភពព័ត៌មាន​ដដែល​បាន​បន្តទៀតថា បន្ទាប់ពី​ជនរងគ្រោះ​រូបនោះ​ចងក​សម្លាប់ខ្លួន​ហើយ​នោះ មិត្ត​ភ័​ក្រ​របស់​ជនរងគ្រោះ​ឈ្មោះ ខៀវ អ៊ុត ហៅ​ខ្ទើយ ភេទ​ប្រុស​អាយុ ២៦​ឆ្នាំ មុខរបរ​និង​ទីលំនៅ​មិន​ពិត​ប្រក​ដ​បាន​ត្រឡប់មក​ផ្ទះសំណាក់​វិញ ក៏ត្រូវ​បាន​ម្ចាស់​ផ្ទះសំណាក់​នាំខ្លួន​មក​ប្រគល់​ឲ្យ​នគរបាល​ប៉ុ​ស្ត៍​ផ្សារ​ថ្មី​២ ដើម្បី​សាកសួរ​ពី​មូលហេតុ​នៃ​ការចងក​សម្លាប់ខ្លួនរ​បស់​ជនរងគ្រោះ​រូបនោះ​ផងដែរ​។​

ជាមួយគ្នា​នោះដែរ​បុរស​ឈ្មោះ ខៀ​រ អ៊ុត ហៅ​ខ្ទើយ នោះ ក៏បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា មូលហេតុ​ដែល​នាំ​ឲ្យ​ជនរងគ្រោះ​រូបនោះ​ចងក​សម្លាប់ខ្លួន ព្រោះតែ​ជនរងគ្រោះ​ខូច​ចិត​នឹង​សង្សា​ជាទី​ស្រលាញ់​របស់ខ្លួន បែកចិត្ត​ទៅ​ស្រលាញ់​បុរស​ជនជាតិ​ចិន​។ ទើប​ជនរងគ្រោះ​សម្រេចចិត្ត​ចងក​សម្លាប់ខ្លួន​ដូច្នេះ​តែម្តង នៅពេលដែល​មិត្ត​ភ័​ក្ត​ចេញពី​បន្ទប់​អស់​គឺ​ជនរងគ្រោះ​នៅតែ​ឯង​ក៏​ចងក​បណ្តាល​ឲ្យ​ស្លាប់ តែម្តងទៅ​។​
​បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​ចុះ​ពិនិត្យ​ធ្វើ​កោសល្យវិច័យ​បញ្ជាក់ថា ជនរងគ្រោះ​រូបនោះ​ពិតជា​ធ្វើអត្តឃាត​ដោយ​ចងក​សម្លាប់​ខ្លួនឯង​ពិត​ប្រក​ដ​មែន​។ ឥឡូវនេះ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ក្រុមគ្រួសារ​ដើម្បី​មក​ទទួលយក​សព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕
សុទ្ធ គឹម​សឿន​

តូច​ចិត្តនឹង​សង្សារ​មាន​អ្នកថ្មី យុវជន​ម្នាក់​សម្រេចចិត្ត​ចងក​សម្លាប់ខ្លួន​