ទីបំផុត តារា​កូរ៉េ គីម យ៉ុ​ន​ជុង ព្រម​ទទួលស្គាល់​រឿងអាស្រូវ​ដែល​ខ្លួន​បាន​សាង​

បន្ទាប់ពី​លទ្ធផល​នៃ​ការធ្វើ​តេស្ត DNA បានបញ្ជាក់​ថា​រវាង​តារា​សម្តែង​ល្បីឈ្មោះ គីម យុន​ជុង​ (Kim Hyun Joong) និង​ទារក​អាយុ ៣ ​ខែ​ដែលជា​កូន​របស់​អតីត​មិត្តស្រី​គឺជា​ឪពុក កូន​នឹង​គ្នា ៩៩.៩% រួចមក​មេធាវី​របស់​ប្រុស​ស្អាត​មា​ជិ​ក​ក្រុម F4 កូរ៉េខាងត្បូង​រូបនេះ បាន​ប្រាប់​ទៅដល់​អ្នក​សា​ពត៌មាន​ថា កូនក្តី​របស់លោក​គឺ គីម យុន​ជុង និង​ទទួលខុសត្រូវ​គ្រប់យ៉ាង​ចំពោះ​កូនប្រុស​អាយុ​បី​ខែ​ម្នាក់នេះ​ដោយ​ទទួលស្គាល់ថា​ជា​កូនប្រុស​បង្កើត​របស់គេ ហើយក៏​បានទទួល​ស្គាល់​ដែរ​ថា គីម យុន​ជុន ធ្លាប់ប្រើ​អំពើហិង្សា​ខ្លះៗ ​ទៅលើ​អតីត​មិត្តស្រី ប៉ុន្តែ​ពាក្យបណ្តឹង​ផ្សេងទៀត​ដែល​បាន​ចោទថា លោក គីម យុន​ជុង បានធ្វើ​ឲ្យ​អតីត​មិត្តស្រី​រលូត​កូន​កាលពី​ឆ្នាំ ២០១៤ នោះ​គឺ​លោក​មិន​ព្រម​ទទួលស្គាល់​ដាច់ខាត​ហើយ​កូនក្តី​របស់លោក គីម យុន​ជុន សូម​ឲ្យ​មានកា​រសើប​អង្កេត​សាជាថ្មី​ពី​សំណាក់​ប៉ូលិស​ជំនាញ​ទៅលើ​រឿងនេះ ។

ទីបំផុត តារា​កូរ៉េ គីម យ៉ុ​ន​ជុង ព្រម​ទទួលស្គាល់​រឿងអាស្រូវ​ដែល​ខ្លួន​បាន​សាង​

យោងតាម​ការលើកឡើង​របស់​តារា​ប្រុស​មុខស្រស់ គីម យុន​ជុង ដែល​បានធ្វើ​ស​ន្និសិត​ការ​សែត​បន្ទាប់ពី​ទទួលបាន​លទ្ធផល​នៃ​ការធ្វើ​តេស្ត DNA រួចមក បាន​ឲ្យ​ដឹងថា លោក​ពិតជា​មានការ​សោកស្តាយ​ខ្លាំងណាស់​រាល់​ទង្វើ​ដែល​លោក​មិនបាន​ទទួលខុសត្រូវ​ទៅលើ​កូន​របស់លោក រួម​នឹង​អតីត​មិត្តស្រី​ផងដែរ ប៉ុន្តែ​ពេលនេះ​លោក​នឹង​បំពេញ​នូវ​ភាព​ចន្លោះ​ខ្វះខាត​ទាំង​ប៉ុន្មាន​កាលពីមុន ឲ្យ​សម​ទៅនឹង​ភាពជា​ឪពុក និង​កូន ចាប់​ថ្ងៃនេះ​តទៅ ។ ប៉ុន្តែ​ចំពោះ​ពាក្យបណ្តឹង​ដែល​បាន​ចោទថា​លោក​ជា​អ្នកធ្វើ​ឲ្យ​អតីត​មិត្តស្រី​រលូត​កូន​នោះ​គឺ​មិ​មែន​ជាការ​ពិត​ឡើយ ។​

ទីបំផុត តារា​កូរ៉េ គីម យ៉ុ​ន​ជុង ព្រម​ទទួលស្គាល់​រឿងអាស្រូវ​ដែល​ខ្លួន​បាន​សាង​

​គួរ​រំលឹក​ដែរ​ថា​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​តុលាការ​បាន​តម្រូវ​ឲ្យ​តារា​សម្តែង​ប្រុស​កូរ៉េខាងត្បូង លោក គីម យុន​ជុង និង​កូន​របស់​អតីត​មិត្តស្រី​ត្រូវតែ​ធ្វើតេស្ត DNA ដើម្បី​ចង់ដឹងថា​រវាង គីម យុន​ជុន និង​កូនប្រុស​អាយុ​៣​ខែ​នេះ​ជា​ឪពុក កូន​នឹង​គ្នា​មែនឬ​អត់ បន្ទាប់ពី​មាន​ពាក្យបណ្តឹង​របស់​អតីត​មិត្តស្រី​ដោយ​ចោទប្រកាន់​ទៅលើ​តារា​ប្រុស​រូបនេះ​ពីបទ​ប្រើប្រាស់​អំពើហិង្សា រំលូតកូន និង​មិន​ព្រម​ទទួលស្គាល់​កូន​ខ្លួនឯង​ជាដើម ៕ កុសល​