Axis Residences និងធនាគារហ្វីលីព បង្កើតកម្មពិធី Networking និងការក្រេបរសជាតិ ស្រាក្រហម

នាពេលថ្មីៗ នេះនៅការិយាល័យ លក់របស់ខុនដូ Axis Residences មានកម្មពិធីមួយដែល មានការចូលរួម នូវអ្នកវិនិយោគជាតិ និងអន្តរជាតិយ៉ាងច្រើន ហើយកម្មពិធីនេះធ្វើឡើង ដោយមានការសហការ រវាងក្រុមហ៊ុន Spring CJW Development Pte Ltd និងធនាគារហ្វីលីព (Phillip Bank) ។

គោលបំណងដែលជំរុញឲ្យមានការរៀបចំ កម្មពិធីនេះឡើងគឺដើម្បីធ្វើការ ចែករំលែកដល់អ្នកវិនិយោគ ទាំងអស់បាន ជ្រាបកាន់តែច្បាស់នូវឱកាសវិនិយោគ ដែលទទួលបានផលចំណេញ និងពន្យល់ដល់អ្នកវិនិយោគឲ្យដឹងពីនីតិវិធី ក៏ដូចជាអាជ្ញាប័ណ្ណផ្សេងៗ ដែលត្រូវមានក្នុងនាមជាអ្នកអភិវឌ្ឍន៏ក្នុងប្រទេសកម្ពុជា។

លោកជីន គ្រីស្តិស្ទុបហ្វឺ (Mr. Jean-Christophe Bernardin) ដែលជាអ្នកជំនាញខាងស្រាក្រហម នៃក្រុមហ៊ុន ស្រាក្រហម Auskhmer Import Export Co., Ltd បានមានប្រសាសន៌ថា ក្នុងកម្មពិធីនេះលោកបាន ធ្វើការចែករំលែក នូវចំណេះដឹង និងការពេញចិត្តចំពោះស្រាក្រហមនេះ ដល់អ្នកវិនិយោគទាំងអស់ដែលបានចូលរួម ឲ្យដឹងអំពី គុណសម្បត្តិយ៉ាងពិសេសនៃស្រាក្រហមទាំង៣ប្រភេទ ដែលអ្នកវិនិយោគទាំងអស់បានទទួលទានក្នុងក្នុងពិធីនេះ។

លោក Anthony Ong ដែលជានាយក Spring CJW Development Pte Ltd មានប្រសាសន៌ថា “ខ្ញុំយល់ឃើញថា ប្រជាជនខ្មែរនៅ តែជាសរសរគ្រឹះនៃសេដ្ឋកិច្ចអចលនវត្តុក្នុងប្រទេសកម្ពុជា។ នៅពេលដែល មានផ្លូវរថភ្លើងភ្ជាប់ បណ្តាប្រទេសអាស៊ាន ក៏ដូចជាសមាហរណកម្មអាស៊ានខាងមុខនេះនឹងជំរុញប្រជាជន កម្ពុជា៧៤%ឲ្យមានការ ឡើងនូវប្រាក់ចំណូលខ្ពស់ជាងមុន។ ប្រជាជនកម្ពុជាកាន់តែច្រើនទៀត នឹងទទួលបានការអប់រំល្អប្រសើរ ហើយប្រាក់ខែនឹងកើនឡើងយ៉ាងឆាប់រហ័ស។ប្រជាជនកម្ពុជាដឹងយ៉ាងច្បាស់នូវរបៀប រស់នៅដែលពួក គាត់ចង់បាន។ ក្នុងនោះ Axis Residences ជាខុនដូដែលមាន ឧបករណ៌ ប្រើប្រាស់សំរាប់កំសាន្តគ្រប់ប្រភេទ ដែលជនជាតិកម្ពុជាទាំងអស់នឹងមាន មោទនភាពដែលបាន ឃើញខុនដូនេះក្នុងប្រទេសកម្ពុជា"។

ការរចនាម៉ូតរបស់ខុនដូ Axis Residences ជាការរចនាកំរិតស្តង់ដារអន្តរជាតិ និងជាសិល្បះនៃការរស់នៅ បែបសហសម័យ។ លោក Julian Jong ដែលជានាយកក្រុមហ៊ុន AGA Architect Pte Ltd និងជាស្ថាបត្យករ និងជាអ្នករចនាគំរោងខុនដូ Axis Residences បានបញ្ជាក់ថា ការរចនាម៉ូតខុនដូ Axis Residences ពិតជាការ រចនាម៉ូតបែបស្តង់ដារសឹង្ហបុរី។ ប្រជាជនកម្ពុជានឹងភ្ញាក់ផ្អើល និងកោតស្ងប់ស្ងែងចំពោះខុនដូនេះ នៅពេលខុនដូនេះលេចជារូបរាងឡើង។

លោក ខេង ដែលជាអតិថិជនខុនដូ Axis Residences មានប្រសាសន៌ថា លោកពិតជា សប្បាយចិត្តណាស់ ដែលបានទិញខុនដូនៅ Axis Residences ព្រោះលោកទទួលបានខុនដូ ដែលមានតំលៃសាកសម នឹងទឹកប្រាក់ ដែលលោកចំណាយក្នុងការទិញ ជាពិសេសការរចនាម៉ូតរបស់ខុនដូនេះ ដូចនឹងអ្វីដែលលោក បានឃើញនៅ ប្រទេសសឹង្ហបុរី។ លោកបានបញ្ជាក់ទៀតថា លោកនឹងស្មានមិនដល់ថាប្រទេសកម្ពុជាមានខុនដូដែល មានស្តង់ដារអន្តរជាតិបែបនេះសោះពីមុនមក។ លោកបន្ថែមទៀតថា ការវិនិយោគលើខុន Axis Residences ពិតជាទទួលបានផលចំណេញទាំងក្នុងរយះពេលខ្លី និងរយះពេលយូរអង្វែងផងដែរ។ លោកបានពន្យល់ថា ផលចំណេញក្នុងរយះពេលខ្លី គឺនៅពេលលោកអ្នកទិញអចលនទ្រព្យនៅកណ្តាល ទីក្រុងភ្នំពេញដែលជាកន្លែង មានការឈានចូលក្នុងទីផ្សារខ្ពស់(ថ្លៃ) ចំណែកផលចំណេញក្នុងរយះពេល យូរអង្វែងជាទីកន្លែងដែលលោក អ្នកទិញអចលនទ្រព្យ នៅឆ្លាយពីទីក្រុងជិតអាកាសយានដ្ឋាន ដែលមានកំរិតចូលក្នុង ទីផ្សារទាប តែផលចំណេញ ខ្ពស់ក្រៃលែង។ ចំណែកខុនដូ Axis Residences គឺមានទាំង២ ទាំងផលចំណេញរយះពេលខ្លី និង ផលចំនេញរយះ ពេលយូរអង្វែង៕ ពត៌មានបន្ថែម 023 6368 005 / 010777 472

Axis Residences និងធនាគារហ្វីលីព បង្កើតកម្មពិធី Networking និងការក្រេបរសជាតិ ស្រាក្រហម

Axis Residences និងធនាគារហ្វីលីព បង្កើតកម្មពិធី Networking និងការក្រេបរសជាតិ ស្រាក្រហម

Axis Residences និងធនាគារហ្វីលីព បង្កើតកម្មពិធី Networking និងការក្រេបរសជាតិ ស្រាក្រហម