ស្ពានដែក​ប្រវែង​៥០​ម៉ែត្រ​នៅ​ស្រុក​ពេ​ជ្រា​ដា​បាន​បាក់​ជា​ពីរ​កំណាត់​ធ្លាក់ចុះ​ទឹក​ទាំង​រថយន្ត​រថយន្ត​ដឹក​គ្រឿងសំណង់​

​ខេត្តមណ្ឌលគិរី​៖ ស្ពាន​អូរ​ប្លាយ​ដែល​ស្ថាបនា​ពី​ដែក​បា​ឡេ​ប្រវែង​៥០​ម៉ែត្រ បាន​បាក់​ជា​ពីរ​កំណាត់​ដោយសារ​រថយន្ត​យី​ឌុប​ធុន​ធ្ងន់​ដឹក​គ្រឿងសំណង់​លើស​ចំណុះ​។ ហេតុការណ៍​បាក់​ស្ពាន​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង 11 និង​00​នាទី​យប់​ថ្ងៃទី​21 ខែធ្នូ ឆ្នាំ​2015 ស្ពាន​នេះ​មាន​ទីតាំងនៅ​ស្ថិតនៅក្នុង​ឃុំ​ស្រែ​អំពូ​ម ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ជា​ផ្លូវ​ទៅកាន់​រមណី​ដ្ឋា​ន​ទឹកជ្រោះ​ប៊ូ​ស្រា​។​

បន្ទាប់ពី​បាក់​ស្ពាន​នេះ​បាន​បណ្តាល​ឲ្យ​កកស្ទះ​ចរាចរណ៍​ឆ្លងកាត់​ទីនោះ​មាន​ទាំង​អ្នកស្រុក​និង​ភ្ញៀវទេសចរ​រាប់រយ​នាក់​ដែល​ទៅលេង​រមណីយដ្ឋាន​ទឹកធ្លាក់​ប៊ូ​ស្រា​។ លោក តូច យ៉ុ​ន ស្នងការ​ខេត្តមណ្ឌលគិរី​នៅ​ព្រឹក​ថ្ងៃទី​22 ខែធ្នូ ឆ្នាំ​2015​នេះ បាន​ចាត់ចែង​អោយ​មន្ត្រីនគរបាល​ចរាច​រណ៍ សម្រួល ឲ្យ​បងប្អូន​អ្នកធ្វើដំណើរ និង​ភ្ញៀវទេសចរ​បាន​ចរាចរណ៍​ជាធម្មតា​ឡើងវិញ ប៉ុន្តែ​នៅ​ព្រឹក​នេះ អ្នកធ្វើដំណើរ​ទាំងអស់​មិនទាន់​ធ្វើដំណើរ​បាន​នៅឡើយ​ទេ​។

 លោក សៅ សុវណ្ណ​រិ​ទ្ធិ អធិការ​ស្រុក​ពេ​ជ្រា​ដា​ត្រូវបាន​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ធ្វើការ​រិះគន់ថា​ហាក់ដូចជា​គ្មាន​ការយកចិត្ត​ ​ទុកដាក់​ក្នុង​ការជួយ​សំរួល​ចរាចរណ៍​ជូន​បងប្អូន​នោះឡើយ​។

លោក​វរសេនីយ៍ទោ យឹម នូ​ច នាយរង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តមណ្ឌលគិរី​បាន​ប្រាប់ នៅ ព្រឹក​នេះ​ថា លោក​កំពុង​ចាត់ចែង​កងកម្លាំង​នគរបាល​ចរាចរណ៍​ឲ្យ​សម្រួល​ដើម្បី​ឲ្យ​បងប្អូន​បានធ្វើ​ចរាចរណ៍​ជា ធម្មតា ឡើងវិញ ហើយ​លោក​បានធ្វើ​ការរាយការណ៍​ជូនទៅ​លោក​ប្រធាន​មន្ទីរ​សាធារណ​ការណ និង​ដឹកជញ្ជូន​ខេត្ត​ឲ្យ​ជួយ​សហការគ្នារ​កឡាន ស្ទូច​ដើម្បី​ជួយ​សំរួល​ចរាចរណ៍​ជូន​បងប្អូន និង​នាំយក​រថយន្ត​បង្ក ដែល​ធ្វើអោយ​បាក់​ស្ពាន​មក​រក្សាទុក​នៅ​ស្នងការ​ខេត្ត​រង់ចាំ​ការដោះស្រាយ​តាមផ្លូវ​ច្បាប់​៕ សុវណ្ណនី​ ​

KA-22-12-2015-19 KA-22-12-2015-20 KA-22-12-2015-21 KA-22-12-2015-22 KA-22-12-2015-23