មន្ត្រី​​​ជួប​​​ប្រជុំ​​​គ្នា​​​ដើម្បីពន្លឿន​​​​​​​​​ការ​​​សើុប​​​អង្កេត​​​​​​​​​ករណី​​​ប្លន់​​​​​​​​​

​​​​​​មន្ត្រី​​​ក្រសួង​​​យុត្តិ​​​ធម៌ ព្រះ​​​រាជ​​​អាជ្ញា មន្ត្រី​​​​​​​​​ប៉ូលិស​​​ និង​​​កងរាជ​​​អាវុធ​​​ហត្ថ​​​​​​ប្រហែល​​​១០០​​​នាក់​​​បាន​​​ជួប​​​ប្រ​​​ជុំ​​​គ្នា​​​នៅ​​​ថ្ងៃ​​​នេះ​​​​​​ក្នុង​​​ក្រុង​​​​​​ភ្នំ​​​ពេញ​​​ ដើម្បី​​​​​​​​​​​​​​​ពន្លឿន​​​​​​​​​ការ​​​សើុប​​​អង្កេត​​​ទៅ​​​ក្នុង​​​​​​ករណី​​​ឧក្រិដ្ឋ​​​កម្ម​​​ ជា​​​ពិសេស​​​​​​​​​​​​ករណី​​​​​​ទាក់​​​ទង​​​នឹង​​​ការ​​​ប្លន់​​​ប្រដាប់​​​អាវុធទូទាំង​​​ប្រទេស​​​។

​​​លោក ម៉ក់ ជី​តូ អគ្គ​ស្នង​​​ការរង​​​​នគរបាល​​​ជាតិ​​​បាន​​​មាន​​​ប្រសាសន៍​​​ក្នុង​​​សន្និសីទ​​​កាសែត​​​ថា ​​​នគរ​​​បាល​​​បាន​​​កំណត់​​​មុខ​​​សញ្ញា​​​ក្រុម​​​ចោរ​​​​​​ប្លន់​​​ប្រដាប់​​​អាវុធ​​​​​​ដែល​​​បាន​​​​​​ប្លន់​​​​​​ថ្មីៗ​​​កន្លង​​​មក​​​នេះហើយ​​​ ប៉ុន្តែ​​​លោក​​​មិន​​​បាន​​​​​​បញ្ជាក់​​​ថា ក្រុម​​​ចោរ​​​ប្លន់​​​នោះ​​​មាន​​​គ្នា​​​ប៉ុន្មាន​​​នាក់​​​ទេ។

​ឧត្តម​​​សេនីយ៍​​​ឯក ម៉ក់ ជី​តូ បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​អំពើ​​​ប្លន់​​​កន្លង​​​មក​​​ យើង​​​កំណត់​​​មុខ​​​សញ្ញា​​​បាន​​​ហើយ”។

លោក ហុង វិណុល មេ​​​បញ្ជា​​​ការង​​​កង​​​រាជ​​​អា​​​វុធ​​​ហត្ថ​​​លើ​​​ផ្ទៃ​​​ប្រទេស​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​​​​ជន​​​សង្ស័យ​​​​​​​​​ប្លន់​​​​​​ប្រដាប់​​​​​​អាវុធ​​​ដែល​​​សមត្ថ​​​កិច្ច​​​ចាប់​​​បាន​​​មិន​​​​​​ទាន់​​​​​​ឆ្លើយ​​​ថា ពួក​​​គេ​​​​​​បាន​​​ទិញ​​​អាវុធ​​​ពី​​​​​​​​​ឃ្លាំង​​​ក្រ​​​សួង​​​​​​ការ​​​ពារ​​​ជាតិ​​​ទេ។​​​​​​​​​​​​​​​​​​

កាល​​​ពី​​​​​​សប្តាហ៍​​​មុន​​​ លោក​​​នាយករដ្ឋ​​​មន្ត្រី​​​​​​ ហ៊ុន សែន បាន​​​បញ្ជា​​​ឲ្យ​​​​​​សមត្ថកិច្ច​​​បង្ក្រាប​​​ក្រុម​​​ឧក្រិដ្ឋ​​​ជន​​​ប្រដាប់​​​អាវុធ​​​ ដែល​​​​​បង្ក​​​ឲ្យ​​​មាន​​​អំពើ​​​ហិង្សា​​​​​​និង​​​ក្នុង​​​ករណី​​​ខ្លះ​​​ ធ្វើ​​​​​​ឲ្យ​​​​​​មនុស្ស​​​​​​ស្លាប់​​​ ដែល​​​ជា​​​អំពើ​​​ប្លន់​​​ដែល​​​​​​ចាប់​​​កើត​​​ឡើង​​​នៅ​​​ពាក់​​​កណ្តាល​​​ខែ​​​វិច្ឆិកា​​​ ដោយ​​​បណ្តាល​​​ឲ្យ​​​កុមារា​​​អាយុ​​​១៣​​​ឆ្នាំ​​​ម្នាក់​​​ស្លាប់​​​ដោយ​​​ត្រូវ​​​​​​គ្រាប់​​​​​​កាំភ្លើង​​​ ក្នុ​​​ងពេល​​​ដែល​​​ជន​​​ល្មើស​​​ពីរ​​​នាក់​​​បាន​​​​​​ព្យាយាម​​​ប្លន់​​​ម៉ូតូ​​​មា៉ាក​​​ហុង​​​ដា​​​ឌ្រីម​​​​​​ស៊េរីថ​​​្មី ពី​​​​​​​​​បង​​​ប្រុស​​​របស់​​​វា​​​នៅ​​​ក្នុង​​​ខេត្ត​​​​​​កំពត​​​។

បទ​​​ល្មើស​​​​​​បាន​​​កើត​​​ឡើង​​​ជា​​​បន្ត​​​បន្ទាប់​​​ដោយ​​​​មាន​​​ការ​​​ប្លន់​​​ម៉ូតូ​​​ជា​​​ច្រើន​​​ករណី​​​ស្រដៀង​​​ៗ​​​គ្នា​​​​​​ ហើយ​​​នៅ​​​ថ្ងៃ​​​ទី​​​១១​​​ ខែ​​​ធ្នូ​​​ កង​​​រាជ​​​​​​អាវុធ​​​ហត្ថ​​​ក្រុង​​​ភ្នំពេញ​​​បាន​​​ប៉ះ​​​ទង្គិច​​​ប្រដាប់​​​អាវុធ​​​ជាមួយ​​​ជន​​​ល្មើស​​​ពី​​​រ​​​នាក់​​​​​​​​​ ដែល​​​បាន​​​បាញ់​​​សម្លាប់​​​យុវជន​​​ម្នាក់​​​ ហើយ​​​ប្លន់​​​យក​​​ម៉ូតូ​​​​ហុង​​​ដាឌ្រីម​​​របស់​​​គាត់​​​​​​កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​នោះ​​​។

កាល​​​ពី​​​​​សប្តាហ៍​​​​​​កន្លង​​​មក​​​ ​​​ជន​​​ល្មើស​​​បាន​​​ប្លន់​​​ប្រដាប់​​​​អាវុធ​​​បី​​​កន្លែង​​​ផ្សេង​​​ៗ​​​គ្នា​​​នៅ​​​ក្នុង​​​ខេត្ត​​​បី​​​ គឺ ​​​ខេត្ត​​​កណ្ដាល​​​ ពោធិ៍សាត់ និង​​​បាត់​​​ដំបង​​​ ដែល​​​ក្នុង​​​នោះ​​​ ស្ត្រី​​​ម្នាក់​​​ត្រូវ​​​បាញ់​​​ស្លាប់​​​​​​ និង​​​ប្លន់​​​យក​​​មាស និង ​​​​​​លុយ​​​គិត​​​ជា​​​ទឹក​​​ប្រាក់​​​​​​ជាង​​​ ៣៣០.០០០​​​​​​ដុល្លារ​​​​​​អាមេរិក៕​​​

 

 

The post មន្ត្រី​​​ជួប​​​ប្រជុំ​​​គ្នា​​​ដើម្បីពន្លឿន​​​​​​​​​ការ​​​សើុប​​​អង្កេត​​​​​​​​​ករណី​​​ប្លន់​​​​​​​​​ appeared first on ខេមបូឌា ដេលី.