ទឹកប្រាក់ ៥ម៉ឺនដុល្លារ សម្រាប់អ្នកមាន សំណាងធំ២រូប ពីក្រុមហ៊ុន Cellcard

ភ្នំពេញ៖ សម្រាប់ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៥នេះ រង្វាន់ដ៏ធំ៥ម៉ឺនដុល្លារ ជាថ្មីទៀត សម្រាប់អតិថិថជន ២រូបផ្សេងគ្នា ដោយម្នាក់មានសំណាងឈ្នះ ៤ម៉ឺនដុល្លារ និងម្នាក់ទៀតឈ្នះ១ម៉ឺនដុល្លារ ត្រូវបានក្រុមហ៊ុន សែលកាត ប្រគល់ជូនពេល ដែលពួកគាត់ នៅទីស្នាក់ការ កណ្តាលក្រុមហ៊ុន បន្ទាប់ពីបាន ឈ្នះក្នុងកម្មវិធី «ឈ្នះ១ម៉ឺនដុល្លារ រៀងរាល់ថ្ងៃ»។

អ្នកឈ្នះរង្វាន់ទី១ មានឈ្មោះកញ្ញា រិន ស្រីនាង ភេទស្រី មានមុខរបរ ជាកសិករ និងជាអតិថិជនដែលមាន សំណាង់ឈ្នះរង្វាន់៤ម៉ឺនដុល្លារ មានទីលំនៅបច្ចុប្បន្ន ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ និងទី២ លោកឃួន សុត មុខរបរជាកសិករដូចគ្នា បានឈ្នះរង្វាន់១ម៉ឺនដុល្លារ ពីក្រុមហ៊ុនសែលកាត។

ទោះជាយ៉ាងណា មិនថាអ្នកមាន ឬក៏អ្នកក្រនោះទេ នៅពេលដែលត្រូវ រង្វាន់មិនថាតិចឬច្រើន គឺតែងតែមានអារម្មណ៍រំភើបត្រេកអរ ជាមួយបងប្អូន និងក្រុមគ្រួសារជាមួយនឹងសំណាងរបស់ខ្លួន!។

លោក ឃួន សុត បានថ្លែងទាំងទឹកចិត្ត សប្បាយរីករាយ ជាមួយនឹងទឹកប្រាក់១ម៉ឺនដុល្លារ នៅក្នុងដៃថា «នេះជាសំណាងដ៏ធំ សម្រាប់រូបខ្ញុំដែលមិននឹកស្មានដល់នោះទេ ដែលបានឈ្នះរង្វាន់១ម៉ឺនដុលា្លរ ពីក្រុម CellCard ។ នៅពេលដែលខ្ញុំ កំពុងតែរវល់មើលកម្មវិធីប្រដាល់ ស្រាប់តែមានអតិថិជនជាច្រើន បានខលមកប្រាប់ថា ឈ្នះរង្វាន់១ម៉ឺនដុល្លារពេលនោះ ខ្ញុំពុំមានការចាប់អរម្មណ៍ រហូតអ្នកខលមកច្រើនពេច ខ្ញុំក៏ពុំទានជឿដែល រហូតដល់ខាងក្រុមហ៊ុន ខលប្រាប់បានខ្ញុំជឿ ថានេះពិតជាត្រូវរង្វាន់មែន ពេលនោះខ្ញុំក៏បានប្រាប់ប្រពន្ធកូន របស់ខ្ញុំពួកគាត់ពិតជាសប្បាយរីករាយយ៉ាងខ្លាំង គ្មានអ្នកណាហូបបាយបាននោះទេ គឺគិតតែមានអារម្មណ៍ រំភើបពេញមួយផ្ទះ។ សម្រាប់ថវិកា ដែលលោកទទួលបាននេះ លោក និងយកទៅផ្គត់ផ្គង់គ្រួសារ ទុកសម្រាប់មើលខ្លួនចាស់ និងរកមុខរបរបន្ទិចបន្ទួច» ។

សូមបញ្ជាក់ថា ដើម្បីទទួលបានឱកាស ឈ្នះរង្វាន់ពី កម្មវិធី “ឈ្នះ១ម៉ឺនដុល្លារ រៀងរាល់ថ្ងៃ” ដូចរូបលោក ឃួន សុត និង កញ្ញា រិន ស្រីនាង សូមអតិថិជន សែលកាតទាំងអស់ គ្រាន់តែហៅទូរស័ព្ទទៅកាន់ លេខ ៨៨៨៨ ឬផ្ញើសារដោយសរសេរ អក្សរ 10k ទៅកាន់លេខ 8888 ឱ្យបានមុនម៉ោង៤ល្ងាច នឹងទទួលបានលេខ កូដ៦ខ្ទង់ ដើម្បីចាប់រង្វាន់។

ការផ្តល់រង្វាន់ ជាទឹកប្រាក់ចាប់ពី១ម៉ឺនដុល្លារ រហូតដល់ ៥ម៉ឺនដុល្លារ បានធ្វើឲ្យកក្រើក ទាំងរាជធានីភ្នំពេញ និងបណ្តាខេត្តនានា នៅក្នុងប្រទេសកម្ពុជា ហើយរង្វាន់នេះគឺជារង្វាន់ធំ៤ម៉ឺន និង១ម៉ឺនដុល្លារជាថ្មីទៀត ដែលក្រុមហ៊ុនសែលកាត ផ្តល់ជូនដល់អតិថិជនទំាង២រូប នៅថ្ងៃតែមួយនៅក្រុមហ៊ុនCellCard ៕