Zono នឹង​ធ្វើ​ឲ្យ​កក្រើក​ឆាក​តន្ត្រី orignal ថ្ងៃ​ទី​២៧​-ធ្នូ​នេះ


Zono នឹង​ធ្វើ​ឲ្យ​កក្រើក​ឆាក​តន្ត្រី orignal ថ្ងៃ​ទី​២៧​-ធ្នូ​នេះ

លោក Zono ជា​​តារា​ចម្រៀង​ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​ស្រទាប់​យុវវ័យ​តាម​រយៈ​ការ​ខិត​ខំ​ផលិត​ចម្រៀង original ជាង​១០​ឆ្នាំ​កន្លង​មក និង​ជា​ពិសេស​ក្នុង​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ បន្ទាប់​ពី​លោក​បាន​ចេញ​អាល់ប៊ុម​ចម្រៀង​ថ្មី​មួយ​វ៉ុល​ជាមួយ​ក្រុម Z5​ របស់​លោក។

 

Zono នឹង​ធ្វើ​ឲ្យ​កក្រើក​ឆាក​តន្ត្រី orignal ថ្ងៃ​ទី​២៧​-ធ្នូ​នេះ

 

ថ្ងៃ​ទី​២៧ ខែ​ធ្នូ​នេះ នៅ​វិទ្យាស្ថាន​តិចណូ Zono នឹង​មាន​ការ​សម្ដែង​ពិសេស​នូវ​បទ​ចម្រៀង​ចង្វាក់ Rock’n Roll នៅ​លើ​ឆាក​តន្ត្រី original ដ៏​ធំ​បំផុត​ប្រចាំ​ឆ្នាំ ដែល​មាន​ឈ្មោះ​ថា The MIC Cambodia ។ នេះ​ជា​កម្មវិធី​ប្រកួត និង​ប្រគំតន្ត្រី​ ចម្រៀង​តែង​និពន្ធ​ថ្មី មិន​ចម្លង​ពី​បរទេស​ ដែល​ប្រជុំ​នូវ​វត្តមាន​កំពូល​តារា​ចម្រៀង​ជាច្រើន​រូប និង​បេក្ខជន​កំពូល​តារាង​ទាំង​១៥​ ដែល​នឹង​រួម​គ្នា​ធ្វើ​ឲ្យ​កក្រើក​វេទិកា​ដ៏​អស្ចារ្យ​នេះ ក្រោម​ការ​ឧបត្ថម្ភ​ធំ​ដោយ​ក្រុមហ៊ុន Mercedes Benz និងmJams Pleng។

 

តោះ! ទស្សនា​វីដេអូ​ខ្លី​ពី​ការ​ត្រៀម​សម្រាប់ The MIC Cambodia របស់​លោក Zono បន្តិច៖

 

 

Zono នឹង​ធ្វើ​ឲ្យ​កក្រើក​ឆាក​តន្ត្រី orignal ថ្ងៃ​ទី​២៧​-ធ្នូ​នេះ

 

អត្ថបទ៖ ដៃគូ​សហការ