ដាក់រនាំងថ្ម ទប់ស្កាត់ អាជីវករផ្សារដើមគរ កុំលក់ដូរ បង្កការស្ទះចរាចរណ៍

ភ្នំពេញ៖ គណៈកម្មាធិការផ្សារដើមគរ នៅរសៀល ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៥ បានចុះរៀបចំដាក់រនាំងថ្ម ទប់ស្កាត់អាជីវករលក់ដូរ ដែលបង្ករការកកស្ទះចរាចរណ៍ តាមបណ្តោយផ្លូវព្រះមុនីរ៉េត សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។

លោក សេង សារ៉ន ប្រធានផ្សារដើមគរបានឲ្យដឹងថា ការដាក់រនាំងថ្មព័ទ្ធ និងកំណត់ ហើយទប់ស្កាត់អាជីវករ ដែលតែងតែធ្វើការលក់ដូរ គ្មានសណ្តាប់ធ្នាប់បែបនេះ បន្ទាប់ពីពួកគេបាន រំលោភយកផ្លូវបង្កការ កកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ ហើយសន្តិសុខផ្សារ និង ប្រជាការពារសាលាខណ្ឌទួលគោក តែងតែ សំណូមពរប្រាប់ និងណែនាំជាច្រើនលើកច្រើនសារ ប៉ុន្តែពួកអាជីវករ មិនដែលចូលរួមសហការឡើយ។

លោកសង្ឃឹមថា ក្រោយពីបានរៀប រនាំងថ្មទាំងនេះរួចហើយ ចរាចរណ៍នៅតាមបណ្តោយផ្លូវព្រះមុនីរ៉េតចំណុច ដីក្រហមនឹងលែងមានការកកស្ទះ ហើយអាជីវកនឹងលក់ដូរ តាមការកំណត់របស់គណៈកម្មការផ្សារ៕