អ្នកមកដាក់ពាក្យ សុំឈរឈ្មោះ ជាអគ្គលេខាធិការ និងអគ្គលេខាធិការរង ១៣៨នាក់

ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា គិតត្រឹមថ្ងៃទី១៦ -២១ ខែធ្នូ ឆ្នាំ២០១៥ ចំនួនអ្នកមកដាក់ពាក្យសុំឈរឈ្មោះ ជាបេក្ខជន អគ្គលេខាធិការ និងអគ្គលេខាធិការរងមាន ១៣៨នាក់។

សេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប បានឲ្យដឹងថា មុខតំណែងអគ្គលេខាធិការ មានអ្នកមកទទួលយកពាក្យ សុំចំនួន២៧។ ចំណេកមុខតំណែង អគ្គលេខាធិការរង មានអ្នកមកទទួលយកពាក្យសុំ ចំនួន១១១នាក់។

ប្រភពខាងលើបន្តថា គ.ជ.ប ត្រូវការជ្រើសរើស អគ្គលេខាធិការចំនួន១ រូប និងអគ្គលេខាធិការរងចំនួន ៤រូប ដើម្បីបម្រើការងារនៅគ.ជ.ប។ គ.ជ.ប នៅតែបន្ដចែកពាក្យសុំ និងទទួលពាក្យសុំ បម្រើការការងាររហូត ដល់ថ្ងៃទី២៦ ខែធ្នូ៕