ដោយសារ មានគំនុំរឿង ជេរប្រមាថ បុរសម្នាក់បាន ប្រើដំបង វាយបុរសម្នាក់ទៀត បណ្តាលឲ្យស្លាប់ តែខ្លួនត្រូវចូលគុក

កំពង់ចាម៖  បុរសម្នាក់បានយកប្រនង់ (គល់ឫស្សីពីងពង់) វាយទៅលើ បុរសម្នាក់ទៀត បណ្តាលឲ្យស្លាប់ កាលពីម៉ោង ១២និង៣០នាទី រំលងអាធ្រាតឈាន ចូលថ្ងៃទី២២ ខែធ្នូ ២០១៥ នៅភូមិកោះចិនក្រោម ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

តាមមន្ត្រីនគរបាលមូលដ្ឋាន ឲ្យដឹងថា ករណីមនុស្សឃាតដោយ អចេតនានេះ បង្កឡើងដោយឈ្មោះ លុន ឡន ភេទប្រុស អាយុ ៤១ឆ្នាំ បានយកប្រនង់ វាយទៅលើឈ្មោះ ទិត គុន្ធា ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅក្នុងភូមិ កើតហេតុ បណ្តាលអោយរងរបួសជា ទម្ងន់បន្ទាប់មកបានស្លាប់។

សមត្ថកិច្ចឲ្យដឹងទៀតថា មុនពេលកើតហេតុ ឈ្មោះ ទិត គុន្ធា (ជនរងគ្រោះ)មកពីមង្គលការវិញបានស្រវឹង ជោគជាំ ហើយបានដេកនៅលើផ្ទះ របស់ខ្លួន បន្ទាប់មកស្រាប់តែឈ្មោះ លុន ឡន ត្រឡប់(ជនដៃដល់) ក៏បានមកពីផឹកស៊ី ជាមួយបក្សពួកដើរមកមុខផ្ទះជនរងគ្រោះតែម្នាក់ឯង ហើយស្រែកបបួលវាយគ្នា បន្ទាប់ពីឮគេស្រែកហៅ ជនរងគ្រោះ ក៏ចុះពីលើផ្ទះមក ហើយត្រូវជនដៃដល់ឈ្មោះ លុន ឡន យកប្រនង់ដែលកាន់ក្នុងដៃវាយទៅលើ ជនរងគ្រោះ រហូតដល់ដួលលើដីតែម្តង។ ដោយខណៈពេលវាយនោះជនដៃដល់បានសួរថា៖ រ៉ែងរាងហើយនៅ? ជនរងគ្រោះបានឆ្លើយថា៖ រាងហើយខ្ញុំខ្លាចហើយ និយាយបណ្តើរ ជនដៃដល់បានវាយថែម ០២ទៅ ០៣ ប្រនង់ទៀត រហូតមានអ្នកភូមិមកជួយឃាត់ ទើបជនដៃដល់ធាក់ក្បាលជនរងគ្រោះ ២ជើងទៀត មុននិងដើរចេញទៅ។

សមត្ថកិច្ចបានបន្តថា តាមចម្លើយរបស់ជនសង្ស័យ ឈ្មោះ លុន ឡន បានសារភាពថាខ្លួនខឹងខ្លាំងពេក ដោយកន្លង មកឈ្មោះទិត គុន្ធា ធ្លាប់ប្រមាថជេរខ្លួនជាញឹកញាប់។

ចំពោះករណីនេះ លោក ឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា តាមមាត្រា ២០៧ នៃក្រមព្រហ្មទណ្ឌ ឆ្នាំ២០១០ -បទមនុស្សឃាតដោយអចេតនា គឺជាអំពើបណ្តាលឱ្យ ស្លាប់អ្នក ដទៃដោយៈ-ការធ្វេសប្រហែស មិនប្រុងប្រយ័ត្ន ឬ ខ្ជីខ្ជា-ការបំពានលើកាតព្វកិច្ចសន្តិសុខ ឬកាតព្វកិច្ចប្រុងប្រយ័ត្ន ដែលច្បាប់តម្រូវ។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លាន ទៅ ៦លានរៀល(ចូលរដ្ឋ)។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង សមត្ថកិច្ចកំពុងកសាងសំនុំរឿងបញ្ចូនទៅតុលាការ ដើម្បីដោះស្រាយ តាមផ្លូវច្បាប់៕

ដោយសារ មានគំនុំរឿង ជេរប្រមាថ បុរសម្នាក់បាន ប្រើដំបង វាយបុរសម្នាក់ទៀត បណ្តាលឲ្យស្លាប់ តែខ្លួនត្រូវចូលគុក

ដោយសារ មានគំនុំរឿង ជេរប្រមាថ បុរសម្នាក់បាន ប្រើដំបង វាយបុរសម្នាក់ទៀត បណ្តាលឲ្យស្លាប់ តែខ្លួនត្រូវចូលគុក

ដោយសារ មានគំនុំរឿង ជេរប្រមាថ បុរសម្នាក់បាន ប្រើដំបង វាយបុរសម្នាក់ទៀត បណ្តាលឲ្យស្លាប់ តែខ្លួនត្រូវចូលគុក