ដំណោះស្រាយ៤ចំណុច ត្រូវបានដាក់ចេញ ដើម្បីដោះស្រាយ បញ្ហាបាតុកម្ម នៅក្រុងបាវិត

ស្វាយរៀង៖ ដំណោះស្រាយចំនួន៤ចំណុច ត្រូវបានដាក់ចេញ បន្ទាប់ពីកិច្ចប្រជុំរបស់គណៈកម្មការចម្រុះ ដឹកនាំដោយអភិបាលរងខេត្តស្វាយរៀង លោក ហ៊ូ វតនៈ នារសៀលថ្ងៃ អង្គារ ទី ២២ ខែធ្នូ ឆ្នាំ២០១៥នេះ ។

ចំណុចឯកភាពគ្នាទាំង៤នោះ រូមមាន៖ ១-មិនគាំទ្រ កាធ្វើបាតុកម្មដោយខុសនីតិវិធីចាប់ផ្តើមពីថ្ងៃទី១៦ខែធ្នូ ឆ្នាំ២០១៥ ២-ដោះលែងកម្មករ៤នាក់ ៣-បង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីស្រាវជ្រាវរកមូលហេតុពិតដែលនាំ ឲ្យផ្ទុះបាតុកម្ម និង៤-ខាងថៅកែរោងចក្រ និងសហជីព នឹងពិភាក្សាគ្នា បន្តដើម្បីផលប្រយោជន៍សម្រាប់កម្មករបន្ថែមទៀត។

ការឯកភាពគ្នានេះ ក៏មានតំណាងសហជីពធំៗចំនួន៤ របស់លោក អាត់ ធន និងលោក ប៉ាវ ស៊ីណា ផងដែរ៕

ដំណោះស្រាយ៤ចំណុច ត្រូវបានដាក់ចេញ ដើម្បីដោះស្រាយ បញ្ហាបាតុកម្ម នៅក្រុងបាវិត

ដំណោះស្រាយ៤ចំណុច ត្រូវបានដាក់ចេញ ដើម្បីដោះស្រាយ បញ្ហាបាតុកម្ម នៅក្រុងបាវិត