គ្រាន់តែ​ពិធី​ភ្ជាប់ពាក្យ ធី​ណា​តា ចំណាយ​ប្រាក់​ស្ទើរ​ស្មើ​ពិធីមង្គលការ​

​ធី​ណា​តា មានការ​ជឿជាក់​យ៉ាងខ្លាំង​លើ​ស្នេហា​ថ្មី​របស់ខ្លួន នាង​ថែមទាំង​ប្រកាស​ប្រាប់ថា ពិធី​ភ្ជាប់ពាក្យ​របស់​នាង​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​១៣ ​ខែមករា ​ឆ្នាំ​២០១៥ នាពេល​ខាងមុខនេះ ទៅតាម​ពេលវេលា​ដែល​បានកំណត់ ក្រោយពី​បាន​ឲ្យ​គ្រូ​គុណគូ​រក​វេលា​ល្អ​។ បើតាម​គម្រោង ធី​ណា​តា គ្រោង​ចំណាយ​ទឹកប្រាក់​ប្រមាណ​ជាមួយ​ម៉ឺន​ដុល្លារ​ក្នុង​ពិធី​ភ្ជាប់ពាក្យ​នោះ រួមទាំង​ចិញ្ចៀនពេជ្រ​មួយ​វង់​ផងដែរ ចំណែក​ពេលវេលា​រៀបការ ក៏បាន​កំណត់​រួចរាល់​ហើយ​ដែរ រង​ចាំតែ​ថ្ងៃ​មកដល់​ប៉ុណ្ណោះ​។

គ្រាន់តែ​ពិធី​ភ្ជាប់ពាក្យ ធី​ណា​តា ចំណាយ​ប្រាក់​ស្ទើរ​ស្មើ​ពិធីមង្គលការ​

ទាំង ធី​ណា​តា និង លោក ម៉ន គង់ សុទ្ធ​តែមាន​អតីតកាល​រៀងៗ​ខ្លួន ចាប់តាំងពី​ស្គាល់គ្នា​បាន​ប៉ុន្មាន​ខែ​មក អ្នក​ទាំងពីរ​បានសម្រេច​ចិត្ត​ដើរ​លើផ្លូវ​តែមួយ ដោយ​មិន​ខ្វល់​ពី​អតីតកាល​ឡើយ ។​ផ្ទុយទៅវិញ​អ្នក​ទាំងពីរ កាន់តែ​បង្ហាញ​ពី​ចំណង​ស្នេហ៍​ដ៏​ផ្អែមល្ហែម​គួរ​ឲ្យ​ច្រណែន​។​ចុងក្រោយ អ្នក​ទាំងពីរ​បានសម្រេច​ចិត្ត​ប្រកាស ពី​ចំណង​ស្នេហ៍​របស់ខ្លួន ជា​សាធារណៈ​ឲ្យ​គេ​ដឹងលឺ​គ្រប់ៗ​គ្នា ។

គ្រាន់តែ​ពិធី​ភ្ជាប់ពាក្យ ធី​ណា​តា ចំណាយ​ប្រាក់​ស្ទើរ​ស្មើ​ពិធីមង្គលការ​

ធី​ណា​តា បានបញ្ជាក់​យ៉ាងច្បាស់​ថា ពិធី​ភ្ជាប់ពាក្យ​របស់​នាង​នឹង​រៀបចំឡើង នៅ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៥ យ៉ាងច្បាស់​លាស់ នៅផ្ទះ​របស់​នាង​ផ្ទាល់ ដោយ​ចំណាយ​ទឹកប្រាក់​ប្រមាណ​ជា មួយ​ម៉ឺន​ដុល្លារ និង​អញ្ជើញ​ភ្ញៀវកិត្តិយស​និង​មិត្តភក្តិ​សិល្បៈ​ជាច្រើន​ចូលរួម ។ ធី​ណា​តា មិន​ព្រឺ​ក្នុងការ​ចំណាយ​ប្រាក់​មួយ​ម៉ឺន​​ដុល្លារ​ក្នុង​ពិធី​ភ្ជាប់ពាក្យ​របស់​នាងនោះទេ ផ្ទុយទៅវិញ នាង​បែរជា​និយាយថា មួយ​ម៉ឺន​ដុល្លារ​គឺ​តិចតួច​ណាស់ ត្រឹមតែចិញ្ចៀនពេជ្រ និង​ការរៀបចំ​ផ្សេងៗ​គឺ​អស់​ទៅហើយ ដែល​ការចំណាយ​អាច​កើនឡើង​ជាង​នេះ​ក៏​ថា​បាន …​។

គ្រាន់តែ​ពិធី​ភ្ជាប់ពាក្យ ធី​ណា​តា ចំណាយ​ប្រាក់​ស្ទើរ​ស្មើ​ពិធីមង្គលការ​

​ត្រឹមតែ​ពិធី​ភ្ជាប់ពាក្យ ធី​ណា​តា ចំណាយ​អស់ប្រាក់​មួយ​ម៉ឺ​ន​ដុល្លារ​ទៅហើយ ចុះ​ទំរាំ​តែ​ថ្ងៃ​មង្គលការរបស់​នាង​វិញ មិនដឹង​ជា​ត្រូវ​ចំណាយ​ទឹកប្រាក់​អស់​ប៉ុន្មាន​នោះទេ​? ចំណែក​រឿងនេះ ធី​ណា​តា មិនបាន​បញ្ជាក់​ច្បាស់​នោះទេ នាង​បាន​ប្រាប់ថា ចាំ​ថ្ងៃ​រៀបការ​មកដល់ នាង​នឹង​ប្រកាសប្រាប់​ភ្លាម នាង​គ្រាន់តែ​និយាយថា អាច​នឹង​អស់​ច្រើន ។

គ្រាន់តែ​ពិធី​ភ្ជាប់ពាក្យ ធី​ណា​តា ចំណាយ​ប្រាក់​ស្ទើរ​ស្មើ​ពិធីមង្គលការ​

មើលទៅ ធីតា​ណា ពិតជា​រំភើបចិត្ត​ខ្លាំងណាស់ នាង​បានបង្ហាញ​នូវ​អារម្មណ៍​រីករាយ​គ្រប់ពេល នៅពេល​ជួប​មិត្តភក្តិ​សិល្បៈ​ម្តងៗ នាង​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ធ្វើជា​ភរិយា​ដ៏​ល្អ នាង​បាន​ប្រាប់​ទាំង​ភាពជឿជាក់​នៅក្នុង​ខ្លួន​ថា នៅ​ឆ្នាំ​២០១៦ នាង​ដាច់ខាត ត្រូវ​រៀបការ បើ​មិន​រៀបការ​ទេ ច្បាស់​ជា​អត់​ប្តី​ហើយ (​សើច​…) ពីព្រោះ​នាង​បាន​ឲ្យ​គ្រូ​គុណគូ​មើល រាសី​និង​ខែ ឆ្នាំ​រួចហើយ បើ​មិន​រៀបការ​ក្នុង​វ័យ​២៨​ឆ្នាំនេះ​ទេ នាង​ត្រូវ​រងចាំ​ពេលវេលា​យូរ​ឆ្នាំ​ទៀត ទើប​អាច​រៀបការ​បាន ។ អា​លី​ណា