នគរបាល និង​កង​រាជ​អ​វុ​ធ​ហត្ថ​២​ស្រុក​សហការគ្នា​តាម​ប្រដេញ​ចាប់បាន​ចោរ​កាច់ក​ម៉ូតូ​ម្នាក់​រត់​ចុះ​ទឹក​បឹង​

​ខេត្តកំពង់ឆ្នាំង​៖ ចោរ​កាច់ក​ម៉ូតូ​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល និង​កងរាជអាវុធហត្ថ ស្រុក​កំពង់ត្រឡាច និង​ស្រុក​សាមគ្គី​មានជ័យ សហការគ្នា​បាន​ដេញ​ស្ទាក់​ចាប់ខ្លួនបាន នៅក្នុង​បឹង​លាជ ចំណុច​ជិត​ស្ពាន​ត្រពាំង​ពោធិ ក្នុងភូមិ​សាស្ត្រ ស្រុក​សាមគ្គី​មានជ័យ នៅវេលា​ម៉ោង ១១ និង​៣០​នាទី ព្រឹក​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៥ បន្ទាប់ពី​ចោរ​រូបនោះ បានធ្វើ​សកម្មភាព​កាច់ក​យក​ម៉ូតូ​ម៉ាក​ហុងដា សេរី​០៨ មួយគ្រឿង​របស់​ប្រជាពលរដ្ឋ នៅ​ចំណុច​ភូមិ​ព្រៃពីស ឃុំ​ឈូក ស ស្រុក​កំពង់ត្រឡាច ។ ​ ​

​លោក ម៉ាត់ លី អធិការនគរបាល​ស្តីទី ស្រុក​កំពង់ត្រឡាច​បានអោយដឹង​ថា​៖ ជនល្មើស​រូបនោះ មានឈ្មោះ ហាក់ តាន់ អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ ភូមិ​ត្រពាំង​ចំបក់ ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្ត​ពោ​ ​ធិ​សាត់ ។ សកម្មភាព​របស់​ចោរ​រូបនេះ នៅវេលា​ម៉ោង ប្រមាណ​៩​និង​៣០​នាទី​ព្រឹក គេ​បានធ្វើ​សកម្មភាព កាច់ក​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ សេរី​០៨​មួយគ្រឿង​ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1B-1284 របស់​ឈ្មោះ នង សា​ម៉េ​ត អាយុ​៥៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃពីស រួច​គេ​ជិះ​គេចខ្លួន​តែម្តង​។​

នៅពេល​ទទួល​ព័​ត៌​បាន​មាន​នេះ លោក​អធិការ​បាន​បញ្ជារ​កម្លាំង​សហការ​ជាមួយ​នគរបាល​ស្រុក សាម​គ្កី​មានជ័យ និក​ង​រាជ​អាវុធហត្ថ ស្ទាក់​តាមផ្លូវ​គោលដៅ​ទាំងអស់ ខណៈនោះ​ចោរ​ក៏បាន​ជិះ​ម៉ូតូ​ដល់​ចំណុច​សមត្ថកិច្ច​ពួនស្ទាក់ ហើយ​ចោរ​នោះ​ក៏បាន​គេចខ្លួន​ដោយ​ផ្តួល​ម៉ូតូ​ចោល​និង​បាន​ហក់ចុះ​ក្នុង ទឹក​បឹង​លាជ​សមត្ថកិច្ច​ក៏បាន​សហការគ្នា​ហក់​ក្នុង​ទឹក​រាវរក​ជាង​១​ម៉ោង​ទើប​រកឃើញ​និង​ចាប់ខ្លួនបាន ។ ​ ​

​ជនល្មើស និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​កសាង​សំណុំរឿង​បញ្ជូនមក​ស្នងការដ្ឋាន​នគរ​ ​បាល​ខេត្តកំពង់ឆ្នាំង នៅ​រសៀល​ថ្ងៃទី​២២ ខែធ្នូ​ឆ្នាំ​២០១៥​នេះ ដើម្បី​កសាង​សំណុំរឿង​បន្ថែម​តាម​និតិ​វិធី បន្ត​បញ្ជូនទៅ​តុលាការខេត្ត​ចាត់ការ​បន្ត ៕ រិ​ទ្ធិ ជ័យ​

KA-22-12-2015-25 KA-22-12-2015-26 KA-22-12-2015-27