ព្រឹកស្អែក ​សម្តេចតេជោ​ ហ៊ុន សែន ​អញ្ជើញជាអធិបតី​សម្ពោធ​ដាក់ឲ្យដំណើរ​​ការវារីអគ្គិសនីតាតៃ

ខេត្តកោះកុង ៖ ​បើគ្មានការប្រែប្រួលទេ ​សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន​ ​នឹងអញ្ជើញជា​អធិបតីក្នុងពិធី​​សម្ពោធដាក់ឲ្យប្រើបា្រស់​ជាផ្លូវការវារីអគ្គិសនីតាតៃ ដែលមានទីតំាង​ស្ថិតនៅក្នុងឃុំប្ញស្សីជ្រុំ​ និងឃុំតាតៃ​ ស្រុកថ្មបំាង ។

តាមគម្រោងពិធីនេះ​នឹងប្រព្រឹត្តទៅនៅ​វេលាម៉ោង៨ព្រឹកថ្ងៃទី២៣ ​ធ្នូ ២០១៥​ក្នុងភូមិសាស្រ្តខាងលើ ​ដោយមានការចូលរួមពី​សំណាក់មន្រ្តីជាន់ខ្ពស់​រាជរដ្ឋាភិបាល ​សមាជិក​សមាជិកាព្រឹទ្ឋសភា​ រដ្ឋសភា ​រាជរដ្ឋាភិបាល​ ឯកអគ្គរដ្ឋទូតនិងតំណាងក្រុមហ៊ុន​ចិនប្រចំាកម្ពុជា ​​តំណាងអាជ្ញាធរដែនដី​ ​ព្រះសង្ឃ​ ​ប្រជាពលរដ្ឋ​និង​សិស្សានុសិស្សិ​ជាច្រើន​អង្គនិងរូបទៀត ។

គួរបញ្ជាក់ថា​ ​ទំនប់វារីអគ្គិសនីតាតៃ ​បានបើកសម្ពោធសាង​សង់ជាផ្លូវការ​កាលពីថ្ងៃទី១២ ​មករា ២០១១ ​ក្រោមអធិបតីភាព​សម្តេច​តេជោនាយករដ្ឋមន្រ្តី ។

វារីអគ្គិសនី​ដែល​មានថាមពលប្រើបា្រស់​កម្លំាង២៤៦មេហ្កាវ៉ាត់នេះ​ សាងសង់ដោយក្រុមហ៊ុន​សារជីវកម្មចិនឈ្មោះ​ China National ​Heavy Machinery ​ចំណាយថវិកា​ប្រមាណ​៥៤០​លាន​ដុល្លារ ​និងរយៈពេលវិនិយោគ៤២ឆា្នំ ៕