អាជ្ញាធរ ខេត្តស្វាយរៀង ព្រមទទួល យកសំណើ ទាំង៣ចំណុច របស់សហជីព

ភ្នំពេញ៖ ក្រោយពីបញ្ចប់ ការជួបប្រជុំគ្នា រវាងភាគីពាក់ព័ន្ធ អស់រយៈពេលជាច្រើនម៉ោងកន្លងមក នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥នេះ ខាងអាជ្ញាធរខេត្តស្វាយរៀងព្រម ទទួលយកលក្ខខណ្ឌទាំង៣ចំណុច របស់សហជីពហើយ។

សំណើទាំង៣ចំណុចនោះរួមមាន៖
ទី១-សូមអំពាវនាវ កុំឲ្យមានកូដកម្មខុសនីតិវិធី និងហិង្សា
ទី២-អំពាវនាវឲ្យកម្មករ ទាំងអស់ វិលត្រឡប់ចូលធ្វើការជាធម្មតាវិញ ។ បើមានសំណូមពរអ្វី សូមចាត់តាំងតំណាង មកចរចាដោយសន្តិវិធី
ទី៣-សំណូមពរឲ្យសាលាដំបូង ដោះលែងកម្មករទាំង៤នាក់ ដែលសមត្ថកិច្ចចាប់ខ្លួន ឲ្យមានសេរីភាពឡើងវិញ តាមនីតិវិធីច្បាប់។

សូមរំលឹកថា កម្មករ ៤ នាក់ ដែលត្រូវបានចាប់ខ្លួននោះ គឺពីថ្ងៃផ្ទុះកូដកម្ម នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន និងតាយសេង កាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ ត្រូវបានតុលាការ សម្រេចឃុំខ្លួន បណ្តោះអាសន្ន នៅតុលាការ។ អ្នកទាំងនោះ ត្រូវបានចោទប្រកាន់ ថាបានគប់ដុំថ្ម បំផ្លាញទ្រព្យសម្បត្តិរោងចក្រ។

លោក ហ៊ូ វតនៈ អភិបាលរងខេត្តស្វាយរៀងបានថ្លែងថា “សម្រាប់កម្មករ៤នាក់ គឺរដ្ឋបាលខេត្តទទួលយក បានតាមការសំណូមពរ តែសុំអនុវត្តនៅក្រៅឃុំ ដោយធ្វើតាមនីតិវិធីតុលាការ ក្នុងការដោះលែង។សម្រាប់ប្រាក់អត្ថប្រយោជន៍ នៅក្នុងថ្ងៃកូដកម្ម គឺនិយោគជក់កំពុងធ្វើការពិចារណា ដើម្បីសម្រួលដោះស្រាយ ជូនទៅតាមគំនិតនៃការយោគយល់គ្នាទៅវិញទៅមករវាងនិយោគជកនិងកម្មករ”។
ចំណែក លោក ប៉ាវ ស៊ីណា បានថ្លែងថា កម្មករធ្វើកូដកម្មនេះ បើសង្កេតទៅឃើញថា មានអ្នកញុះញង់ នៅពីក្រោយ ខ្នង ហើយលោកក៏ស្នើឲ្យថៅកែធ្វើការពិចារណាឲ្យបានច្បាស់លាស់ផងដែរ មុននឹងកាត់ប្រាក់ពួកគេ ក្នុងអំឡុងបាតុកម្ម ព្រោះកូដកម្មនេះមិនមែនកើតចេញពីកម្មករទាំអស់នោះទេ។
លោកបន្តថា “សហជីពមិនបានគាំទ្រឲ្យមានកូដកម្មជាលក្ខណៈអំពើហិង្សាទេ ប៉ុន្តែយើងគាំទ្រកូដកម្មដោយសន្តិវិធី និងអហិង្សាក្នុងការទាមទារនូវលក្ខខណ្ឌទាំងឡាយណាដែលពួកគាត់ចង់បាន”។

សូមបញ្ជាក់ថា ក្រុមកម្មករ ជាង៣ម៉ឺននាក់ បានផ្ទុះកូដកម្ម តាំងពីថ្ងៃទី១៦ ខែធ្នូ មក ដើម្បីទាមទារប្រាក់ខែគោលបន្ថែម បន្ទាប់ពី រាជរដ្ឋាភិបាល សម្រេចប្រគល់ឲ្យ ១៤០ដុល្លារនៅក្នុងឆ្នាំ២០១៦ខាងមុខ៕