នគរបាល អន្តោប្រវេសន៍ ឃាត់ខ្លួន ជនជាតិ វៀតណាម ១៨នាក់ នៅច្បារអំពៅ ពិនិត្យលិខិតស្នាម ស្នាក់នៅ

ភ្នំពេញ៖ កម្លាំងនគរបាល អន្តោប្រវេសន៍ ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ អ៊ុក ហៃសិលា ប្រធាននាយកដ្ឋានប្រធាន ស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៅម៉ោង៣៖១០នាទី រសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ បានចុះប្រមូល និងឃាត់ខ្លួន ប្រុសស្រីជនជាតិ វៀតណាម ចំនួន១៨នាក់ នៅក្នុងភូមិអូអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា បុរសជនជាតិវៀតណាម១៨នាក់ ដែលត្រូវបានឃាត់ខ្លួននោះ ប្រសិនពិនិត្យឃើញថា ពុំមានលិខិតឆ្លងដែន ហើយរស់នៅដោយខុសច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងត្រូវបញ្ជូនទៅកាន់នាយកដ្ឋានប្រធាន ស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៅរសៀលនេះផងដែរ៕