Apple ចាប់ទម្លាក់តម្លៃ iPhone 6s/6s Plus បន្តទៀតហើយ

Apple ចាប់ទម្លាក់តម្លៃ iPhone 6s/6s Plus បន្តទៀតហើយ

បើយោងតាមគេហទំព័រ India Times បានធ្វើសេចក្តីរាយការណ៍ថ្មីមួយមកថា Apple បានទម្លាក់តម្លៃ iPhone 6s/6s Plus ប្រមាណ 16% នៃតម្លៃដើម ជាផ្លូវការហើយនៅក្នុងទឹកដីប្រទេសឥណ្ឌា កាលពីប៉ុន្មានថ្ងៃមុននេះ។ ខណៈដែលទីផ្សារឥណ្ឌា ជាទីផ្សារគោលលំដាប់ទី 3 របស់ក្រុមហ៊ុនសហរដ្ឋអាមេរិក Apple បន្ទាប់ពីប្រទេសចិន ត្រូវបានដាក់លក់ក្នុងតម្លៃថ្លៃជាងគេបំផុត កាលពីពេលកន្លងទៅ ដែលពីមុន iPhone 6s 16GB ក្នុងទីផ្សារនោះ គឺត្រូវបានដាក់លក់ក្នុងតម្លៃ 62,000 រូពី (935$) លុះធ្លាក់អស់ 11-16% ក៏មកសល់ត្រឹម 52,000 - 55,000 រូពីវិញ (783-829$) វិញ។ សរុបសេចក្តីមក យើងអាចនិយាយបានថា iPhone ជំនាន់ថ្មី នៅក្នុងប្រទេសឥណ្ឌា ប្រហែលជាលក់មិនសូវដាច់នោះទេ ពីព្រោះថារោងចក្រដ៏ធំមួយរបស់ SAMSUNG ដែលឈរជើងនៅទីនោះ គឺបានវ៉ាផ្តាច់បាត់ទៅហើយ មួយវិញទៀតតម្លៃនៃស្មាតហ្វូនប្រភេទនីមួយៗរួមមានត្រកូល J/A/E ជាដើម គឺសុទ្ធសឹងតែមានតម្លៃថោកជាងទីផ្សារប្រទេសផ្សេងទៀត បើយើងធៀបទៅទីផ្សារអឺរ៉ុបនិងអាសុី។

---------------------------------------

ដោយ: កៅ រក្សា
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus Apple ចាប់ទម្លាក់តម្លៃ iPhone 6s/6s Plus បន្តទៀតហើយ
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com Apple ចាប់ទម្លាក់តម្លៃ iPhone 6s/6s Plus បន្តទៀតហើយ

ចុះថ្ងៃទី 22 ខែធ្នូ ឆ្នាំ 2015 ម៉ោង 06:10 ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ