អាំងទែប៉ូល៖រឹបអូសបានថ្នាំពេទ្យក្លែងក្លាយ ៩លានគ្រាប់នៅអាស៊ី

នៅ​ថ្ងៃ​ចន្ទ ទី២១ ធ្នូ អង្គការ​នៃ​កិច្ចសហប្រតិបត្តិការ​ប៉ូលិស​អន្តរជាតិ​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​រឹបអូស​ថ្នាំពេទ្យ​ក្លែងក្លាយ​ប្រមាណ​ជា ៩លានគ្រាប់​នៅ​ក្នុង​ប្រទេស​អាស៊ី។ ការ​រឹបអូស​បាន​ថ្នាំពេទ្យ​ក្លែងក្លាយ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ដោយ​មាន​កិច្ចសហប្រតិបត្តិការ​រវាង​កម្លាំង​ប៉ូលិសជាតិ និង​កម្លាំង​ប៉ូលិស​អាំងទែប៉ូល។ ក្រៅ​ពី​ការ​រឹបអូស​បាន​ថ្នាំពេទ្យ​ក្លែងក្លាយ ក៏​មាន​ការ​ចាប់​ខ្លួន​មនុស្ស​ពាក់ព័ន្ធ​ជាង ៨០នាក់​ដែរ។ គួរ​រម្លឹក​ជូន​ថា ការ​ជួញ​ដូរ​ថ្នាំពេទ្យ​ក្លែងក្លាយ​បាន​និង​កំពុង​រីកដុះដាល​យ៉ាង​ខ្លាំង ព្រោះ​វា​ជា​ជា​មុខ​របប​ដែល​ឈ្មួញ​ទទួល​បាន​ប្រាក់ចំណេញ​ច្រើន។