តុលាការខេត្ត​កំពង់ឆ្នាំង​បានសំរេច​ឃុំខ្លួន​អ្នក​ឆក់​ត្រី​២​នាក់​បងប្អូន​ក្នុង​ពន្ធនាគារ​ខេត្ត​

​ខេត្តកំពង់ឆ្នាំង​៖ ជនល្មើស​ជា​អ្នក​ឆក់​ត្រី​២​នាក់​បង​បង្អូន​បង្កើត ត្រូវបាន​តុលាការ​ខត្ត សម្រេច​ឃុំខ្លួន​ក្នុង ពន្ធនាគារ​ខេត្ត​នៅ​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៥​នេះ បន្ទាប់ពី​សមត្ថកិច្ច​ស​ង្កា​ត់​រដ្ឋបាល​ជល​ឆ្នុកទ្រូ សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​និង​ប្រជាពលរដ្ឋ ចាប់ខ្លួនបាន​ពេល​ពួកគេ​ធ្វើ​សកម្មភាព​ឆក់​ត្រី​នៅ​ម៉ោង​១១ និង​៣០​នាទី​យប់ ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ព្រៃ​កោះ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌​។​ ​ ​

លោក សោម ភិ​រុណ នាយខ​ណ្ឌ័​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​បានអោយដឹងថា​៖ ជនល្មើស​ដែល​បា​ ​ប​ចាប់ខ្លួន​ទាំង​២​នាក់​ខាងលើនេះ​មាន ១.​ឈ្មោះ យ័ន្ត ជា អាយុ​២៤​ឆ្នាំ ១.​ឈ្មោះ យ័ន្ត គន្ធ អាយុ​២៣​ឆ្នាំ​ ​ជា​បង​ប្អូ​ប​បង្កើត​និង​គ្នា រស់នៅ​ភូមិ​តាង​ឡាង ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។ វត្ថុតាង​ ​ដែល​ដកហូត​បាន​មាន​៖ បា​ឡា​ស្មាច់​១​គ្រឿង ម៉ាស៊ីន​សាំង​១​គ្រឿង អាំង​វ៉ា​ត់​ទ័​រ​ឆក់​ត្រជាក់​១​គ្រឿង អា​គុ​ ​យ​២​គ្រឿង ខ្សែ​ហ្វាំ​ង​កង់​មួយចំនួន​ជា​ឧបករណ៍​ឆក់​ត្រជាក់ និង​ត្រី​ចម្រុះ​ដែល​គេ​ឆក់​បាន​ចំនួន​១០​គីឡូ​។​ ​ ​

​ប្រជា​នេសាទ​ឃុំ​ឆ្នុកទ្រូ​បាន​និយាយ​អោយដឹងថា​៖ ជនល្មើស​ខាងលើនេះ​ជា​ជន​សក​ម្មខាង​ឆក់​ត្រី​ ​ជា​យូរ​ឆ្នាំ​មកហើយ ដែល​គេ​តែង​លបលួច​ចូលមកក្នុង​ដែន​នេសាទ​ស្រុក​បរិបូណ៌ លួច​ឆក់​ត្រី​តាម​ស​ម្រះ​ ​ដែលមាន​ត្រី​កុម​នៅពេល​យប់ ដោយ​គ្មាន​អ្នកណា​ចាប់​គេ​បានឡើយ​។ នៅក្នុង​ករណី​ចាប់​គេ​បាន​ក្នុង​ពេ​ ​ល​នេះ គឺ​ប្រជា​នេសាទ​បាន​ប្រើល្បិច​ចូល​សុំ​ត្រី​គេ​ហូប​នៅពេល​គេ​កំពុង​ឆក់​ត្រី​ក្នង​សម្រាស់​មួយកន្លែង​ ​ហើយ ក៏បាន​រាយការណ៍​អោយ​សមត្ថកិច្ច​ឡោមព័ទ្ធ​ចាប់​ខ្លួនគេ​បានតែ​ម្តង​។​ ​ ​

លោក សោម ភិ​រុណ បានអោយដឹងថា​៖ នៅក្នុង​ឆ្នាំ​២០១៥​នេះ សមត្ថកិច្ច​បាន​បង្ក្រាប​ចាប់ខ្លួន​ជន​ ​ល្មើស​ឆក់​ត្រី​បាន​១៤​នាក់ បញ្ជូន​ខ្លួន​ទៅ​តុលាការខេត្ត ហើយ​ពួកគេ​ទាំងអស់​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ខេត្តកំពង់ឆ្នាំង និង​ដែល​ត្រូវ​ប្រឈម និង​ការ​ផ្ត​ន្តា​ទោស​ជាប់គុក ពី​១​ឆ្នាំទៅ​៣​ឆ្នាំ​តាមច្បាប់​ស្តីពី​ជលផល​។​

​ដោយឡែក​នៅក្នុង​ឆ្នាំ​២០១៥​នេះ យោងតាម​សេចក្តីជូនដំណឹង​របស់​ឯកឧត្តម​អភិបាលខេត្ត និង​ជា​គណៈបញ្ជាការ​ឯកភាព​ខេត្ត ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង សហការ​ជាមួយ​សមត្ថកិច្ច​និង​អាជ្ញាធរ​គ្រប់​មូលដ្ឋាន បាន​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ជលផល និង​ចលនា​ប្រជាពលរដ្ឋ​គ្រប់​ស្រុក អោយ​ភ្ញាក់រលឹក​និង​ស្ម័គ្រចិត្ត ប្រគល់​អាំង​វ៉ា​ទ័​រ​ឆក់​ត្រី​បាន​ចំនួន​៩២៨​គ្រឿង និង​បានធ្វើ​ពិធី​ដុត​បំផ្លាញចោល​កាលពី ថ្ងៃទី​០២​ខែមេសា ឆ្នាំ​២០១៥ កន្លងមកនេះ​។​ ​ ​

លោកនាយ​ខណ្ឌ​ក៏​សុំ​អំពាវនាវ​ដល់​ប្រជា​នេសាទ សហគមន៍​នេសាទ​សមត្ថកិច្ច និង​អាជ្ញាធរ​មូល ដ្ឋា​ន ទាំងអស់ រួមសហការ​គ្នា​អោយ​បានល្អ ដើម្បី​បង្ក្រាប​បទល្មើស​នេសាទ​គ្រប់​ប្រភេទ​នៅក្នុង​មូលដ្ឋាន​ ​ខ្លួន​ពី​សេស​ក្នុង​តំបន់​អភិរក្ស ដើម្បី​ការពារ​ពូជពង្ស​ត្រី​អោយមាន​និរន្ត​ភាព​សំរាប់​កូនចៅ​យើង​៕ រិ​ទ្ធិ ជ័យ​

KA-22-12-2015-28 KA-22-12-2015-29 KA-22-12-2015-30 KA-22-12-2015-31 KA-22-12-2015-32