សង្គ្រាមពាក្យសម្តី​វាយប្រហារ​ពិធីករ ដែល​ប្រកាសឈ្មោះ​បវរកញ្ញា​លើក​ពាន​ខុស​បច្ចេកទេស​

​ព័ត៌មាន​ដែល​ទាក់ទង​ទៅនឹង​ការប្រកាស​លទ្ធផល​ខុស​របស់​ពិធីករ​នៅក្នុង​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក Miss Universe ២០១៥ ដែល​បានបញ្ចប់​កាលពី​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៥ កន្លងទៅ​ថ្មីៗ​នេះ​បានធ្វើ​ឲ្យ​មហាជន​ទូទាំង​ពិភពលោក​មានការ​ខឹង​សម្បា​យ៉ាងខ្លាំង​ទៅលើ​ពិធីករ​វ័យ ៥៨​ ឆ្នាំ​ លោក ស្ទី​វ ហា​វេ​យ ​(Steve Harvey) ដែលជា​ពិធីករ​សញ្ជាតិ​អាមេរិក​ដ៏​មាន​ប្រជាប្រិយភាព​ម្នាក់ ហើយក៏​ជា​អ្នក​ដែល​ប្រកាស​លទ្ធផល​របស់​បេ​ក្ខ​នារី​ដែល​ជាប់​ជ័យ​លេ​ភី​លេខ ១ និង ​លេខ​២ ខុស​ដែរ ។​

សង្គ្រាមពាក្យសម្តី​វាយប្រហារ​ពិធីករ ដែល​ប្រកាសឈ្មោះ​បវរកញ្ញា​លើក​ពាន​ខុស​បច្ចេកទេស​

បន្ទាប់ពី​បានធ្វើ​រឿង​ធ្វេស​​ប្រហែស​នៅក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​ដ៏​ធំ​របស់​ពិភពលោក​រួចមក លោក ស្ទី​វ ហា​វេ​យ ក៏បាន​សរសេរ​សារ​សុំទោស​ទៅដល់​បវ​រកញ្ញា​ចំណាត់ថ្នាក់​លេខ ២ មកពី​ប្រទេស​កូ​ឡុំ​ប៊ី គឺ​នាង Ariadna Gutierrez ចំពោះ​ការ​ធ្វេស​​​ប្រហែស​របស់លោក​ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​អារម្មណ៍​របស់​នាង ។

សង្គ្រាមពាក្យសម្តី​វាយប្រហារ​ពិធីករ ដែល​ប្រកាសឈ្មោះ​បវរកញ្ញា​លើក​ពាន​ខុស​បច្ចេកទេស​

ប៉ុន្តែ​ទោះជា​យ៉ាងណា​លោក ស្ទី​វ ហា​វេ​យ នៅតែ​មិនអាច​ជៀសផុត​ពី​ការវាយប្រហា​របស់​មហា​ជន​បា​ឡើយ ជាក់ស្តែង​នៅក្នុង​ពេលនេះ​លោក​កំពុងតែ​ក្លាយទៅជា​ផ្ទាំង​ស៊ី​ប​ដ៏​សំខាន់បំផុត​មួយ​នៅលើ​បណ្តាញសង្គម ដោយមាន​មហាជន​ជាច្រើន​បាន​យក​រូប​របស់លោក​ទៅ Troll ក៏ដូចជា​កាត់ត​ផ្សេង សូម្បីតែ​បុ​គ្គល​ល្បី​ដូចជា ចាស​ស្ទី​ន ប៊ី​បឺ​រ ក៏បាន​យក​រូប​របស់លោក ទៅ​កាត់ត​ដែរ ដោយបាន​សរសេរថា «​វា​ជា​រឿង​ដែល​គួរ​ឲ្យ​សោកស្តាយ​ណាស់ ប៉ុន្តែ​ក៏​គួរ​ឲ្យ​អស់សំណើច​ណាស់ដែរ​ចំពោះ​ការប្រកាស​លទ្ធផល​ដោយ​មិនមាន​ភាពច្បាស់លាស់​ដូចនេះ​» ។

សង្គ្រាមពាក្យសម្តី​វាយប្រហារ​ពិធីករ ដែល​ប្រកាសឈ្មោះ​បវរកញ្ញា​លើក​ពាន​ខុស​បច្ចេកទេស​

​គួរ​រំលឹក​ដែរ​ថា កាលពី​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៥ កន្លងទៅនេះ​គឺជា​ថ្ងៃ​ដែល​កម្មវិធី​ជ្រើសរើស​បវ​កញ្ញា​លំដាប់ថ្នាក់​ពិភពលោក Miss Universe ២០១៥ ឬ​បវ​កញ្ញា​ចក្រវាល​ឆ្នាំ​២០១៥ ប្រកាស​លទ្ធផល​ចុងក្រោយ​សម្រាប់​ចំណាត់ថ្នាក់​លេខ ១ លេខ ២ និង​លេខ ៣ ប៉ុន្តែ​សម្រាប់​ការប្រកាស​លទ្ធផល​រប​ស់​ពិធីករ លោក ស្ទី​វ ហា​វេ​យ បែ​ជា​ច្រឡំ​ឈ្មោះ​របស់​បេ​ក្ខ​នារី​ទៅវិញ ដោយ​ដំបូង​លោក​បានប្រកាសថា ​ប​វរក​ញ្ញា​មកពី​ប្រទេស កូ​ឡុំ​ប៊ី ឈ្មោះ Ariadna Gutierrez ជា​អ្នក​គ្រង​ម្កុដ​បវរ​កញ្ញាឯក​ឆ្នាំ ២០១៥ ប៉ុន្តែ​ប្រហែល ៥ នាទី​ក្រោយមក​ទើប​លោក ស្ទី​វ ហា​វេ​យ ចេញមុខ​មក​ប្រកាស​សូមទោស​ថា​លោក​មានការ​ភាន់ច្រឡំ​ឈ្មោះ​បេ​ក្ខ​នារី​ហើយ​អ្នក​ដែល​ត្រូវ​គ្រង​ម្កុដ​កំពូល​បវ​រកញ្ញា​លំដាប់​ពិភពលោក គឺ​បាន​ទៅលើ​បេ​ក្ខ​នារី​ដែល​មកពី​ប្រទេស ហ្វីលីពីន នាង Pia Alonzo Wurtzbach ម្តងវិញ ៕ កុសល​