ពេជ្រ អា​វី​ហ្សា បង្វែរ​ទិសដៅ​ស្នេហ៍

​មួយរយៈ​កន្លងមកនេះ តារា​សម្តែង ពេជ្រ អា​វី​ហ្សា មិនមាន​សង្សារ​បណ្តើរ​ចូលរួម​ក្នុង​កម្មវិធី​សិល្បៈ​នោះទេ បញ្ហា​នេះ ត្រូវបាន​នាង​ប្រាប់ថា បណ្តាលមកពី​នាង​រក​អ្នក​យល់ចិត្ត​ពុំទាន់​បាន ព្រោះ​បុរស​ក្នុងស្រុក​ភាគច្រើន ចូលចិត្ត​ប្រចណ្ឌ និង​មិនមាន​ចិត្ត​ស្មោះ​។​

ពេជ្រ អា​វី​ហ្សា បង្វែរ​ទិសដៅ​ស្នេហ៍

ដូច្នេះហើយ បន្ទាប់ពី​នាង​បែក​ពី​សង្សារ​ក្រោយមក នាង​ក៏​មិន​ទទួល​ស្នេហ៍​បុរស​ក្នុងស្រុក​ទៀត​ទេ​។​ជាមួយគ្នា​នោះ ពេជ្រ អា​វី​ហ្សា ក៏បាន​ប្រាប់ថា ស្នេហា​ថ្មី​គឺ​នាង​បើក​បេះដូង សម្រាប់តែ​អ្នក​ក្រៅ​ស្រុក​តែប៉ុណ្ណោះ ព្រោះ​នាង​យល់ថា អ្នក​ក្រៅ​ស្រុក​មិន​ពូកែ​ប្រចណ្ឌ និង​មានចិត្ត​ស្មោះ​ជាង​បុរស​ក្នុងស្រុក​។

ពេជ្រ អា​វី​ហ្សា បង្វែរ​ទិសដៅ​ស្នេហ៍

​ក្រៅពី​ការបញ្ជាក់ ហេតុផល​ខាងលើនេះ ពេជ្រ អា​វី​ហ្សា ក៏បាន​និយាយថា បុរស​ក្នុងស្រុក គេ​មិនសូវ​ឱ្យ​តម្លៃ​គូស្នេហ៍​ជា​អ្នកសិល្បៈ​ទេ គឺ​ខុសពី​បុរស​ក្រៅ​ស្រុក គេ​មិនសូវ​ប្រកាន់​ច្រើន​នោះទេ​។​ចំណុច​នេះហើយ ដែល​នាង​ចង់​បង្វែរ​បេះដូង​ទៅ​ស្នេហ៍​បុរស​ក្រៅ​ស្រុក​វិញ​ម្តង ក្រែង​មិន​ហត់នឿយ​ចិត្ត ដូច​មាន​គូស្នេហ៍​ក្នុងស្រុក​។​បើ​នាង​មាន​គូស្នេហ៍ ក្រៅ​ស្រុក​ជា​បុរស​ល្អ​ពិតមែន​នោះ នាង​ក៏​ប្រហែលជា​ចេញទៅ​រស់នៅ​ក្រៅ​ស្រុក​បោះបង់​អាជីព​សិល្បៈ​ផងដែរ​៕ ប្រមាញ់ តារា​

ពេជ្រ អា​វី​ហ្សា បង្វែរ​ទិសដៅ​ស្នេហ៍

ពេជ្រ អា​វី​ហ្សា បង្វែរ​ទិសដៅ​ស្នេហ៍

ពេជ្រ អា​វី​ហ្សា បង្វែរ​ទិសដៅ​ស្នេហ៍